💞ភរិយាបណ្ដូលចិត្ត✨(105)

Start from the beginning
                                        

ហឹក... អុី...អុីបូ.... ហេតុ...ហេតុអីក៏លោកយំ?... ខ្ញុំ-ខ្ញុំមិនអីទេ...» ចាន់លើកដៃទាំងគ្មានកំលាំង មកស្ទាបថ្ពាល់របស់អុីបូថ្នមៗ រាងតូចសម្លឹងមុខរបស់អុីបូ ទឹកភ្នែកស្រក់កាត់ថ្ពាល់លាយជាមួយឈាម សួរនាំរាងក្រាស់ទាំងដង្ហក់ នៅប្រាប់នាយបន្ថែមទៀតថាខ្លួនមិនបានកើតអ្វីទៀតផង ដៃតូចបន្លាក្រូចព្យាយាមជូតទឹកភ្នែករបស់នាយមាំទាំងដៃខ្លួនឯងប្រឡាក់ឈាមស្រស់

ចាហ្វាយ!! អ្នកប្រុសតូច!!» ទាំងយ៉ាងៗទាំងKហៅឈ្មោះចាហ្វាយនិងអ្នកប្រុសតូចរបស់ខ្លួន ហើយក៏ស្លុតចិត្តមិនតិចក្រោយឃើញសភាពពួកគេទាំងពីរ ហេតុអីក៏អ្នកប្រុសតូចរបស់ពូកគេក្លាហានមិនខ្លាចស្លាប់បែបនេះ!? បើដឹងថាគ្រប់យ៉ាងទៅជាបែបនេះ ដដែលតើចាហ្វាយរបស់ពួកគេ ស៊ូទ្រាំអត់ធ្មត់យូរយ៉ាងនេះដើម្បីអ្វី!? បើលទ្ធផលបានមកវិញក្លាយជាបែបនឹងដដែលនោះ!? គិតហើយនាយជំនិតទាំងពីរភ្នែកប្រែជាក្រហម មិនប្រាប់ក៏ដឹងថាពួកគេបានយំ

ចាន់! ចាន់កុំនិយាយអីណាអូន យើងៗ!.. អត់ទេ! បងៗមិនអីទេ ចាន់កុំកើតអីណាសន្យានិងបង អូនកុំគេងណាអូនណា ហ្ហឹកៗ!...ហុឺ!...» អុីបូ សម្លឹងមិខរបស់ចាន់ទឈងទឹកភ្មែក ដៃមាំស្រវាចាប់ដៃរបស់ចាន់ជាប់ ប្រាប់រាងតូចកុំអោយគេង កុំអោយបិទភ្នែក ហាមចាន់មិនអោយមានរឿងអ្វីទាំងអស់

ចំណែកយុនហ្គី ក៏ត្រកងកាយប្រពន្ធដែលមានទំងន់ជាង5ខែនៅក្នុងដៃដូចគ្នា ទាំងពីរនាក់ពេលនេះមានសភាពមិនខុសគ្នាឡើយ ព្រះហេតុការណ៍មុននេះ ជីមីនក៏ត្រូវខ្លាំងដូចគ្នា បើទោះជាមានចាន់រងគ្រាប់កាំភ្លើងជំនួសក៏ដោយ ប៉ុន្តែជីមីនបានដួលទាំងជំហរព្រមគ្នាជាមួយនិងចាន់ ឈាមក្រហមឆ្អិនប្រឡាក់ពេញយុនហ្គី ឈាមក៏បានបន្តហូរចេញពីប្រឡោះភ្លៅរបស់ជីមីន កាន់តែច្រើនរាងកាយរាងតូចទាំងពីរចាប់ផ្ដើមខ្សោះខ្សោយបន្តិចម្ដងៗ ធ្វើអោយរាងក្រាស់ទាំងពីរមើលមិនដឹងទេថាអ្នកណាត្រូវបានលីឆឹងបាញ់ ព្រោះតែឈាមច្រាលប្រឡាក់ពេញដី

អូនយ៉ាងមេចហើយមីន!? ឆ្លើយ អូនឆ្លើយនិងបងមកអូន កុំសម្លឹងមុខបងបែបនេះអីមីន!?» យុនហ្គី ទឹកមុខប្រែប្រួល ភ្នែកឡើងក្រហមមានសំណើមទឹកភ្នែកតាមកន្ទុយភ្នែកដូចគ្នានិងអុីបូ ដៃរហ័សចាប់លើកកាយភរិយាដែលដួលទៅទាំងជំហរ អង្អែលមុខមូលប៉ោងៗរបស់ភរិយា ទាំងញរ័ដៃចំព្រប់

បងយុន ហឹកៗ.... អូនមិនអីទេ អូនមិនអីទេបង... ប៉ុន្តែបង-បងចាន់ហ្ហឹកៗ... បងចាន់ ពួកគេៗបាញ់បងចាន់ហើយ...» ជីមីន ចាប់ដៃមាំរបស់ស្វាមីជាប់អង្រួន និយាយរផបរាប់ប្រាប់ថាចាន់ត្រូវបានសត្រូវបាញ់ ធ្វើអោយអុីបូ កាន់តែបារម្ភពីរាងតូចលើសដើម ព្រោះមុននេះលីឆឹង គឺបានបាញ់ពីគ្រាប់ ប៉ុន្តែមិនដឹងថាគ្រាប់កាំភ្លើងទាំងនោះបាញ់ចំអ្នកណាមុននោះទេ តែក្រោយស្ដាប់ឮជីមីនស្រែកយំនិយាយរៀបរាប់ នាយដឹងភ្លាមថាចាន់គឺបានលីឆឹង អាចង្រៃនោះបាញ់ពីរគ្រាប់ផ្ទួនគ្នា គ្រប់គ្នាកំពង់តែភ្ញាក់ផ្អើលនិងសម្ដីរបស់ជីមីន មិនប៉ុន្មានផង ក៏....

អូយ!..ហឹកៗ.... បងយុន! ឈឺ... ហ្ហឹកៗឈឺណាស់បង ឈឺណាស់! អូនឈឺពោះណាស់បងយុន!...» ជីមីន បិទភ្នែកដៃម្ខាងខ្ញាំដៃមាំរបស់ស្វាមីឡើងចេញឈាម និងដៃម្ខាងទៀតព្យាយាមទំពោះខ្លួនឯង ទឹកភ្នែកនៃការឈឺចាប់ ក៏បានស្រក់ប្រដេញគ្នា មិនថាចាន់ឬជីមីននោះទេ គឺស្ថិតនៅក្នុងគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះម្នាក់ត្រូវបានលីឆឹងបាញ់ចំដល់ទៅពីរគ្រាប់ និងម្នាក់ទៀត ត្រូវបានដួលទៅទាំងជំហរ

មីន! មីនអូន កុំបំភ័យបងណា!!» ស្ថានភាពពេលនេះ  ធ្វើអោយយុនហ្គី ធ្វើអ្វីមិនត្រូវឡើយ សឺមឱបកាយប្រពន្ធជាប់ ស្រែកហៅឈ្មោះរាងតូចមិនដាច់សូរ នាយខ្លាចណាស់ ប្រពន្ធកូននាយស្រលាញ់ស្ទើរលេប ថ្នមដូចគ្រាប់ពេជ្រ ហេតុអ្វីក៏មានរឿងទាំងនេះកើតឡើងទៅវិញ!?

ជីមីនសន្លប់បាត់មាត់ក្នុងដៃមាំរបស់ស្វាមី ធ្វើអោយយុនហ្គី មានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះរាងតូចនិងកូនក្នុងផ្ទៃ រាងក្រាស់ក្រឡេកមើលឃើញប្រឡោះភ្លៅជីមីន ក៏ឃើញថាមានឈាមស្រស់ធ្លាក់ចេញមកប្រឡាក់ពេញ ចន្លោះភ្លៅរបស់ជីមីន ទឹកមុខរបស់ជីមីនក៏ប្រែជាស្វាយស្លាំងស្ទើតែគ្មានឈាមភ្លាមៗតែម្ដង។

ចំណែកលីឆុងណាន បានត្រឹមឈរគាំងនៅនឹងកន្លែងរន្ធត់ចិត្ត និងទង្វើររបស់ក្មួយប្រុសបានបង្ករឡើង ព្រោះវាភ្លាមៗពេក សូម្បីតែគាត់ក៏មិនអាចហាមឃាត់បាន ស្ទើរតែត្រូវក្មួយប្រុសបង្កើតរបស់ខ្លួនបាញ់សម្លាប់ចោលទៀតផង សំណាងហើយដែលកូនចៅរបស់គាត់រហ័សការពារគាត់គេចពីគ្រាប់កាំភ្លើង ហើយក៏ត្រូវកូនចៅរបស់គាត់បាញ់ការពារនិងនាំគាត់យកទៅលាក់ខ្លួន ដើម្បីគេចពីគ្រាប់កាំភ្លើង ដែលបានបាញ់បោះដាក់ពេញក្នុងឃ្លាំង
.......
To be continued...💐
     Etta Yizhann......🍂✨

You've reached the end of published parts.

⏰ Last updated: Oct 31 ⏰

Add this story to your Library to get notified about new parts!

ភរិយាបណ្ដូលចិត្តWhere stories live. Discover now