ភាគ89
ប្រទេសកូរ៉េ
នៅរយះពេល2ថ្ងៃទៀត ទើបដល់ថ្ងៃដែលរាងតូចត្រូវទៅពិនិត្យផ្ទៃពោះម្ដងទៀត ប៉ុន្តែដោយសារតែកើតរឿងកាលពីម្សិលមិញជីមីនវីសនិងដួលផ្ងាក្រោយអស់ជំហរនោះ យុនហ្គីមិនចាំយូរឡើយនាមជាប្ដីល្អស៊ូទំលាក់កាងារនៅក្រុមហ៊ុនចោល មិនថាសំខាន់ខ្លាំងប៉ុណ្ណា ក៏មសំខាន់មិនស្មើរនិងប្រពន្ធនិងកូនឡើយ នាយបាននាំភរិយាក្មេងទៅមន្ទីពេទ្យដើម្បីពិនិត្យផ្ទៃពោះម្ដងទៀត ដោយមាននាយជំនិតkនិងកូនចៅប៉ុន្មានអ្នកដើម្បីកាពារសុវត្ថិភាពរបស់រាងតូចនិងកូន
មន្ទីពេទ្យ
យ៉ាងមេចហើយ!? ប្រពន្ធនិងកូនយើងមានរឿងអ្វីមែនទេបានជាលោកពិនិត្យយូរយ៉ាងនេះ!? » យុនហ្គី អង្គុយក្បែររាងតូចដែលពេលនេះគ្រូពេទ្យកំពង់តែពិនិត្យផ្ទៃពោះអោយនោះទាំងតឹងចិត្ត ព្រោះតែពិនិត្យយូរហើយអ្វីក៏មិននិយាយ ធ្វើអោយអ្នកដែលព្យាយាមរងចចំលើយអន្ទះសា ទ្រាំមិនបានរហូតដល់ក្រោកពីកៅអីសួរនាំទៅលោកគ្រូពេទ្យដោយសម្លេងមាំ
លោកមីន កុំបារម្ភខ្លាំងពេក សុខភាពអ្នកម៉ាក់និងកូនក្នុងផ្ទៃមានសុខភាពល្អណាស់!... ហើយកាលដែលពិនិត្យយូរបែបនេះក៏ព្រោះតែគ្រូពេទ្យត្រូវពិនិត្យអោយច្បាស់ អោយប្រាកដថាប្រពន្ធនិងកូនក្នុងផ្ទៃពិតជាសុខភាពល្អមិនមានអ្វីដែលគួអោយបារម្ភណាលោកមីន» គ្រូពេទ្យ គាត់ញញឹមរៀបរាប់ប្រាប់ទៅលោកប៉ាថ្មីថ្មោង មិនមែនគាត់មិនដឹងមិនយល់អារម្មណ៍មួយនេះទេ គាត់ក៏ជាប៉ាហើយក៏ជាប្ដីគេ គាត់យល់អារម្មណ៍មួយនេះច្បាស់ ហើយក៏ដឹងថារាងក្រាស់ស្រលាញ់ប្រពន្ធនិងនាយខ្លាំងប៉ុណ្ណាដែរ ម្យ៉ាងនាយជាបុគ្គលល្បី គាត់មេចនិងធ្វើការធ្វេប្រហែសបានទៅ គ្រប់យ៉ាងត្រូវតែហ្មត់ចត់ហើយ
ច្បាស់ហើយថាមិនអីនោះ! ប៉ុន្តែប្រពន្ធយើងគេភ័យណាស់កាលពីម្សិលមិញ លោកពិនិត្យច្បាស់ហើយថាគ្រប់យ៉ាងធម្មតា នៅមានកូនក្នុងផ្ទៃទៀត!?» យុនហ្គី នៅតែព្យាយាមសួរគ្រូពេទ្យបញ្ជាក់ដដែលៗ ព្រោះតែកាលពីម្សិលមិញ រាងតូចពិតជាភ័យខ្លាចខ្លាំងណាស់ ខ្លួនទាំងមូលឡើងត្រជាក់ ញ័រចំប្រប់នាយចាំបាន
CZYTASZ
ភរិយាបណ្ដូលចិត្ត
Historyczneពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
