ភាគ10
ការធ្វើដំណើរមិនយូរប៉ុន្មាន ឡានស៊េរីទំនើបពណ៌ខ្មៅក៏បានរំកិលខ្លួនមកដល់ប្រលានយន្ដហោះផ្ទាល់ខ្លួន ដោយមានក្រុមស្លៀកឈុតខ្មៅមួយក្រុម ឈររង់ចាំទទួលហើយក្នុងនោះក៏មានវត្តមានរបស់បុរសម្នាក់ទៀតដែលទើបតែចេញពីក្នុងឡានមកដំណាលគ្នានិងរាងក្រាស់yibo ដែលទើបនិងមកដល់នេះដែរ ហើយម្នាក់នោះគ្មានអ្នកណាក្រៅពី មីន យ៉ុនហ្គី មិត្តរបស់រាងក្រាស់អុីបូនោះទេ ពួកគេសម្លឹងមុខគ្នាពីចំងាយ ញញឹមបន្តិចហើយក៏ដើរមករកគ្នា មិនដឹងថាពួកគេមានរឿងអ្វីអោយប្រាកដនោះទេ ជាពិសេសអុីបូតែម្ដង និយាយហើយថាមកកូរ៉េ2សប្ដាហ៍ តែនេះទើបមកបាន4ថ្ងៃសោះក៏ត្រឡប់ទៅវិញទៅហើយ។
ក្រែងឯងនិយាយថាមកទីនេះ2សប្ដាហ៍ហី!? ហេតុអីក៏ទៅវិញលឿនម្លេះ!? » យុនហ្គីនដើរមកដល់មិត្តសម្លាញ់ ហើយក៏សួរនាំអ្នកជាមិត្ត
គឺយើងមានរឿងត្រូវដោះស្រាយ ខានមិនបានទេ » អុីបូ និយាយទាំងមិខស្មើរទៅកាន់យុនហ្គី
រឿងអីមេចមិនអោយកូនចៅឯងធ្វើទៅ មកដល់ហើយនៅអោយយូរបន្តិចមិនបានឬ!?...» យុនហ្គី និយាយត្បកទៅកាន់អុីបូ ហេតុអីមិនបណ្ដោយអោយកូនចៅធ្វើខ្លះទៅ ព្រោះមិនងាយទេដែលពួកគេបានជួបគ្នានោះ មិនទាន់បានជួបគ្នាប៉ុន្មានផង ក៏ទៅវិញបាត់
មិនមែនយើងចង់ខកសន្យាជាមួយឯងទេ តែឯងក៏ដឹងថាកិច្ចការខ្លះអាទីធ្វើមិនបានទេ ត្រូវហើយមុនពេលយើងទៅវិញ យើងមានកិច្ចការខ្លះពឹងឯង ក៏ដូចជារឿងឈិនឡូដែលសេសសល់នោះផងដែរ » អុីបូ
មិនអីទេរឿតាកញ្ចាស់នោះមិនប្រាប់ក៏យើងធ្វើដែរ យើងគួរតែអរគុណឯងទៅវិញទេទើបត្រូវ ចំពោះរឿអាកញ្ចាស់នោះ កុំបារម្ភរឿងសេសសល់ទុកអោយយើងបញ្ចប់វា តែថា... ឯងនៅមានរឿងអ្វីទៀតមែនទេ!?» យុនហ្គីនិយាយចប់ ញញឹមសម្លឹងមុខអ្នកជាមិត្ត តែក៏ចាប់អារម្មណ៍ដល់អ្នកចំពីមុខដូចជាគ្មានអារម្មណ៍ក្នុងខ្លួនសោះហើយ អត់មិនបានក៏សួរ
មែន!... យើងមានរឿងមួយទៀតចង់អោយឯងជួយ គឺមើលស៊ាវចាន់អោយយើង ពិសេសពីរនាក់ម្ដាយកូននោះ ធ្វើយ៉ាងណាកុំអោយពួកគេមកជួយនិងក្មេងបង្ករបញ្ហាដល់គេទៀត » អុីបូ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
