💞ភរិយាបណ្ដូលចិត្ត✨(59)

550 39 6
                                        

ភាគ59

ខាងលើ

អុីបូក្រោយពីកូនចៅនិងអ្នកម៉ាក់ចេញទៅអស់នាយក៏ឡើងមកខាងលើបន្ទប់ ដើម្បីមើលរាងតូចតើថ្មើរនេះភ្ញាក់ហើយឬនៅ.... តែពេលនាយចូលមកដល់ក្នុងបន្ទប់ រាងតូចក៏ចេញពីបន្ទប់ទឹកមកដូចគ្នា

ក្រាក.... លោកប្ដី...» ចាន់បើកទ្វាបន្ទប់ទឹកក៏ឃើញថារាងក្រាស់មកដល់ល្មម រាងតូចក៏បន្លឺហៅនាយដោយសម្លេងតិចៗ

ចាន់ឈប់សិន!» អុីបូ

មានអ្វីមែនទេបូ?...» ចាន់ រៀបនិងដើរចេញមកហើយតែក៏ត្រូវឈប់វិញព្រោះរាងក្រាស់ស្រែកអោយកាយតូចឈប់ ក្មេងធ្វើភ្នែកម៉ក់ៗសួរសំនួរទៅកាន់អ្នកចំពោះមុខ

វឹប!...» មិននិយាយនាយដើរទៅចាប់បីកាយប្រពន្ធលើកឡើងមិនអោយដើរបន្តឡើយ ព្រោះតែនាយខ្លាចរាងតូចដើរចេញមកអាចរអិលជើងដួល

ដាក់ចាន់ចុះវិញទៅ ចាន់អាចដើរខ្លួនឯងបាន មិនអីទេណា...» អ្នកម៉ាក់ដៃឱបករលោកប្ដីមាត់និយាយប្រាប់អោយនាយដាក់ខ្លួនចុះ ព្រោះតែពេលនេះរាងតូចក៏រៀងអៀននិងអុីបូដែរ បើរលេងចូលមកចាប់លើកបីខ្លួនទាំងដែលពេលនេះរាងកាយទាំងមូលរុំតែកន្សែងមួយប៉ុណ្ណោះ

នៅអោយស្ងៀម យើងប្រាប់ហើយមែនទេថាមិនអោយក្រោកដើរផ្ដេសផ្ដាស់!» អុីបូ បីកាយប្រពន្ធមកដាក់អោយអង្គុយលើគ្រែ ទាំងមាត់រអ៊ូរថាអោយរាងតូច ដឹងហើយថាខ្លួនមិនមែនខ្លួនមួយទេ ប៉ុន្តែប្រាប់អ្វីមិនដែលចេះស្ដាប់ធ្វើតាមម្ដងណាសោះ

គឺ....» ចាន់រកនិយាយតែក៏ត្រូវមនុស្សចាស់និយាយកាត់

មិនបាច់បកស្រាយទេ នៅត្រង់នេះហើយ យើងទៅយកសម្លៀកបំពាក់មកអោយផ្លាស់» និយាយហើយនាយមាំក៏ក្រោកដើរទៅទូសម្លៀកបំពាក់ដើម្បីយកឈុតមកអោយចាន់ៗស្លៀក

បាទ...» ចាន់ដៃចាប់ខ្ទប់កន្សែងដែលខ្លួនបានចង់ពង់ជាប់ ឆ្លើយបាទទាំងបង្អូសសម្លេង

ព្រឹកនេះហេតុអីក៏គេងភ្ញាក់លឿនម្លេះ?... មានអ្វីមិនស្រួលមែនទេ?» អុីបូកាន់ឈុតដើរត្រឡប់មកវិញ សួរទៅកាន់រាងតូច រាល់ដងឃើញគេងយូរៗណាស់ ម៉ោង8អីបានភ្ញាក់ ប៉ុន្តែព្រឹកនេះប្លែកណាស់ ម៉ោងទើបតែ7សោះភ្ញាក់ទៅហើយ ព្រោះតែបារម្ភខ្លាចថាប្រពន្ធក្មេង មានមិនស្រួលត្រង់ណាក៏សួរនាំ ដោយដៃទាំងធ្វេរកំពង់តែកាន់កន្សែងជូតសក់អោយរាងតូច មុនពេលបាយធ្វើការផ្លាស់សម្លៀកបំពាក់អោយប្រពន្ធក្មេង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now