ភាគ92
ប្រទេសចិន!
ពេលវេលា3ម៉ោងបានកន្លងផុត ពេលនេះយុនហ្គីក៏បានមកដល់ប្រទេសចិនដែលមានកូនចៅនៅឈររងចាំទទួលនាយរាប់សិបនាក់ នៅប្រលានយន្តហោះផ្ទាល់ខ្លួនរបស់នាយ ដោយមានឡានទំនើបជាច្រើនគ្រឿងបន្តកន្លុយរងចាំអមដំណើរលោកម្ចាស់របស់ពួកគេ។ វាមិនចំលែកទេ ដែលពេលនេះមានមនុស្សក្រោមបង្គាប់ កំពង់ឈរតម្រៀបគ្នាដើម្បីចាំទទួលនោះ ព្រោះតែនៅក្នុងប្រទេសចិននេះ យុនហ្គីក៏ល្បីនិងមាកេរ្តិ៍ឈាមមិនធម្មតាដែរ បើនិយាយពីនាយហើយនិងអុីបូវិញនោះគឺស្មើរគ្នាតែម្ដង។ ហើយកន្លងមកដែលនាយមកទីនដោយធ្វើខ្លួនធម្មតាៗ ក៏ព្រោះតែមិនចង់អោយមនុស្សដែលនាយស្រលាញ់មានការភ្ញាក់ផ្អើល ហើយនិងខ្លាចនាយប៉ុណ្ណោះ ប៉ុន្តែលើកនេះគឺមិនដូចរាល់ដងដែលមកជាមួយនិងជីមីនឡើយ អ្វីដែលធ្លាប់លាក់បាំងក៏បានបង្ហាញឡើងក្នុងវិនាទីនេះហើយ។ អញ្ចឹងក៏មិនចាំបាច់ឆ្ងល់តទៅទៀតដែរ ថាហេតុអ្វីបានជាគ្រួសារលីខ្លាចរអារនិងត្រកូលMinនិងWangនោះ បើទោះជាសត្រូវនិងគ្នា ចង់សម្លាប់គ្រួសារវ៉ាងនិងមីនប៉ុណ្ណា ក៏មិនអាចទៅរួចក៏ព្រោះតែមូលហេតុនេះហើយ ទំនាន់ឪពុកអាចធ្វើបាន ដល់មកជំនាន់កូនគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុង។
ចាហ្វាយ! អញ្ចើញទាន!» គ្រាន់តែយុនហ្គី ដើរមកដល់ឡានភ្លាមកូនចៅរបស់នាយ បើកទ្វារឡាននិងអញ្ចើញនាយអោយចូលឡានដើម្បីធ្វើដំណើរទៅវីឡាមីនដែលមាននៅទីនេះ
ទៅភូមិគ្រឹះវ៉ាង!» យុនហ្គីឡើងដល់លើឡាន បញ្ជាកូនចៅអោយបើកទៅភូមិគ្រឹះវ៉ាង
បាទចាហ្វាយ!» កូនចៅ
ក្រោយពីទទួលបានបញ្ជាពីលោកម្ចាស់ កូនចៅរបស់នាយក៏បានបន្តបើកឡានឆ្ពោះទៅកាន់ទីតាំងដែលបានកំណត់មុននេះ ដោយមានឡានបើកចេញទៅបន្តកន្ទុយគ្នាមិនក្រោម20ឡានឡើយ។ នៅអាចនិយាយបានថាសមត្ថភាពនិងអំណាចរបស់មីនយុនហ្គីសគឺខ្លាំងប៉ុណ្ណាហើយ កន្លងមកវាគ្រាន់តែជារូបភាពបំភាន់ភ្នែកកអោយភរិយាក្មេងរបស់នាយភ័យខ្លាចប៉ុណ្ណោះ។
រីងៗ!....រីង!....» កាធ្វើដំណើរមិនទាន់បានប៉ុន្មានផង សម្លេងទូរស័ព្ទរបស់យុនហ្គីក៏បានបន្លឺឡើង
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
