💞ភរិយាបណ្ដូលចិត្ត✨(44)

568 33 9
                                        

ភាគ44

ភ្ញៀវក្នុងកម្មវិធី ហាក់មានកាភ្ញាក់ផ្ញើលជាខ្លាំង ក្រោយឮលោកគីម ដែលជាអ្នកជំនួញចាស់វស្សាម្នាក់នេះ និយាយស្នើរសុំដល់រាងក្រាស់ ម្ដងហើយម្ដងទៀត ដែលគ្រប់គ្នាស្គាល់ថាជាកំពូលអ្នកជំនួញ ជាបុគ្គលល្បីឈ្មោះជាអ្នកជំនួញវ័យក្មេង មានលុយវាល់លានដែលស្រីៗប្រាថ្នាចង់បានគេជាគូរគាប់គ្រប់គ្នា។ តើគ្រួសារMinនិងគ្រួសារKim មានទំនាក់ទំនងអ្វីមួយគ្នាមែនទេ ទើបបានជាលោកម្ចាស់គីមហ៊ានឡើងប្រកាស់លាលែងដំណែងរបស់ខ្លួន ដោយអោយកូនស្រីឡើងកាន់ដំណែងជំនួសវិញ! នៅស្នើរអោយមីន យុនហ្គី ដែលជាអ្នកជំនួញជោគជ័យម្នាក់នេះ ជួយដល់កូនស្រីរបស់គាត់ទៀតផង បែបនេះបញ្ជាក់បានថា គាត់កំពង់ប្រគល់កូនស្រីនិងមុខជំនួញរបស់គ្រួសារគីមទៅក្នុងដៃ មីន យុនហ្គី ច្បាស់ណាស់... តើអាចទេពួកគេមានទំនាក់ទំនងសុីជំរៅជាងនេះ!? កម្មវិធីកូនស្រីលោកគីម មានកាចូលរួមពីសំណាក់ម្ចាស់ក្រុមហ៊ុនMG Group ទាំងដែលគ្រួសារគីម មិនសូវមានកេរ្តិ៍ឈ្មោះក្នុងសង្គមប៉ុន្មានផង បញ្ជាក់ច្បាស់ហើយរវាងមីន យុនហ្គី និងនាងអាលីហ្សាមានអ្វីពិសេសរវាងគ្នានិងគ្នាលើសពីដៃគូរជំនួញពិតណាស់។

លោកមីន ខ្ញុំថាលោកគួរតែធ្វើអ្វីម្យ៉ាងទៅ មើលចុះមុខគូរដណ្ដឹងរបស់លោកចាប់ផ្ដើមស្លេកមុខហើយ» លោកជុង នៅតែបន្តនិយាយ ព្រោះថាគាត់ឃើញរាងក្រាស់ហាក់ស្ងាត់ប្លែក មិនមានប្រតិកម្ម ឆ្លើយតបទៅកាន់លោកមីនទាល់តែសោះ ហើយក៏នឹកប្លែកក្នុងចិត្តដែរ ហេតុអ្វីលោកគីមធ្វើបែបនេះ នេះមិនដូចគាត់កំពង់តែប្រកាស់ពីទំនាក់ទំនងកូនស្រីនិងមីន យុនហ្គី ដោយប្រយោលហើយទេហេស៎!?

បងយុន អូនចង់ទៅផ្ទះ...» ជីមីន ក្រោយឃើញថារាងក្រាស់ មិនបញ្ចេញប្រតិកម្មអ្វី រាងតូចក៏សុំរាងក្រាស់ត្រឡប់ទៅផ្ទះ

ទៅមិនទាន់បានទេ រឿងល្អទើបតែចាប់ផ្អើម បន្តិចទៀតចាំពួកយើងត្រឡប់ទៅវិញ អូនសម្លាញ់» យុនហ្គី និយាយដោយសម្លេងស្រាលប្រាប់ទៅរាងតូច នាយដឹងថាពេលនេះកូនទាតូចរបស់នាយកំពង់គិតអីច្បាស់ណាស់

បងចង់ធ្វើអី?...» រាងតូចក្រោយស្ដាប់រាងក្រាស់និយាយ ក៏ផ្ដើមជ្រួញចិញ្ចើមសួរនាយមាំ ព្រោះខ្លួនពេលនេះវិលវល់អស់ហើយ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now