💞ភរិយាបណ្ដូលចិត្ត✨(88)

342 34 4
                                        

ភាគ88

ពេលល្ងាច ភូមិគ្រឹះវ៉ាង

ងឺត!.....ក្រាក...គ្រឹប! ស៊ាវចាន់នៅឯណា? » សម្លេងឡានចាប់ហ្វ្រាំងឮលាន់ពេញភូមិគ្រឹះវ៉ាង សម្លេងបើកនិងបិទឮយ៉ាងសន្ធាប់ ស្ដាប់ក៏ដឹងដែរថាអ្នកនៅខាងក្នុងឡានកំពង់អន្ទះសានិងរឿងអ្វីមួយកំពង់កើតឡើង។ ជើងមាំទំលាក់ចុះពីឡានយ៉ាងរហ័ស សម្លេងមាំរឹងកំប្រឹសសួរនាំ រកនាយតូចដែលមាននាមជាប្រពន្ធស្របច្បាប់ ប៉ុន្តែនៅមិនដល់12ម៉ោងទៀតឡើយឈ្មោះជាប្រពន្ធស្របច្បាប់នេះ និងត្រូវបានបញ្ចប់គ្រាប់យ៉ាងរវាងពួកគេទាំងពីរហើយ ដោយមានម្នាក់និងដើរចេញពីទីនេះ មិនអាចត្រឡប់ក្រោយវិញបានឡើយ

អ្នកប្រុសតូចនៅខាងលើជាមួយអ្នកប្រុសតូចស៊ាវប៉ោវចាហ្វាយ!» ប៉ាយលូ ឱនគំនៀបបន្តិច និយាយប្រាប់អុីបូ ព្រោះជាកាពិតមែន គឺនាយតូចនៅខាងលើបន្ទប់ជាមួយកូនពិតមែន

» អុីបូ ឈរស្ដាប់ប៉ាយលូនិយាយអំពីរាងតូច យ៉ាងស្ងៀមស្ងាត់អ្វីក៏មិននិយាយ ទឹកមិនមាំទាំសម្លឹងទៅឆ្ងាយមើលក៏ដឹងថានាយកំពង់ពិបាកចិត្តខ្លាំង

ចាហ្វាយ មនុស្សមួយក្រុមនោះដឹងខ្លួនមិនពួកគេគេចខ្លួនបាត់ហើយ ពួកយើងចាប់មិនបានទេ ប៉ាយលូសូមទោស ដែលធ្វើការមិនបានសម្រេច!» ប៉ាយលូដឹងកំហុស ក៏ធ្វើកានិយាយរៀបរាប់ក៏ដូចជាធ្វើកាសមទោសទៅកាន់អ្នកជាចាហ្វាយ ហើយក៏ជាលើកទីមួយដែលកាងារនាងធ្វើមិនសម្រេច នាងពិតជាខឹងនិងខ្លួនឯងខ្លាំងណាស់ ត្រឹមមនុស្សចំឡែកប៉ិន្មាននាក់សោះនាងចាប់មិនបាន តើឈ្មោះជាឃាតករខ្មៅរបស់នាងមានន័យអ្វីទៀតទៅ!?

ពួកឯងបំបែកគ្នាទៅ! កុំភ្លេចចាត់មនុស្សយាមកាងយប់នេះអោយច្រើនបន្តិច ពិសេសគឺសួនខាងក្រោយ ពួកវាច្បាស់ជាមកម្ដងទៀតនៅយប់នេះ!» អុីបូមិនស្ដីបន្ទោសកូនចៅ បែរជាអោយពួកគេបំបែកគ្នា ក៏ដូចជាប្រាប់អោយបន្ថែមមនុស្សយាមកាងច្រើនជាងមុន នាយទាយដឹងថាពួកនោះនិងត្រឡបើមកវិញម្ដងទៀតនៅយបើនេះមិនខាន

ចាស៎/បាទចាហ្វាយ!» ប៉ាយលូនិងយ៉ាងៗ សម្លឹងមុខគ្នាបន្តិច មុននឹងឆ្លើយតបព្រមគ្នាទៅកាន់ចាហ្វាយរបស់ខ្លួន

ភរិយាបណ្ដូលចិត្តWhere stories live. Discover now