💞ភរិយាបណ្ដូលចិត្ត✨(12)

802 33 5
                                        

ភាគ12

ពេលវេលាពិតជាមិនចាំមនុស្សមែន ពេលនេះជាសប្ដាហ៍ទី2ហើយក្រោយពីអុីបូត្រឡប់ទៅប្រទេសចិនវិញ ហើយពេលនេះយើងក្រឡេកមកមើល នាយកំលោះវ័យ35ឆ្នាំ មីន យ៉ុនហ្គី ដែលពេលកំពង់តែនិយាយទូរស័ព្ទជាមួយអ្នកណាមិនដឹង ក្នុងបន្ទប់ធ្វើការ ទាំងមុខនាយមាំ មិនដឹងថានាយទទួលបានដំណឹងអ្វីនោះទេ បានជាទឹកមុខពិបាកមើលយ៉ាងនេះ

តាមមើលពួកវាអោយជាប់ យើងចង់ដឹងណាស់ វារកគ្រួសារផាកធ្វើអី!»

បាទចាហ្វាយ ចុះអ្នកប្រុសជីមីនវិញនោះចាហ្វាយ!?)» សម្លេងឆ្លើយឆ្លងចេញពីទូរស័ព្ទ

មើលគេអោយល្អ ដាច់ខាតកុំអោយមនុស្សរបស់Song Dong Seok ចាប់បាន!» យ៉ុនហ្គី និយាយទាំងសម្លេងកាច ទៅកាន់កូនចៅដែលចាត់អោយទៅតាមមើលគ្រួសារផាក

បាទចាហ្វាយ)» ផ្នែកម្ខាងទៀត

ទូតៗ!...ទូត....» ទូរស័ព្ទត្រូវបានកាត់ផ្ដាច់

ប្រាវ!!... ចង្រៃយ៍!! នេះយើងបែជាមកអង្គុយកាពារចៅតាកញ្ចាស់នោះទៅវិញហេស៎!?» ក្រោយពីដាក់ទូរស័ព្ទចុះហើយ យ៉ុនហ្គីស្ទុះឡើងបោកទូរស័ព្ទក្នុងដៃចោល ជេរប្រទិចខ្លួនឯងខ្លាំងៗតាមកំសួលនៃកំហឹង

ចាហ្វាយ! ចាហ្វាយមិនអីទេហេស៎!?» K ក្រោយពីឮសម្លេងខ្លាំងក្នុងបន្ទប់ធ្វើការបស់យ៉ុនហ្គី នាយជំនិតរហ័សចូលមកយ៉ាងលឿន ខ្លាចថាសត្រូវចាហ្វាយលួចចូលមកបង្ករបញ្ហាដល់ចាហ្វាយខ្លួន

យើងមិនអីទេ ឯងចេញទៅវិញទៅ » ស្ងាត់បន្តិច នាយក៏ឆ្លើយទៅK និងអោយគេចេញទៅវិញបាននាយមិនអីនោះទេ

ចាហ្វាយប្រាកដទេ!?» K សួរបញ្ជាក់ ព្រោះមើលទៅនាយដូចជាពិបាកចិត្តណាស់

យើងមិនអីទេ ឯងទៅវិញចុះ» យ៉ុនហ្គី ងក់ក្បាល ប្រាប់អោយK ចេញទៅធ្វើកាងាររបស់ខ្លួនបន្ត

បាទ!» K ឆ្លើយយល់ព្រមទាំងមិនមិនអស់ចិត្ត នេះចាហ្វាយគេកើតអី មុននេះនៅល្អតើ នាយចេញទៅតែមួយភ្លែតតើមេចក៏ក្លាយជាបែបនេះទៅវិញ

[មកបញ្ជាក់តិចអ្នកអាន ត្រង់នេះគឺ Song Dong Seok ជាប៉ាបង្កើតរបស់ម៉ាក់ចាន់ ហើយSong Dong Seok នេះត្រូវរាងក្រាស់ដឹងមកថាពាក់ព័ន្ធរឿងហេតុនៃកាស្លាប់របស់ប៉ាយ៉ុនហ្គី ហើយអ្នកដែលនៅក្នុងហេតុការណ៍ នៃកាស្លាប់របស់ប៉ាយ៉ុនហ្គី គឺ Park Bo Geum ប៉ារបស់ជីមីន ហើយក៏ត្រូវជាពូតូចរបស់យ៉ុនហ្គីដែរ។ ហើយ Song Dong Seok គឺតាមរក ប៉ារបស់អុីបូ ព្រោះតែគាត់ធ្លាប់បានជួយ Song Hye Kyo ដែលជាកូនស្រីតែម្នាក់របស់គាត់ ហើយក៏ត្រូវជាម៉ាក់របស់ចាន់ផងដែរ]

ភរិយាបណ្ដូលចិត្តWhere stories live. Discover now