💞ភរិយាបណ្ដូលចិត្ត✨(61)

518 29 4
                                        

ភាគ61

ផ្ទះលំហែរ

ព្រឹកថ្ងៃថ្មីឈានមកដល់ ពេលនេះនៅក្នុងបន្ទប់ធំទូលាយនៃផ្ទះលំហែមួយកន្លែង បង្ហាញអោយឃើញមនុស្សពីរនាក់កំពង់តែគេងឱបគ្នា ដោយម្នាក់គេងកើយដៃមាំកប់ខ្លួនទៅក្នុងពូកនិងភួយបង្ហាញឃើញតែសក់រឹមៗ កប់ទៅក្នុងទ្រូងមាំ ពន្លឺព្រះអាទិត្យរះចាំងចូលមកប៉ះនិងមុខសង្ហារខាបបនរលឹង បង្ករជាការំខាន ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីលោកម៉ាហ្វៀមីន យុនហ្គីនិងឯង មើលចុះនាយកំពង់តែគេងឱបសំណព្វចិត្តលក់ស្រួលផង ព្រះអាទិត្យនេះចេះមករំខានដំណេករបស់នាយទៅកើត!

ហុឹម.... » សម្លេងក្រហុឹមដើមករ ព្រោះតែមានពន្លឺរំខាន យុនហ្គីរហ័សបើកភ្នែកសម្លឹងមើលទៅបង្អួចដែលមានចន្លោះជះពន្លឺចូលមកប៉ះភ្នែករបស់នាយ

ក្រាក!...ភ្លឹប!...» ឃើញហើយដៃមាំរហ័សទាញបិទនិងសម្លឹងមើលទៅកាយតូចដែលគេងមិនទាន់ភ្ញាក់ នោះទាំងញញឹម ព្រោះតែអម្បាញ់មិញនេះមិនបានបង្ករជាការំខានដល់ដំណេករបស់សំណព្វចិត្ត

រីងៗ!...ទីត!» កំពង់តែសម្លឹងមុខអ្នកក្នុងរង្វង់ដៃសុខៗ សម្លេងទូរស័ព្ទក៏រោទ៍ឡើង យុនហ្គី នាយរហ័សចុចទទួល ហើយក៏ក្រោកដើរទៅនិយាយនៅខាងក្រៅ

អាឡូ!.. » យុនហ្គី នាយដើរមកដល់រានហាលហើយ ក៏និយាយព្រោះតែលេខដែលខលមកនោះជាលេខរបស់K 

(ចាហ្វាយ! លីឆុងណាន និងឡើងទៅប្រទេសចិនក្នុងយប់នេះហើយទាន)» K និយាយពីខ្សែរម្ខាងទៀត

លឿនយ៉ាងនេះឬ!?» យុនហ្គី លើកចិញ្ចើមឆ្ងល់

(បាទ! មិនដឹងថាគេប្រញាប់ទៅទីនោះ ក្នុងបំណងអ្វីនោះទេ ប៉ុន្តែខ្ញុំថាវាអាចមិនមែនជារឿងល្អក៏ថាបានចាហ្វាយ!)» K ក៏ឆ្ងល់មិនចាញ់ចាហ្វាយខ្លួនដែរ ព្រោះតែគ្រប់យ៉ាងទៅតាមផែនការហើយតើ ហេតុអីក៏ គេឡើងមកប្រទេសចិនលឿនយ៉ាងនេះ!?

ឯងច្បាស់ហើយថាគេឡើងមកប្រទេសចិន!!» យុនហ្គី

(បាទ!) » K

មិនអីទេ យើងដឹងថាត្រូវធ្វើអ្វីហើយ!» យុនហ្គី

(ប៉ុន្តែ! ចាហ្វាយតើខ្ញុំត្រូវឡើងទៅក្នុងថ្ងៃនេះដែរទេ!?)» K សួរបញ្ជាក់

ភរិយាបណ្ដូលចិត្តWhere stories live. Discover now