💞ភរិយាបណ្ដូលចិត្ត✨(71)

486 36 2
                                        

មន្ទីពេទ្យ

ពេលងាកមកមើលទិដ្ឋភាពនៅក្នុងមន្ទីពេទ្យឯណេសវិញ ពេលនេះគឺមានមនុស្សម្នាជាច្រើន កំពង់តែដណ្ដើមគ្នាពរទារកតូច ដែលមានមុខមូលប៉ោងៗ សម្បុរសរដូចសម្លី មុខមាត់ក៏ល្អស្អាតកាត់ទៅរកលោកប៉ាទាំងពីរ ធ្វើអោយស្រ្តីម្នាក់ដែលមានឈ្មោះជាជីដូនថ្មីៗ ញញឹមឡើងរីកថ្ពាល់ ដៃទាំងថ្វេរបីរថ្នាក់ថ្នមចៅប្រុសមិនអោយអ្នកណាពរឡើយ កែវភ្នែកពោពេញដោយក្ដីស្រលាញ់ សម្លឹងមើលរាងកាយតូចល្អិតដែលជាកូនប្រសារសំណព្វចិត្ត ដែលពេលនេះកំពង់តែនៅសន្លប់នៅឡើយព្រោះតែជាតិថ្នាំ ហើយក៏ឃើញថាកូនប្រុសរបស់គាត់កំពង់តែនៅអង្គុយមើលថែប្រពន្ធក្មេងមិនទៅណាឡើយ សូម្បីតែកូនក៏នាយមិនទាន់ទាំងមើលផង មាត់និយាយថាស្រលាញ់ខ្វល់តែកូន ប៉ុន្តែមើលទង្វើរចុះ មិនដឹងជាក្នុងចិត្តបារម្ភពីប្រពន្ធប៉ុណ្ណានោះទេ ព្រោះតាំងពីចេញពីបន្ទប់វះកាត់មក ស៊ាវចាន់នៅមិនទាន់ដឹងខ្លួននៅឡើយ នេះកន្លងទៅអស់រយៈពេលជាង4ម៉ោងទៅហើយ!

អុីបូ កូនកុំអន្ទះសារពេកអីណា កូនចាន់មិនអីទេ គ្រូពេទ្យនិយាយហើយតើ អ្នកកូនចាន់គ្រាន់តែមិនទាន់សាបជាតិថ្នាំប៉ុណ្ណោះ» អ្នកស្រីធំ មិនមែនគាត់មិនបារម្ភពីរាងតូចនោះទេ កាពិតទៅគាត់បារម្ភកូនប្រាស់ខ្លាំងណាស់ គ្រាន់តែពេលឃើញកូនប្រុសយកចិត្តទុកដាក់និងប្រពន្ធថ្នាក់នេះ គាត់ក៏ធ្វើជាមិនខ្វល់ បីចៅប្រុសទៅមកៗក្នុងដៃមិនព្រមដាក់ប៉ុណ្ណោះ

អ៊ុំស្រីតើខ្ញុំអាចពរក្មួយបានទេ... មីនចង់ពរប៉ាវៗណាស់...» ជីមីននិងយុនហ្គីបានមកមើលរាងតូចនៅមន្ទីពេទ្យ ក្រោយពីទទួលដំណឹងមកថាស៊ាវចាន់បានសម្រាលបានកូនប្រុសម្នាក់ ហើយក៏កំពង់តែសុំអ៊ុំស្រីវ៉ាងពរប៉ាវៗទៀតផង

បានណាក្មួយ ប៉ុន្តែច្បាស់ហើយណាថាក្មួយមីនចេះបីនោះ?...» លោកស្រីធំ និយាយទាំងលើកអាល្អិតទៅក្នុងដៃរបស់ជីមីន នៅសួរញ៉ោះរាងតូចលេងទៀតផង

ហិហិ... ខ្ញុំរៀនបីរបានមែនទេបងយុន...» ជីមីនសើចលឹបភ្នែកទទួលយកអាល្អិតមុខប៉ោងៗមកក្នុងរង្វង់ដៃ ហើយក៏បែរទៅនិយាយជាមួយអ្នកជាបងយ៉ាងគួរអោយស្រលាញ់ 

ភរិយាបណ្ដូលចិត្តWhere stories live. Discover now