ភាគ81
ស្ហឺត.... គេងសិនចុះអូនសម្លាញ់ ចាំពេលល្ងាចបងនិងនិយាយរឿងអោយអូនស្ដាប់បន្តទៀតណា...កូនប៉ាឆ្លាតកុំរករឿងម៉ាក់ៗកូនណា ស្ហឺត... ប៉ាស្រលាញ់កូន..» ក្រោយពីបីកាយតូចរបស់ភរិយាដែលមានទំងន់ជាង6ខែ ឡើងមកដល់ខាងលើបន្ទប់ ដៃមាំដាក់កាយភរិយាដែលគេងលក់លើគ្រែឃីងសាយស៍ថ្នមៗ ទាញភួយមកដណ្ដប់អោយត្រឹមទ្រូង ដាក់ខ្នើយអោយរាងតូចគេងពិតនិងទប់ពោះ ហើយក៏ឱនទៅឆ្មក់ថើប ថ្ងាស់តូចមួយដង្ហើម និយាយផងញញឹមផងភ្នាក់ឯងដៃមាំនៅអង្អែលពោះភរិយាតិចៗ ពេញដោយក្ដីស្រលាញ់ អត់មិនបានក៏ឱនទៅថើបពោះប៉ោងៗនោះមួយដង្ហើមពីលើភួយនៅពោលពាក្យប៉ាស្រលាញ់កូនទៀតផង
ក្រោយពីដាក់អោយជីមីនគេងស្រួលបួលហើយ យុនហ្គីក៏បានដើរចេញទៅបន្ទប់សៀវភៅរបស់ខ្លួន ទាំងទឹកមុខប្រែជាមាំមិនដូចពេលនៅជាមួយកាយតូចមុននេះឡើយ មិនដឹងថានាយនិងអុីបូទទួលបញ្ហាអ្វីខ្លះទេ ព្រោះមិនឮយុនហ្គីនាយនិយាយអ្វីទាល់តែសោះ
អាឡូ!... ចាត់ការវាទៅ!» យុនហ្គី ក្រោយពីចូលមកដល់ក្នុងបន្ទប់ នាយក៏យកទូរស័ព្ទមិនដឹងថាខលទៅអ្នកណាឡើយ ឬកពារកាយវិការដូចជាចំលែកណាស់ ទឹកមុខមាំខុសដាច់ឆ្ងាយពីពេលនៅជាមួយភរិយា សម្ដីនិយាយបញ្ជាទៅកាន់មនុស្សនៅខ្សែម្ខាងគឺមាំណាស់ ពោពេញទៅដោយអំណាច
Skip
លោកប្រុសធំ វ៉ាងអុីបូពេលនេះកំពង់នៅកំពង់ផែ ត្រួតពិនិត្យមើលទំនិញដែលបានបំផ្លាញដោយសារភ្លើងឆេះ!» កូនចៅលីឆឹង ចូលមកប្រាប់ចាហ្វាយរបស់ខ្លួន
ល្អណាស់! គ្រប់យ៉ាងទៅតាមផែនការរបស់យើងហើយតើ!.. នៅកូរ៉េពេលនេះយ៉ាងមេចហើយ! មីនយុនហ្គីមានធ្វើសកម្មភាពខ្លះទេ!?» លីឆឹង ញញឹមសមចិត្តនៅពេលផែនកាទទួលបានជោគជ័យ ប៉ុន្តែនាយមិនភ្លេចសួរនាំពីផ្នែកម្ខាងទៀតនោះឡើយ មិនដឹងថាគេកំពង់គិតចង់ធ្វើអ្វីអោយប្រាកដឡើយ
គឺមិនទាន់មានអ្នកណាផ្ដល់ដំណឹងមកទេទាន ប៉ុន្តែចាហ្វាយ! ចុះបើលោកម្ចាស់ដឹងគិតយ៉ាងមេចទៅទាន? » កូនចៅ និយាយប្រាប់ហើយ ក៏បន្ថែមនៅការព្រួយបារម្ភពីរផែនការរបស់ចាហ្វាយ នេះបើសិនជាលោកម្ចាស់លីដឹងច្បាស់ជាមានរឿងមិនខានទេ ព្រោះតែលោកម្ចាស់លីធ្លាប់បាននិយាយហើយ មិនអាចប៉ះពាល់ក្មេងឈ្មោះស៊ាវចាន់ដាច់ខាត
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
