💞ភរិយាបណ្ដូលចិត្ត✨(101)

169 15 1
                                        

ភាគ101

ល្អៗ!... យើងទទួលស្គាល់ថាយើងចាប់ឯងមក ប៉ុន្តែយើងគ្មានបំណងអាក្រក់លើឯងទេ យើងធ្វើក៏ព្រោះតែយើងមានហេតុផលដោះដូរ តែបន្តិច-បន្តិចទៀតប៉ុណ្ណោះ យើងនិងបានអ្វីដែលយើងត្រូរការហើយ ពេលនោះឯង....» អ្នកស្រីឡៃឡា ដើរមកជិតជីមីន និងចាប់យកឈើដែលនៅក្នុងដៃរបស់រាងតូចចេញ នៅនិយាយរៀបរាប់ប្រាប់ពីហេតុផលរបស់ខ្លួនអោយជីមីនស្ដាប់ទៀតផង ប៉ុន្តែនាងនិយាយមិនទាន់ចប់ផងត្រូវ....

កុំមកជិតយើង! យើងមិនជឿនាងទេ នាងជាមនុស្សអាក្រក់ នាងធ្វើបាបបានសូម្បីតែកូនរបស់នាង ហេតុផលអ្វីដែលនាងមិនធ្វើអ្វីដាក់យើងនិងកូននោះ ហឹក... ចេញទៅ.... កុំចូលមកជិតយើង នាងជាមនុស្សអាក្រក់! » ជីមីន ស្រវ៉ាយកឈើពីដៃរបស់អ្នកស្រីឡៃឡាមកវិញ នៅនិយាយជេរនាងជាមនុស្សអាក្រក់ទៀតផង សូម្បីតែកូនរបស់នាង នាងលើកដៃធ្វើបាបបាន ចុះទំរាំខ្លួនមិនដែលស្គាល់នាងសោះ មានហេតុផលអ្វីដែលនាងត្រូវមកជួយខ្លួននោះ!? មិនអាចទេ ជីមីនព្យាយាមមិនអោយនាងចូលមកជិតខ្លួន បើទោះជាដឹងហើយថាមិនអាចឈ្នះ តែក៏ព្យាយាម...
ចំណែកអ្នកស្រីឡៃឡា ដែលឈរមើលរាងតូចពីជ្រុងម្ខាង ក៏....

ពួកឯង!!» អ្នកស្រីឡៃឡា ស្រែកហៅមនុស្សក្រោមបង្គាប់

នាងចង់ធ្វើអី!!?» អ្នកម៉ាក់ក្មេងខ្ចី ចាប់ផ្ដើមភ័យឡើងមកម្ដងទៀត ក្រោយអ្នកចំពោះមុខស្រែកហៅកូនចៅរបស់នាង ជីមីនងើយសម្លឹងមុខនាងមិនដាក់ ទឹកភ្នែកហូរប្រដេញគ្នាដៃតូចម្ខាងឱបពោះ ក្នុងស្ថានភាពបន្ទប់ងងឹត មើលឃើញប្រៀលៗ កាយតូចស្រែកសួរនាងភ័យខ្លាច មិនដឹងថានាងគិតចង់ធ្វើអ្វីនោះទេ។
រូបភាពបែបនេះអ្នកអានសាកស្រមៃមើលថា ក្មេងអាយុទើបតែ18ឆ្នាំ ខ្លួនក៏កំពង់មានផ្ទៃពោះទៀត តើវាគួរអោយភ័យខ្លាចកំរិតណា!? សំខាន់មនុស្សដែលបានចាប់ខ្លួនមក សមីខ្លួនមិនទាំងស្គាល់ថាជាអ្នកណាផង តើវាគួរអោយខ្លាចកំរិតណាទៅ? បើខ្លួនតែមួយមិនអីទេ ប៉ុន្តែនេះខ្លួនកំពង់មានកូន ហើយក៏ជិតគ្រប់ខែដល់ថ្ងៃសម្រាលទៅហើយ...

បាទលោកស្រី!» កូនចៅរបស់អ្នកស្រីឡៃឡាប៉ុន្មាននាក់ ដើរចូលមកក្នុងបន្ទប់ ធ្វើតាមបញ្ជារបស់ម្ចាស់

ភរិយាបណ្ដូលចិត្តTahanan ng mga kuwento. Tumuklas ngayon