💞ភរិយាបណ្ដូលចិត្ត✨(100)

193 16 0
                                        

ភាគ100

ក្រោយមានកាជជែកគ្នាតឹងសសៃករអស់ពេលយ៉ាងយូរ រឿងគ្រប់យ៉ាងក៏មិនបានផ្លាសប្ដូរ ឬកែប្រែអ្វីទាំងអស់ ប៉ុន្តែវាកាន់តែធ្វើអោយស្ថានការកាន់តែតានតឹងជាងមុនទៅទៀត ព្រោះទាំងសងខាងប្រកាន់លើជំហររបស់ខ្លួន ថាត្រឹមត្រូវរៀងខ្លួន ខុសតែក្មេងប្រុសតូចម្នាក់ ដែលតាំងពីដើមមក រហូតដល់ពេលនេះ អ្វីក៏មិនបានដឹង តែក៏ត្រូវមកទទួលដឹងគ្រប់យ៉ាងត្រឹមថ្ងៃនេះ ហើយក៏ដឹងច្បាស់ពីហេតុផលដែលត្រូវមនុស្សជុំវិញខ្លួនស្អប់ មិនលើកលែងសូម្បីតែមនុស្សម្នាក់ដែលខ្លួនគិតថាជាសាច់ញាតិ ទាំងដែលកាលពីមុន តែងតែលួចសួរខ្លួនឯងមករហូត ពីហេតុផលនៃបញ្ហា ប៉ុន្តែថ្ងៃនេះមិនបាច់សួរទៀតនោះទេ ព្រោះគ្រប់យ៉ាងបានបើកបង្ហាញមកអស់ហើយ សូម្បីតែមនុស្សស្រីតែម្នាក់ ដែលធ្លាប់គិតថាជាសាច់ញាតិ ជាម្ដាយតាំងពីដើមរហូតមក ក៏ជាចំណែកមួយនៃកាស្លាប់របស់ម្ដាយនិងប៉ារបស់ខ្លួនទៀត អញ្ចឹងតើបានជាពួកគេមិនដែលខ្វល់ មិនដែលស្រលាញ់ខ្លួនអីបន្តិច រហូតដល់បុរសម្នាក់ ដែលចិត្តគិតមករហូតថាជាអ្នកមានគុណជួយជីវិត ស្រលាញ់គេខ្លាំងអស់ពីចិត្ត ពីមួយថ្ងៃទៅមួយថ្ងៃ ទោះដឹងថាឈឺចាប់ ប៉ុន្តែក៏ព្រមគ្រប់យ៉ាងព្រោះទង្វើរល្អៗរបស់គេ ប៉ុន្តែថ្ងៃនេះហេតុអ្វីគេមិនអាចស្រលាញ់ខ្លួនវិញ ព្រោះតាំងពីចាប់ផ្ដើមមកដល់ពេលនេះ ខ្លួនត្រឹមជាកូនប្រុសរបស់ឃាតករដែលសម្លាប់ជីវិតប៉ារបស់គេ ត្រឹមជាគ្រាប់អុកដែលគេបញ្ជាអោយដើរ មិនចំលែកទេដែលក្រដាស់អុីតាសុីវិល មានកិច្ចសន្យានោះ។ វាដូចជារឿងកំប្លែងមួយដែលមានមនុស្សលេងប៉ុន្តែគ្មានមនុស្សសើច ព្រោះតែវាកំប្លែងខ្លាំងពេក កំប្លែងខ្លាំងរហូតរកទឹកភ្នែកស្រក់លែងបាន.... ឈឺណាស់ ឈឺពិតមែន ឈឺខ្លាំងរហូតស្ពឹកអស់ទាំងខ្លួន ចំណោទចោទសួរខ្លួនឯងស្ទើរមួយជីវិត ថ្ងៃនេះក៏បានបើកក៏កាយបង្ហាញចេញមកអស់ មានអ្វីត្រូវនិយាយទៀត? រឿងកើតឡើងពីអតីតកាល មិនទាន់បានបញ្ជប់ អញ្ចឹងទុកអោយក្មេងប្រុសម្នាក់នេះ ជាអ្នកមកបញ្ចប់គ្រប់យ៉ាងអោយអស់ត្រឹមថ្ងៃនេះ....
វ៉ាងអុីបូ ខ្ញុំសង្ឃឹមថាលោកនិងមើលថែ ស៊ាវប៉ោវកូនរបស់ពួកយើងអោយល្អ ផ្ដល់ក្ដីស្រលាញ់ពិតប្រាកដមួយអោយទៅគេ កុំអោយរឿងរបស់មនុស្សចាស់ ក្លាយជាកាឈឺចាប់របស់កូនទៅថ្ងៃអនាគត់ លោកត្រូវសន្យាថាមិនអោយគេដឹងថាម្ដាយរបស់គេជាអ្នកណា សូមអោយគេដឹងត្រឹមមានលោកម្នាក់បានហើយ ព្រោះតាំងពីដើមដល់ចប់ ខ្ញុំក៏ជាមនុស្សដែលនៅក្រៅបន្ទាត់រួចមកហើយ មានខ្ញុំឬគ្មានខ្ញុំវាមិនជាបញ្ហានោះទេ។ កុំអោយគេត្រូវទទួលរងជីវិតខ្មៅងងឹតដូចជាខ្ញុំម្មាក់ទៀតបើថ្ងៃណាមួយស៊ាវប៉ោវឈឺចាប់ ដូចជាខ្ញុំពេលនេះ ខ្ញុំនិងស្អប់លោក ហើយក៏ស្អប់ខ្លាំងទៀតផង.... លោកឮទេ ឮទេវ៉ាងអុីបូ កុំធ្វើអោយកូនរបស់ពួកយើងរស់នៅដោយកាចង់ជាប់និងគុំនុំ ត្រូវមនុស្សជុំវិញខ្លួនមើលមកជាមនុស្សចំលែក លោកត្រូវអោយគេរស់នៅដោយភាពរីករាយនិងក្ដីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន ខ្ញុំទុកកូននៅនិងលោក មើលថែគេអោយល្អ កុំអោយជីវិតគេរស់នៅដូចជាអាប៉ាគេ លោកត្រូវស្រលាញ់គេដូចខ្ញុំស្រលាញ់លោក ដូចថ្ងៃចុងក្រោយរាល់ថ្ងៃ យល់ទេមនុស្សអាក្រក់របស់អូន ហឹក....
.....

ភរិយាបណ្ដូលចិត្តHikayelerin yaşadığı yer. Şimdi keşfedin