ភាគ14
ប្រទេសកូរ៉េ
សម្លេងឡានបើកបរទៅមកៗនៅតាមដងផ្លូវ ខ្វែងខ្វាត់មិនដឹងថាមនុស្សបើកបរទៅទិសណាខ្លះនោះទេ ប៉ុន្តែយើងក្រលេកមកមើលក្មេងប្រុសម្នាក់ ដែលកំពង់ដើរ តាមលផ្លូវស្វែងរកផ្ទះជួលដែលមានតម្លៃសមរម្យសម្រាប់ស្នាក់នៅ ព្រោះតែខ្លួនបានប្រើពេលវេលាយូរណាហើយដែរ ក្នុងការស្នាក់នៅក្នុងខុនដូរដ៏ទនើបមួយនោះក៏យូរដែរហើយ វាដល់ពេលដែលត្រូវស្វែងរកកន្លែងស្នាក់នៅសម្រាប់ខ្លួនឯងវិញហើយ
ហុឹម... ក្ដៅណាស់ ហេតុអីក៏ពិបាករកផ្ទះជួលម្លេះ!? នេះខ្ញុំដើររកច្រើនផ្លូវហើយនៅតែគ្មានបន្ទប់អោយជួលទៀត គិតយ៉ាងមេចទៅអាចាន់អើយ ឯងមិនអាចស្នាក់នៅទីនោះរហូតទេ» ចាន់ដើរមកអង្គុយលើបង់ល្បែរចំណតឡាន ដៃតូចៗលើកមកជូនថ្ងាស់ ដែកជោគដោយញើស រអ៊ូតិចៗម្នាក់ឯង ក្រោមអាកាសធាតុដ៏សែនក្ដៅ នេះស្ទើរតែធ្វើអោយខ្លួនគេសន្លប់ម្ដងៗទៅហើយ
ហេតុអីមួយរយៈនេះខ្ញុំខ្សោយម្លេះ!? ដើរតែបន្តិចសោះក៏ហត់ហើយហេស៎!? » ចាន់លើកដៃវាយជើងខ្លួនឯងតិចៗ និយាយស្ដីបន្ទោសអោយខ្លួនឯង ហេតុអ្វីពេលនេះខ្សោយម្លេះ ដើរតែបន្តិចសោះក៏ហត់ហើយឬ? ទាំងដែលកាពិតរាងតូចខ្លួនឯងដើររកបន្ទប់ជួលតាំងពីម៉ោង7ព្រឹកមកម្លេះ ហើយពេលនេះក៏ម៉ោងជាង2ហើយ ចាន់នៅមិនទាន់បានញុាំអាហារនៅឡើយផង ម្យ៉ាងយប់មិញធ្វើការដល់យប់ជ្រៅទៀត តែក្មេងមិនបានគិតបែបនេះ បែជាស្ដីបន្ទោសខ្លួនឯងទៅវិញ
អេស៎! ប្អូនប្រុសមិនអីទេមែនទេ!? អង្គុយសិនមកណា..» ចាន់ក្រោយពីសម្រាកបានមួយសន្ទុះក្មេងគិតថានិងក្រោកដើរទៅរកនៅខាងមុខបន្តិចទៀត តែក៏ត្រូវវិលមុខរកដួល តែសំណាងបានអ៊ុំស្រីម្នាក់នៅអង្គុយក្បែរនោះស្ទុះទៅទប់ទាន់ ហើយគ្រាន់ចាន់អោយមកអង្គុយកន្លែងដើមវិញ និងសួរនាំខ្លះៗ
ហ្ហឹក... ខ្ញុំ-ខ្ញុំមិនអីទេអ៊ុំស្រី អ..អរគុណអ៊ុំស្រី» ចាន់ចាប់ដៃគាត់ជាប់ដើម្បីទប់លំនឹង ដាក់បង្គុយតាមគាត់ និងពោលអរគុណទៅកាន់មនុស្សចាស់ ទាំងទឹកមុខស្លេកស្លាំង
ESTÁS LEYENDO
ភរិយាបណ្ដូលចិត្ត
Ficción históricaពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
