💞ភរិយាបណ្ដូលចិត្ត✨(93)

258 20 3
                                        

ភាគ93

យុនហ្គីនិងកូនចៅបានបោះជំហ៊ានដើរចូលទៅក្នុងឃ្លាំងចាស់ដែលសត្រូវបានទំលាក់ទីតាំងអោយមុននេះ ដោយមានការបែងចែកកូមចៅជា4ក្រុម ដោយមាននាយនិងកូនចៅជំនិត ដែលត្រៀមនិងចូលទៅខាងក្នុង។ ចំណែកកូនចៅផ្សេងួឥតក៏បានធ្វើសកម្មភាពតាមការរៀបចំ ដោយមានខ្លះគឺត្រូវទៅក្រោយឃ្លាំងនិងបង្កប់នៅតាមព្រៃល្បោះដែលមាននៅជំវិញនេះ និងខ្លះទៀតក៏ត្រូវលួចចូលទៅខាងក្នុងដើម្បីចាំកាពារចាហ្វាយផងដែរ

ងាកមកមើលស្ថានភាពនៅតាមផ្លូវក្នុងទីក្រុងឯណេះវិញ ពេលនេះ ឡានទំនើបប្រមាណជា2-3គ្រឿងបានបើកសម្ដៅទៅមន្ទីពេទ្យ ដោយមានលោកតាសុងនៅក្នុងឡាន ទឹកមុខពោពេញទៅដោយភាពកង្វល់និងព្រួយបារម្ភជាខ្លាំង ដៃជ្រៀវជ្រួញកាន់ឈើច្រត់ទាំងញ័រចំព្រប់ ព្រោះតែក្ដីបារម្ភចំពោះរឿងគ្រប់យ៉ាងដែលកំពង់កើតឡើងនៅពេលនេះណាស់ ព្រោះកាលពីប្រមាណមុននេះបន្តិចក្រោយពីទទួលបានដំណឹងមិនល្អកើតឡើង លោកតាសុងគាត់ព្យាយាមខលទៅអុីបូជាច្រើនដងទៅហើយ ប៉ុន្តែគាត់នៅមិនទាន់អាចទាក់ទងទៅកាន់នាយបានសោះ មិនដឹងថានាយរវល់ឬមានរឿងអ្វីកើតឡើងអោយប្រាកដនោះទេ។ នេះមានរឿងអ្វីអោយប្រាកដទៅ!? ក្រែងនិយាយគ្នាហើយថាគ្រប់យ៉ាងគឺស្ថិតនៅក្នុងផែនការនិងកាឃ្លាំមើលរបស់គេ ប៉ុន្តែនេះជាស្អី? ហេតុអ្វីក៏បណ្ដោយអោយពួកនោះចាប់យកស៊ាវចាន់ទៅបាន!? គិតដល់ត្រឹមនេះគាត់ក៏នឹកខឹងចិត្តនិងខ្លួនឯងមិនតិចដែរ មិនគួរណាមនុស្សរបស់គាត់ទៅយឺតនោះទេ

ងឺយ!..... លោកម្ចាស់ដល់ហើយទាន » អ្នកបើកឡានរបស់លោកម្ចាស់សុង បានប្រាប់ទៅកាន់លោកម្ចាស់របស់ខ្លួនក្រោយពេលឡានបានចូលចតក្នុងមន្ទីពេទ្យរួចរាល់

ឆាប់ទៅ! » លោកតាសុង គាត់មិននិយាយច្រើន លោកចុះមកដល់ក៏បញ្ជាអោយកូនចៅរបស់គាត់ឆាប់នាំគាត់ទៅជួបនិងអាឈុនដែលមានជាជំនិតដៃស្ដាំរបសៀគាត់ភ្លាមៗ ព្រោះតែពេលនេះអ្វីដែលគាត់ចង់ដឹងបំផុតនោះ តើជាមនុស្សក្រុមណាដែលថ្លើមធំហ៊ានចាប់យកចៅប្រុសតែម្នាក់របស់ត្រកូនសុងយកទៅណាស់។

បាទលោកម្ចាស់ ខាងណេះទាន» កូនចៅលោកម្ចាស់សុង បញ្ចប់សម្ដី ហើយក៏បាននាំផ្លូវលោកតាចូលទៅខាងក្នុង ដើម្បីជួបជាមួយនិងលោកពូឈុន ដែលពេលនេះកំពង់តែលាងរបួសនៅក្នុងមន្ទីពេទ្យ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now