💞ភរិយាបណ្ដូលចិត្ត✨(65)

534 39 2
                                        

ភាគ65

គ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីស្ដាប់ឮនាយជំនិតរបស់យុនហ្គីនិយាយមុននេះ ហើយក៏ចាប់ផ្ដើមដាក់សញ្ញាសួររាងខ្លួនតែម្ដង ព្រោះមិនដឹងថាទាំងពីរនាក់ធ្លាប់ជួបគ្នានោះទេ បើតាមស្ដាប់សម្ដីមុននេះច្បាស់ណាស់ ថាពួកគេធ្លាប់ជួបគ្នា ហើយស្គាល់គ្នាច្បាស់ទៀតផង ប៉ុន្តែអ្វីដែលប្លែកនោះ តើពួកគេធ្លាប់ជួបគ្នានៅឯណាហើយពេលណា!? 

អាប្រុសថោកទាប! យើងនិងសម្លាប់លោកឯងចោល!!!  ហឹកៗ... អាប្រុសមាត់ឆ្កែ!» ប៉ាយលូ ខឹងផងខ្មាស់ផង មុខចាប់ផ្ដើមក្រហម ជ្រផបទឹកភ្នែកចេញមក ទាំងកញ្រ្ចោលស្ទុះទៅចាត់ការកូនចៅរបស់យុនហ្គី ម្ដងនេះនាងត្រូវតែសម្លាប់ប្រុសមាត់ប្រហុកនេះអោយបាន មិនថាជាកូនចៅរបស់អ្នកណាទេ នាងលែងខ្វល់ទៀតហើយ ប៉ុន្តែក៏ត្រូវអុីបូចាប់នាងជាប់ ព្រោះតែនាយដឹងច្បាស់ពីចរិតរបស់នាងបែបណា

ចាហ្វាយជួយផង!...» hedi ក៏ដូចគ្នា ស្ទុះវឹងក្រោកចេញពីសាឡុងរត់ត្រុយទៅក្រោយចាហ្វាយខ្លួនយ៉ាងលឿន បាត់ឈឺអស់រលីងក្រោយឃើញសភាពរបស់ប៉ាយលូមិញនេះ

ចាហ្វាយធំ ឆាប់លែងប៉ាយលូទៅ ខ្ញុំនឹងសម្លាប់គេចោល..» ប៉ាយលូ នាងព្យាយាមរើចេញពីកាចាប់របស់អុីបូ ប៉ុន្តែទោះនាងរើយ៉ាងណាក៏មិនអាចព្រោះតែអុីបូមានកំលាំងខ្លាំងជាង

ឈប់សិន នេះមានរឿងអីអោយប្រាកដទៅ!? ខ្ញុំវង្វេងអស់ហើយ!... » ជីមីននិងចាន់ ស្រាប់តែនិយាយព្រមគ្នា ព្រោះតែមើលទៅរឿងដូចមិនមែនជារឿងយល់ច្រឡំទេ នៅមានពាក្យសម្ដីរបស់hediមិញនេះទៀត

ផាច់!... មុននេះឯងនិយាយអី ah di!? និយាយអោយច្បាស់ ឯងបានធ្វើអីដាក់នាង!?» យុនហ្គីម្ដង ដៃមាំបែទៅទះក្បាលកូនចៅមួយដៃ និយាយស្ដីអោយនាយកំលោះផងសួរនាំពីរឿងរ៉ាវកើតឡើងផង

អូយ!... ចាហ្វាយ ខ្ញុំមិនបានធ្វើអីនាងទេ ខ្ញុំបាននិយាយហើយ ថាខ្ញុំគ្មានចេតនាទេ ប៉ុន្តែនាងមិនស្ដាប់ហេតុផល គិតចង់តែសម្លាប់ខ្ញុំ....»hedi ស្រែកចាច បែរមកវិញធ្វើមុខកំសត់ដាក់អ្នកជាចាហ្វាយ និយាយរៀបរាប់ប្រាប់រឿងហេតុអោយគ្រប់គ្នាបានដឹង មិនមែនខ្លួនមិនដឹងខុស មិនសុំទោសឯណា ប៉ុន្តែមកពីនាងតូចមិនស្ដាប់ហេតុផលរបស់គេ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now