ភាគ58
ស្ហឺត... ថ្ងៃក្រោយមិនអោយអូនធ្វើរឿងបែបនេះទៀតទេ ដឹងទេមីនៗតូចរបស់ពួកយើងប៊ីសតែរត់ចោលអូនទៅហើយ...» យុនហ្គី នាយថើបសក់រលោងមួយដង្ហើម អង្អែលខ្នងរាងតូច និយាយរៀបរាប់ហូរហែរ ធ្វើអោយអ្នកស្ដាប់ឮហើយកើតឆ្ងល់និងសម្ដីរបស់នាយភ្លាមៗតែម្ដង
មីនៗតូចអីទៅបងយុន?...» ក្រោយពីស្ដាប់សម្ដីរបស់រាងក្រាស់ហើយ ជីមីនស្រាប់តែងើបចេញពីរង្វង់ដៃមាំ បើកភ្នែកម៉ក់ៗ ចោទជាសំនួរទៅកាន់មនុស្សចាស់ភ្លាម ព្រោះតែមិនយល់ន័យ អ្វីជាមីនៗតូច? ឬក៏រាងក្រាស់ចង់និយាយថាអោយខ្លួន?
គ្មានអ្វីទេ បងគ្រាន់តែនិយាយធម្មតា អូនគិតដល់ណាហើយ ហុឹម.... » យុនហ្គី ញញឹមបន្តិច ហើយក៏ញុលចុងច្រមុះនិងច្រមុះរបស់រាងតូច ដឹងទេពេលកាយវិការមិនដឹងអីបែបនេះ វាពិតជាធ្វើអោយនាយគ្រឺតហើយក៏ខ្នាញ់និងក្មេងកាន់តែខ្លាំង ចង់តែចាប់លេបចូលក្នុងពោះអោយបាត់ទេ
មិនមែនបងចង់និយាយថាអោយមីនជាក្មេងមិនល្អទេមែនទេ?...» ជីមីនចាប់ថ្ពាល់ទាំងសងរបស់រាងក្រាស់ សម្លឹងចំភ្នែកគ្នា និយាយពាក្យប៉ុន្មានម៉ាត់តិចៗស្ដាបៀមិនចង់ឮ ធ្វើអោយអ្នកស្ដាប់ហើយសើចទាំងហួសចិត្ត នេះនាយមិនបានស្ដីបន្ទោសនៅឡើយទេ ប៉ុន្តែមើលចុះ ភ្នែកក្រហមរលីងរលោងចង់យំទៅហើយ ព្រោះយល់ថារាងក្រាស់ស្ដីបន្ទោសខ្លួន
បងមិនទាន់បាននិយាយអ្វីទេ អូនគិតច្រើនដោយខ្លួនឯង ហើយភ្នែកនៀក អ្នកណាអនុញ្ញាតអោយអូនយំ ហ្ហឹម....» មនុស្សធំសម្លឹងមុខមូលប៉ោងៗ និយាយត្បកទៅក្មេង និយាយផ្ដេសផ្ដាស់អុឺអើតែឯង នៅមករលីងរលោងទឹកភ្នែកទៀត តើអ្នកណាអនុញ្ញាតអោយយំ?.. ដឹងទេទឹកភ្នែករបស់រាងតូចមួយដំណក់អាចធ្វើអោយនាយម៉ាហ្វៀម្នាក់នេះសម្លាប់មនុស្សបាន
ហឹក... បើបងយុនមិនថាអោយអូន ចុះបងនិយាយពាក្យនោះបានយ៉ាងមេច!? » ជីមីន និយាយបណ្ដើរសម្លឹងមុខរាងក្រាស់បណ្ដើរ
មីនៗតូច... ឬមិនពិត? បើអ្នកប្រុសតូចមីន តូចមែន...» យុនហ្គី នាយនិយាយហើយក៏ជូតទឹកភ្នែកចេញពីថ្ពាល់ក្មេងដែលពូកែគិតច្រើនផ្ដេសផ្ដាស
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
