💞ភរិយាបណ្ដូលចិត្ត✨🦋(2)

1.2K 51 3
                                        

ភាគ2

ចាហ្វាយ ឈិនឡូ មិនបានសម្រាកក្នុងសណ្ឋាគារទេ គេបានទៅភូមិគ្រឹះមួយកន្លែងនៅជាយក្រុង តាមមនុស្សរបស់យើងរាយការណ៍មក មនុស្សឈិនឡូនេះមកកូរ៉េជាងមួយខែហើយ គឺគេមកស្ងាត់ៗចាហ្វាយ» K ក្រោយពីត្រឡប់ពីចាត់ការគ្រប់យ៉ាងតាមបញ្ជារបស់ យុនហ្គី ហើយនោះ គេក៏បានត្រឡប់មកវិញនិងប្រាប់គ្រប់យ៉ាងដល់ អ្នកជាចាហ្វាយ

ឃ្លាំមើលគ្រប់សកម្មភាពភាពរបស់គេ កុំអោយដាច់ពីក្រសែរភ្នែក មានអ្វីប្លែកចាត់ការភ្លាម» យុនហ្គី ដាក់ឯកសាចុះនិង ដាក់បញ្ជាអោយKចាត់មនុស្សអោយឃ្លាំមើលធ្វើយ៉ាងណាកុំអោយឃ្លាតពីភ្នែកបានអោយសោះ ពិសេសនោះកុំអោយគេដឹងខ្លួន បើមិនអញ្ចឹងច្បាស់ណាស់ថានិងបង្ករបញ្ហាអោយ Wang yibo ដែលកំពង់និងមកកូរ៉េនេះដោះស្រាយមិនខាន

ត្រូវហើយចាហ្វាយ មុនពេលខ្ញុំចេញមក ឃើញមានមនុស្សស្រីពីនាក់ ត្រូវបានអនុញ្ញាតអោយចូលទៅខាងក្នុង ម្នាក់នៅក្នុងចំណោមគឺ អ្នកស្រីឡៃឡា ដែលឧស្សាហ៍មកលេងល្បែងនៅក្នុងcasinoរបស់យើង » K មិននិយាយតែមាត់ នាយនៅយករូបថតដែលថតបាន តាមទូរស័ព្ទដៃរបស់ខ្លួនយកមកអោយចាហ្វាយមើលទៀតផង

ស្រីម្នាក់ស្គាល់ ឈិនឡូ!?» យុនហ្គី មើលហើយក៏ឧទានឡើងតិចៗ ទាំងឆ្ងល់ ព្រោះបើតាមដឹងមក អាម្នាក់នេះទើបតែមកប្រទេសកូរ៉េលើកទីមួយប៉ុណ្ណោះ  មូលហេតុគឺគេចពីការាមចាប់របស់ yibo មិត្តរបស់ខ្លួននេះឯង

មានអ្វីមែនទេចាហ្វាយ!?» K

ឯងចាត់មនុស្សអោយស៊ើបប្រវត្តិអ្នកស្រីឡៃឡាអោយយើង...» យុនហ្គី និយាយ មិនទាន់ចប់ផងក៏...

នាចង្វាយប្រវត្តិស្រីម្នាក់ហ្នឹង ខ្ញីដឹងថាចង្វាយនិងត្រូវការ ទើបអោយកូនចៅស៊ើបយកមកតែម្ដង អ្នកស្រីឡៃឡា មានឈ្មោះដើម Tang Yan ជនជាតិចិន មានកូនស្រីម្នាក់ ឈ្មោះ Ren Min អាយុក្លែងក្លាយ17ឆ្នាំ អាយុពិត 22ឆ្នាំ បានរៀបកាជាមួយលោកស៊ាវ ក្រោយប្រពន្ធដើម ដែលជាអ្នកស្រី Song Hye Kyo ជនជាតិកូរ៉េ ស្លាប់ ដោយបន្សល់នៅកូនប្រុសម្នាក់ឈ្មោះថា ស៊ាវ ចាន់ ពេលមានអាយុ 19ឆ្នាំ ទទួលបន្ទុកបន្តពីលោកស៊ាវ បន្ទាប់ពីគាត់បានទទួលមរណភាព ព្រោះតែការញានល្បែងខ្លងពេក Tang yan ស្រីម្នាក់បានបំផ្លាញ់ទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារស៊ាវ គ្មានសល់រហូតដល់ធ្លាក់ខ្លួនរស់នៅផ្ទះជួលតូចចង្អៀតមួយនៅ សេអ៊ូល  ចំណែកកូនប្រុសរបស់លោកស៊ាវ ក៏ក្លាយជាអ្នករកលុយ រ៉ាប់រងការចំណាយទាំងអស់ដោយសម្រេចចិត្តឈប់រៀនព្រោះគ្មានលុយបន្តកាសិក្សា។ សព្វថ្ងៃ ពីនាក់ម្នាក់កូន មិនធ្វើអ្វីទេ គឺស៊ាវចាន់ក្មេងប្រុសអាយុ19 ឆ្នាំ ជាអ្នករកលុយ មនុស្សរបស់យើងបានស៊ើបមកថា ក្មេងម្នាក់នេះគឺធ្វើការនៅក្នុងក្លឹបរបស់ចាហ្វាយ អស់ហើយទាន» K អានប្រវត្តិរបស់គ្រួសារស៊ាវ ដែលខ្លួនស៊ើបមកប្រាប់ទៅយុនហ្គី គ្មានសល់ចន្លោះ ទោះចាហ្វាយខ្លួនមិនចង់ក៏ត្រូវតែចង់ដែរ ព្រោះទាំងអស់កំពង់ធ្វើគឺ ជាការដោះដូចរវាងចាហ្វាយនិង មិត្តរបស់គាត់ Wang YiBo

ភរិយាបណ្ដូលចិត្តWhere stories live. Discover now