ភាគ87
ភូមិគ្រឹះវ៉ាង
អ្នកប្រុសតូចចា៎ អោយអ្នកប្រុសស៊ាវប៉ោវមកបងយីសិនក៏បានណា » បងយីដែលជាអ្នកបំរើផ្ទាល់ខ្លួនរបស់នាយតូច បានចូលស្នើរខ្លួនសុំអាល្អិតពីដៃរបស់ចាន់ ព្រោះតែពេលនេះគឺពេលល្ងាចហើយ នាងមិនបានឃើញចាន់សំរាកសោះ ទើបគិតថានាយតូចអាចនិងហត់ព្រោះតែពេញមួយថ្ងៃហើយ ឃើញនៅតែជាមួយកូនប៉ុណ្ណោះ បើទោះជាអ្នកជាចាហ្វាយបានប្រាប់ហើយក៏ដោយថា អោយនាយតូចនៅជាកូនមិនថាចាន់ពេលយប់ពេលថ្ងៃឡើយ គឺអោយស្របតាមគ្រប់យ៉ាង ប៉ុន្តែហេតុតែអាណិតអ្នកប្រុសតូចខ្លួនពេកក៏ស្នើរសុំខ្លួនជួយមើលអាល្អិត ព្រោះតែថ្ងៃនេះស៊ាវប៉ោវគឺរពិសខ្លាំងណាស់ ធ្វើបាបអ្នកម៉ាក់ឡើងហត់ហើយ ខ្លួនទើបតែ6ខែទេប៉ុន្តែមើលចុះ រពិសរកតែម៉ាក់តាមចាប់មិនទាន់ផង
មិនអីទេបង ចាន់ចង់នៅលេងជាមួយស៊ាវប៉ោវបន្តិចទៀត បងទៅធ្វើកិច្ចការបងចុះ ពេលខ្ញុំត្រូវកាអ្វីបន្ថែមខ្ញុំនិងហៅបងណា...» ចាន់និយាយទាំងញញឹមដៃតូចស្រឡូន ពរកូនប្រុសនៅ ដៃម្ខាងទៀតលេងជាមួយកូន ព្រោះតែអាល្អិតនៅតាមខាំកកេររបស់លេងដែលនៅក្នុងដៃម៉ាក់ៗនោះឯង
ប៉ុន្តែអ្នកប្រុសមើលអ្នកប្រុសតូចពេញមួយថ្ងៃហើយ បងគ្រាន់តែចង់សំរាលអ្នកប្រុសខ្លះ បងមើលដឹងណាថាអ្នកប្រុសក៏ហត់ន៨ងតាមចាប់អ្នកប្រុសតូចដែរ....» បងយី ញញឹមសម្លឹងមើលប៉ាតូចពរអាល្អិតប៉ោវៗ ហើយស៊ាវប៉ោវតាមខាំនិងចាប់របស់ក្នុងដៃម៉ាក់របស់គេ ប៉ុន្តែមើលទឹកមុខរបស់ប៉ាតូចវិញគឺថាស្រពោនខ្លាំងណាស់ ញញឹមមិនចេញពីចិត្តសោះឡើយ
មិនអីទេបងខ្ញុំមើលកូនបាន ខ្ញុំនៅសល់ពេលមិនយូរទេណាបង ខ្ញុំចង់មានពេលនៅជាមួយកូនអោយបានច្រើន មុនពេលខ្ញុំអស់ឱកាស់ បងទៅធ្វើកិច្ចការរបស់បងចុះណា....» ចាន់ ញញឹមស្ងួតឆ្លើយតបទៅកាន់បងយីដែរជាអ្នកបំរើផ្ទាល់ខ្លួនដែលអុីបូរកមកអោយដើម្បីមើលកាខុសត្រូវខ្លួនកំឡុងពេលនៅទីនេះ
អ្នកប្រុសតូច!?... នេះអ្នកប្រុសនិយាយអ្វីចេញមកនឹង បងយីស្ដាប់មិនយល់ទេណា?.» បងយីស្រាប់តែបើកភ្នែកធំៗ សម្លឹងមុខរបស់អ្នកប្រុសតូចខ្លួន ព្រោះតែពាក្យសម្ដីប៉ុន្មានម៉ាត់មុននេះវាពិតជាប្លែកណាស់ ធ្វើអោយគាត់អត់មិនឆ្ងល់មិនបានក៏សួរនាំទៅចាន់ភ្លាមៗព្រោះតែមិនយល់ពីអ្វីដែលរាងតូចបាននិយាយមុននេះពិតមែន
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
