ភាគ70
ពេលនេះស៊ាវចាន់បានចូលមកស្រាកនៅក្នុងមន្ទីពេទ្យ ដើម្បីរងចាំថ្ងៃសម្រាលបានរយះពេល2ថ្ងៃហើយ ព្រោះក្នុងកំឡុងសប្ដាហ៍នេះ ដែលគ្រូពេទ្យបាននិយាយប្រាប់តែមិនច្បាស់ថ្ងៃនោះទេ អាចមុនឬក្រោយថ្ងៃមួយក៏ពីរថ្ងៃអីនឹងឯង ចំណែកអុីនូក៏មិនបានទៅណាចោលប្រពន្ធក្មេងដែរ រាងក្រាស់គឺនៅគេងមន្ទីពេទ្យជាមួយរាងតូច និយាយរួមនៅជាមួយទាំងថ្ងៃទាំងយប់តែម្ដង ដូចជាពេលនេះអញ្ចឹង ចាន់ៗគឺនៅគេងលើគ្រែមើលទូរទស្សន៍ ចំណែកអុីបូក៏កំពង់តែចិតផ្លែឈើអោយរាងតូចញុាំដូចគ្នា
ចង់ទៅណា?...» អុីបូ សួរទៅកាន់រាងតូចដែលព្យាយាមចង់ចុះពីលើគ្រែ ទាំងទុកផ្លែកំពង់ចិតមុននេះទៅលើតុ និងក្រោកមកជួយគ្រាអ្នកមាននាមជាប្រពន្ធវិញ
គឺចាន់ចង់ចូលបន្ទប់ទឹក» រាងតូចឆ្លើយប្រាប់ទៅអ្នកចំពោះមុខ
ហេតុអីមិនហៅយើង?» អុីបូ
ក៏ឃើញថាមិនអី គ្រាន់តែចូលបន្ទប់ទឹកប៉ុណ្ណោះ» ចាន់ឆ្លើយបែបធម្មតាៗ តែអ្នកស្ដាប់បែជាមិនធម្មតា ទឹកមុខប្រែជាក្រមូវមាំភ្លាមៗក្រោយអ្នកចំពោះមុខនិយាយចប់ប្រយោគ
អុឹម... អូបីចាន់ចង់ចូលបន្ទប់ទឹក...» ក្រោយឃើញថាមិនស្រួល រាងតូចរហ័សកែប្រែស្ថានការណ៍ ដោយហៅឈ្មោះអុីបូចំៗ និយាយប្រាប់នាយថាខ្លួនចង់ចូលបន្ទប់ទឹក នៅមានដៃតូចស្រឡូនចាប់ទាញជាយអាវនាយតិចៗទៀតផង កែវភ្នែកសម្លឹងមុខនាយភ្លឺសៗ
វឹប!.... ពេលរួចរាល់ហៅយើងយល់ទេ..» អុីបូ ចាប់លើកបីកាយប្រពន្ធដើរទៅបន្ទប់ទឹក ហើយក៏និយាយបង្គាប់រាងតូច នៅពេលរួចរាល់ត្រូវហៅគេ មិនត្រូវដើរចេញមកដោយខ្លួនឯងឡើយ
បាទ... លោកចេញទៅវិញសិនទៅ ខ្ញុំត្រូវកាធ្វើកិច្ចការរបស់ខ្ញុំ...» ចាន់ៗ និយាយដេញរាងក្រាស់ទាំងអៀនក្រហមមុខអ៊ែរ ប្រុងនៅឈរមើលរាងតូចត្រង់នេះឬយ៉ាងមេច!?
បាន... យើងនៅមុខបន្ទប់ទឹក រួចរាល់ប្រាប់យើងយល់ទេ...» អុីបូ ធ្វើខ្លួនមិនត្រូវ តែក៏ព្យាយាមនិយាយប្រាប់ប្រពន្ធក្មេង ម្ដងហើយម្ដងទៀត
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
