ភាគ54
ក្រោយពីទទួលបានចំលើយពីអ្នកបំរើហើយនោះ យុនហ្គីក៏ប្រញាប់ឡើងទៅខាងលើបន្ទប់យ៉ាងលឿន ព្រោះមិនដឹងថាក្មេងក្បាលខូចរបស់នាយនៅសំងំធ្វើអ្វីក្នុងបន្ទប់ខ្លះ បានជាមិនព្រមចុះទៅខាងក្រោមបែបនេះ....
ក្រាក.... គ្រឹង! គ្រាវ!.... ស្អីនឹង!?» យុនហ្គី ឡើងមកដល់ខាងលើ ដៃមាំបើកទ្វាបន្ទប់ ចូលមក នាយដើរមកជិតដល់គ្រែគេងដែលមានកាយតូចល្អិតគេងនៅលើនោះទាំងមុខក្រហមងាំង តែក៏ត្រូវឈប់ឈ្មោះតែនាយបានដើរទៅប៉ះនិងអ្វីម្យ៉ាងនៅខាងក្រោម បង្ករជាសម្លេងលាន់ឮពេញបន្ទប់ អត់មិនបានយុនហ្គី ក៏ឱនចុះទៅមើលហើយក៏...
ដបស្រា.... ជីមីន!?» នាយយកអ្វីដែលខ្លួនបានដើរប៉ះមុននេះ យកមកមើលក៏ឃើញថាជាដបស្រាក្រហមរបស់នាយ រាងក្រាស់រហ័សបែទៅសម្លឹងនៅលើតុ ក៏ឃើញដបស្រាក្រហមពិតមែន ហើយក៏មិនមែនមួយដបដែរ គឺ2ដប នាយមើលឆ្លាស់គ្នានិងកាយតូចដែលគេងសន្លប់មិនដឹងអីនៅលើគ្រែ ទាំងបើកភ្នែកធំៗ ព្រោះតែអ្វីដែលនាយបានឃើញនោះគឺដបស្រា នេះកុំប្រាប់ថាប្រពន្ធនាយញុាំស្រាទាំងនេះអោយសោះណា!?
ជីមីន.... ជីមីនដឹងខ្លួនឡើង!... អ្នកបំរើ!.. K!... ជីមីន!!» យុនហ្គី គ្រាន់តែឃើញច្បាស់ថានោះជាដបស្រាក្រហមភ្លាមនាយសង្ហារក៏ប្រញាបើរត់មកមើលរាងតូចដែលគេងបះដៃបះជើងនៅលើគ្រែ ស្រែកហៅឈ្មោះជីមីនតិចៗបំណងដាស់រាងតូចអោយភ្ញាក់ ប៉ុន្តែម្ចាស់រាងកាយដូចមិនបានដឹងខ្លួនអ្វីសោះ អស់មិនបាននាយក៏ស្រែកហៅអ្នកបំរើក្នុងផ្ទះ ហើយក៏ស្រែកហៅនាយជំនិតKអោយឡើងមកបន្ទប់នាយជាបន្ទាន់
ពុទ្ធោអើយ!.. ហេតុអីក៏បែបនេះ!? ជីមីន... អូនសម្លាញ់ K!.. មានមនុស្សនៅខាងក្រៅទេ!?» យុនហ្គី សម្លឹងមើលច្បាស់ហើយ ក៏ស្ទុះទៅរកកាយស្ដើងឡើងមកទ្រក្នុងដៃមាំ ទះថ្ពាល់ប៉ោងក្រហមព្រឿងៗតិចៗ ដែលគេងសន្លប់ស្ដូកស្ដឹងព្រោះតែជាតិស្រា នៅស្រែកហៅអ្នកបំរើបាវព្រៀវក៏ដូចជាកូនចៅជំនិត អោយឡើងមកខាងលើទាំងទឹកមុខភ័យស្លេក ព្រោះតែនាយសម្លឹងមើលរាងតូចឆ្លាស់និងចំនួនដបស្រាដែលរាយប៉ាយពេញបន្ទប់នោះ ទាំងខឹងបារម្ភព្រោះតែជីមីនញុាំអស់ដល់ទៅ3ដប
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
