ភាគ47
ប្រទេសចិន
មួយសប្ដាហ៍កន្លងផុតទៅ
ថ្ងៃនេះគឺជាថ្ងៃដែលលោកតាសុង បានធ្វើកាណាត់ជួបនិងលោកស្រីធំវ៉ាង ក្រោមហេតុផលរឿងពាក់ព័ន្ធកាលពី15ឆ្នាំមុន មុនដំបូងលោកស្រីវ៉ាងម៉ាក់របស់អុីបូ គាត់បានបដិសេធមិនទទួលកាណាត់ជួបនោះទេ ប៉ុន្តែក្រោយពីគាត់គិតដល់សម្ដីរបស់លោកតាសុង គាត់ក៏បានសម្រេចចិត្តទទួលកាណាត់ជួបលើកនេះ។ តើអ្នកណាទៅដាច់ចិត្តបានទៅ ទឹកចិត្តជាម្ដាយឪពុករបស់គេ ទោះខឹងស្អប់យ៉ាងណាក៏ត្រូវចេះបែងចែកអោយដាច់ពីគ្នា ណាមួយគាត់ក៏ជាជីតាបង្កើតរបស់ស៊ាវចាន់ដែរ គាត់មិនអាចធ្វើចិត្តដាច់ដូចកូនប្រុសរបស់គាត់នោះទេ គាត់អាចមើលដឹងថាលោកម្ចាស់សុងគាត់ក៏មានកាសោកស្ដាយ ចំពោះរឿងដែលបានកើតឡើងកាលពីឆ្នាំនោះដូចគ្នា ចំពោះរឿងដែលស្វាមីគាត់ស្លាប់ ទោះមិនទាន់ដឹងកាពិត ក៏គាត់ប្រាកដចិត្តថារឿងមិនមានអ្វីពាក់ព័ន្ធនិងលោកម្ចាស់សុងឡើយ ព្រោះយប់កើតហេតុ លោកតាសុងគឺបានឡើងទៅប្រទេសកូរ៉េ គាត់មេចនិងអាចជាអ្នកនៅពីក្រោយខ្នងកាស្លាប់របស់ស្វាមីគាត់ទៅ បើគាត់ក៏ទើបតែបាត់បង់កូនស្រីដែរនោះ!
ភោជនីយដ្ឋានមួយកន្លែង
ខ្ញុំអរគុណណាស់ដែលលោកស្រីវ៉ាង ប្ដូរចិត្តព្រមទទួលកាណាត់ជួបរបស់ខ្ញុំ» លោកតាសុង គាត់ញញឹមនិយាយអរគុណទៅកាន់លោកស្រីវ៉ាង
លោកម្ចាស់សុង មិនបាច់អរគុណខ្ញុំទេ ខ្ញុំមកជួបលោកក៏ព្រោះខ្ញុំមានហេតុផលរបស់ខ្ញុំ ខ្ញុំដឹងថាលោកសុំជួបខ្ញុំក៏មិនមែនគ្រាន់ជាកាសួរសុខទុកធម្មតានោះដែរ លោកម្ចាស់សុង មានអ្វីក៏និយាយមក!» លោកស្រីវ៉ាង គាត់លើកតែមកក្រេបបន្តិច ហើយក៏ដាក់ចុះលើតុវិញ និងនិយាយទៅកាន់បុរសចំណាស់ដែលអង្គុយនៅចំពោះមុខរបស់គាត់
មែនខ្ញុំមកលើកនេះគឺមានរឿងចង់អោយនាងជួយពិតមែន តែយ៉ាងណាខ្ញុំនៅតែអរគុណនាងដដែល Zheng Li ខ្ញុំពិតជាសោកស្ដាយណាស់ចំពោះរឿងកាលពីឆ្នាំនោះ នាងក៏...» លោកតាសុង និយាយបានត្រឹមនេះ លោកស្រីវ៉ាងក៏និយាយកាត់
លោកម្ចាស់សុង ខ្ញុំថាលោកគួរតែចូលសាច់រឿងវិញទៅ រឿងពីមុនខ្ញុំមិនចង់រំឮក ឬស្ដាប់លោកបកស្រាយនោះទេ ខ្ញុំដឹងថាពេលនោះស្វាមីខ្ញុំក៏មានកំហុសដែរ ដែលគាត់ជួយកូនស្រីលោករត់ទៅប្រទេសកូរ៉េ ខ្ញុំក៏មានកាសោកស្ដាយដូចគ្នា..» អ្នកស្រីវ៉ាង គាត់និយាយកាត់ និងប្រាប់អោយលោកតាសុង និយាយសាច់ការ មិនថារឿងដល់ដំណាក់កាលណា ពេលនេះទោះនិយាយអ្វីក៏គ្មានប្រយោជន៍ដែរ ព្រោះមនុស្សបានស្លាប់បាត់ទៅហើយ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
