ភាគ94
អុីបូក្រោយពីស្ដាប់សម្ដីរបស់យ៉ាងៗហើយ នាយមានតែទ្រាំរងចាំបន្តិចទៀត បន្តិចទៀតប៉ុណ្ណោះ ដើម្បីអោយនាងល្អិតប៉ាយលូចេញមកវិញ នាយមិនអាចធ្វើអ្វីផ្ដេសផ្ដាស់នៅពេលនេះបានទេ ព្រោះតែពេលនេះ នាយពិតជាមិនដឹងច្បាស់ឡើយថាសត្រូវចំពោះមុខកំពង់គិតអ្វីអោយប្រាកដ យុនហ្គីហេតុអ្វីក៏មានវត្តមាននៅទីនេះដែរ!? នេះជាសំនួរដែលនាយកំពង់តែគិត តើយុនហ្គីមកទីនេះធ្វើអី មកបានយ៉ាងមេច!? ពេលនេះនាយគ្រាន់តែសង្ឃឹមថា គ្រប់យ៉ាងនិងមិនដូចអ្វីដែលខ្លួនបានគិតទៅចុះ។
ខាងក្នុងអាគារបែកបាក់
អ្នកប្រុស អ្នកស្រីឡៃឡា ពេលនេះ មីនយុនហ្គី បានមកដល់ក្នុងអាគារហើយ ចំណែកវ៉ាងអុីបូវិញ គឺមិនមិនទាន់ឃើញមកនៅឡើយទេ!» កូនចៅរបស់លីឆឹង បានចូលមករាយការ ពីស្ថានភាពនៅខាងក្រៅ ប្រាប់ដល់ម្ចាស់របស់ខ្លួន ក្រោយពួកគេបានឃើញ មីន យុនហ្គីបានដើរចូលមកដល់ខាងក្នុងអាគា ដែលមិននឹងស្មានថាមនុស្សដែលបានមកដល់ទីនេះមុន បែរជាមនុស្សដែលមកពីឆ្ងាយ ប្រើពេលវេលាយ៉ាងយូរ ប៉ុន្តែមនុស្សដែលនៅជិតបង្កើយបែជាមិនទាន់មានវត្តមាននៅឡើយ គិតដល់ត្រឹមនេះក៏....
មិននឹកស្មានថាមនុស្សដែលចង់អោយមក មិនព្រមមក បែជាមនុស្សមិនចង់អោយមកបែជាមកលឿនថ្នាក់នេះ! លោកមិនគិតចង់លេងអ្វីសប្បាយៗជាមួយកូនក្ដាន់ខ្លះទេឬ!?...» ក្រោយពីស្ដាប់ចប់ ប្រយោកកូនចៅរបស់លីឆឹង អ្នកស្រីឡៃឡា ប្រែជាផ្ទុះសំណើចទៅវិញ ព្រោះតែនាងបានដឹងច្បាស់ថាមនុស្សដែល លី ឆឹង ចង់ចាត់ការខ្លាំងបំផុតជាវ៉ាងអុីបូ ប៉ុន្តែដល់ពេលនេះទៅហើយគេនៅមិនទាន់លេចវត្តមានមកទៀត តើមិនគិតថាវាពិតជាអស់សំណើចពេកទេហេស៎?
អាចង្រៃវ៉ាងអុីបូ ហេតុអ្វីក៏មិនទាន់មកទៀត!? ឬក៏វាមិនបានចាប់អារម្មណ៍អាក្មេងស៊ាវចាន់ប្រាកដមែន!?» លីឆឹង ស្ដាប់សម្ដីរបស់អ្នកស្រីឡៃឡាចប់ ក្នុងចិត្តក៏កាន់តែឆេះក្ដៅឡើង ព្រោះតែគ្រប់យ៉ាងហាក់មិនដើររលូនដូចគំនិតនាយទាល់តែសោះ
លោកកុំអន្ទះសារពេក ប្រហែលជាបន្តិចទៀតនេះ ពួកយើងអាចនិងមានរឿងសប្បាយលេងជាងនេះក៏ថាបាន លោកសាកគិតមើលម្ដងទៀតទៅមើល ថាមនុស្សដូចជាវ៉ាងអុីបូ និងមីន យុនហ្គី ជាមនុស្សដែលងាយស្រួលចាត់កាឬ!? មនុស្សប្រលូកសង្គមងងឹតមកយូរយ៉ាងនេះ គិតថាគេព្រមអោយលោកឈ្នះគេដោយងាយៗនោះ!! ម្យ៉ាង... ពេលវេលាល្អលេងនៅមិនទាន់ដល់ឯណា លោកប្រញាប់តែខឹងធ្វើអី? ពួកយើងរងចាំពួកគេមកយូរយ៉ាងនេះបាន ហេតុអ្វីបន្តិចទៀតលោកមិនបាន!?....» អ្នកស្រីឡៃឡា អង្គុយគងអន្ទាកខ្លាលើសាឡុង ញញឹមបែបចំអកដល់នាយកំលោះ ដែលចិត្តក្ដៅ អញ្ចឹងតើបានជាចាត់ការវ៉ាងអុីបូយូរហើយ នៅតែមិនទទួលបានលទ្ធផលទៀត
VOCÊ ESTÁ LENDO
ភរិយាបណ្ដូលចិត្ត
Ficção Históricaពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
