💞ភរិយាបណ្ដូលចិត្ត✨(96)

309 24 3
                                        

ភាគ96

ទីក្រុងប៉ារីសប្រទេសបារាំង

ផ្សាទំនើប មួយកន្លែងនៅកណ្ដាលទីក្រុងប៉ារីស យើងឃើញមានមនុស្សស្រីវ័យចំណាស់ម្នាក់កំពង់តែដើរជ្រលសរើសក៏ដូចជាទិញសំលៀកបំពាក់របស់របរក្មេងលេងជាច្រើន ទឹកមុខញញឹមញញែម មិនប្រាប់ក៏ដឹងថាគាត់ពេលនេះកំពង់តែសប្បាយចិត្តណាស់

យ៉ា!.... អានេះកាន់តែស្អាតទៀតហើយនៀក មើលចុះៗ ពណ៌ក៏ស្រស់ទៀត នេះបើកូនចាន់បានពាក់លើខ្លួនវិញមិនដឹងថាស្រស់ស្អាតប៉ុណ្ណាទេ..... នេះនាងគិតដូចជាខ្ញុំទេសួយ?.. » លោកស្រីធំ គាត់ដើរទិញសំភារៈសម្រាប់ចៅប្រុសរបស់ ជាកាដូចៅប្រុសរបស់គាត់គំរប់អាយុ6ខែ ហើយនិងមានត្រៀមរបស់ខ្លះសម្រាប់កូនប្រសាររបស់គាត់ ពេលត្រឡប់ទៅវិញ ដូចជាពេលនេះអញ្ចឹង គាត់បានទិញសម្លៀកបំពាក់ក៏ដូចជារបស់មានតម្លៃច្រើនណាស់ ដើម្បីត្រៀមជាកាដូដល់កូនប្រសារតូចរបស់គាត់។ លោកស្រីធំគាត់បញ្ចប់កាងាររួចមិនទាន់បានសម្រាកទេ នៅហួសទៅកាន់ផ្សារទំនើបមួយកន្លែកណ្ដាលទីក្រុងដើម្បីទិញរបស់ខ្លះសម្រាប់ស៊ាវចាន់និងកូនពេលគាត់តហរឡប់ទៅប្រទេសចិនវិញ ដឹងទេគាត់ស្រលាញ់ចាន់ខ្លាំងណាស់ ព្រោះចាន់ៗជាក្មេងល្អហើយក៏ជាក្មេងកំសត់របស់ កូនរបស់មិត្តស្វាមីទៀតផង

ចាស៎លោកស្រីធំ របស់ទាំងនេះសុទ្ធតែស្អាតៗ ទាំងអស់ចា៎.... នេះបើអ្នកប្រុសតូចបានពាក់លើខ្លួនពិតមែននោះ គាត់កាន់តែស្រស់ស្អាតមួយកំរិតទៀតហើយ... លោកស្រីពិតជាមានភ្នែកមុតល្អណាស់ នៅមានឈុតខាងនោះ ក៏ស្អាតៗដែរលោកស្រីធំ មើលទៅដូចជាមូតថ្មីទើបតែចេញមិនប៉ុន្មានម៉ោងទេចា៎!..» ជំនួយកាស្រីរបស់លោកស្រីធំ លោកស្រីសួយ គាត់ដើរតាមពីក្រោយ នៅមានកងអង្គរក្សប៉ុន្មាននាក់ទៀត

មែនហើយនេះជាមូតថ្មីទើបតែចូលស្តុកព្រឹកមិញនេះទេ អ្នកនាងពិតជាភ្នែកមុតមែន គ្រាន់តែឃើញក៏ដឹងថាជា collection ថ្មីភ្លាម » បុគ្គលិកហាង ញញឹមស្រស់ប្រញាប់ចូលខ្លួនមក ណែនាំនៅមូតសម្លៀកបំពាក់ដែលហាងទើបតែនាំចូលមកថ្មី ព្រោះថាcollection នេះគឺលក់ដាច់ខ្លាំងណាស់ គ្រប់ម៉ូតទាំងអស់គឺមានកំណត់ សម្រាប់ភ្ញៀវ ពិសេសប្រចាំហាង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now