ភាគ16
ធ្មេចបើកធ្មេចបើក ពេលនេះជីមីនបានមករស់នៅប្រទេសកូរ៉េបានរយះពេល1សប្ដាហ៍ទៅហើយ រាងល្អិតបានស្នាក់នៅផ្ទះរបស់យុនហ្គី គឺភូមិគ្រឹះមីន តែសួរថាទាំងពីរនាក់នេះបានជួបនិយាយគ្នាទេ!? ចំណើយនោះគឺអត់ទេ កុំថាឡើយនិយាយគ្នា សូម្បីតែពេលញុាំបាយក៏ក្មេងមិនព្រមញុាំរួមតុជាមួយមនុស្សចាស់ផង មូលហេតុខ្ញុំគិតថាអ្នកអាចដឹងហើយណា៎ មិនបាច់ខ្ញុំប្រាប់ទេមែនអត់!?
ភូមិគ្រឹះមីន
អ្នកប្រុស ចុះមកហើយ តើញុាំអាហារពេលព្រឹកដែរទេចា៎ ម៉ែដោះរៀបចំជូន» ម៉ែដោះលី គ្រាន់តែឃើញអ្នកជាចាហ្វាយចុះមកភ្លាមគាត់ក៏ចូលខ្លួនទៅសួរនាំ ព្រោះតែព្រឹកនេះនាយចុះមកលឿនណាស់ ទើបគិតថាយុនហ្គីអាចនិងត្រូវកាញអាហាពេលព្រឹកឬក៏កាហ្វេអីបែបនឹង
អត់ទេម៉ែដោះ ថ្ងៃនេះខ្ញុំប្រញាប់ ត្រូហើយវក្មេងនោះឯណា!? ឬគេមិនទាន់ចុះមកទេ!? » យ៉ុនហ្គី ដើរចុះមកពីខាងលើ ត្រចៀកស្ដាប់ម៉ែដោះលីនិយាយ តែភ្នែករេសម្លឹងរកមើលរាងតូច និងឆ្លើយប្រាប់គាត់ខ្លួនប្រញាប់ណាស់ មិនអាចនៅញុាំអាហារពេលព្រឹកបានទេ នាយនិយាយហើយក៏មិនភ្លេចសួនាំអំពីក្មេងដែលខ្លួនបាននាំមកជាមួយនោះផងដែរ
អូរ..អ្នកប្រុសតូចមែនទេអ្នកប្រុស!? គឺអ្នកប្រុសជីមីនក្រោកតាំងពីព្រឹក មកជួយធ្វើអាហារពេលព្រឹកហើយក៏ចេញទៅសួនខាងក្រោយបាត់ហើយ អ្នកប្រុសរកគាត់មែនទេ!? អញ្ចឹងខ្ញុំនិងអោយនាងជួងទៅហៅមក....» ម៉ែដោះលី និយាយរៀបរាប់ប្រាប់យុនហ្គី យ៉ាងលំអិត ហើយក៏សួរនាយបញ្ជាក់ក្រែងល៎នាយចង់ជួបជីមីន តែក៏ត្រូវនាយបដិសេធ
មិនបាច់ទេម៉ែដោះ ខ្ញុំគ្រាន់តែសួរធម្មតាទេ ថ្ងៃនេះខ្ញុំរវល់អាចនិងមកវិញយប់ជ្រៅ ម៉ែដោះជួយមើលគេផង ខ្ញុំទៅហើយ» យ៉ុនហ្គី និយាយបដិសេធភ្លាមៗ មិនចាំអោយមនុស្សចាស់និយាយចប់ ព្រោះខ្លួនគ្រាន់តែសួរធម្មតាប៉ុណ្ណោះមិនមានអ្វីអីទេ តែក៏មិនភ្លេចផ្ដាំផ្ញើរមនុស្សចាស់ក្នុងផ្ទះដូចជាគាត់ អោយជួយមើលជីមីនផងដែរ ក្លាចថាក្មេងរពឹសនៅមិនសុខលួចចេញក្រៅអីចប់មិនខានទេ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
