💞ភរិយាបណ្ដូលចិត្ត✨(60)

635 42 4
                                        

ភាគ60

ភូមិគ្រឹះសុង

លោកម្ចាស់ នេះលោកម្ចាស់មើលរូបថតរបស់អ្នកនាងទៀតហើយហេស៎?..» អាឈុន ដែលជាជំនិតរបស់លោកតាសុង គាត់បានធ្វើកាសួរលោកម្ចាស់របស់គាត់ក្រោយពីគាត់ត្រឡប់មកពីឆុងកាហ្វេជូនលោកតាសុងវិញ

យើងគ្រាន់តែអផ្សុកក៏យកមកមើលធម្មតាប៉ុណ្ណោះ» លោកតាសុង គាត់ដាក់រូបថតទុកនៅកន្លែងដើមវិញ ហើយក៏និយាយជាមួយនិងជំនិតរបស់គាត់ តាមទំលាប់

ត្រូវហើយលោកម្ចាស់ មុននេះអ្នកយាមបានយកសុឺមីនេះមកអោយខ្ញុំ ប្រាប់ថាផ្ញើរមកពីភូមិគ្រឹះវ៉ាង ប្លែកណាស់តាំងពីថ្ងៃលោកម្ចាស់ជួបជាមួយលោកស្រីវ៉ាងមកច្រើនខែហើយ ទើបតែថ្ងៃនេះមានមនុស្សផ្ញើររបស់មកពីទីនោះ» អាឈុន ជូនកាហ្វេអោយលោកម្ចាស់ហើយ ក៏យកសុឺមីនៅក្នុងដៃម្ខាងទៀតមកបង្ហាញដល់លោកម្ចាស់របស់ខ្លួន ព្រោះតែគាត់ក៏ទើបទទួលពីអង្គរក្សមុននេះប៉ុណ្ណោះ

ឯងថាមេច? ឥវ៉ាន់ផ្ញើរមកពីត្រកូលវ៉ាងមែនទេ!? ឆាប់អោយមកយើង!» លោកតាសុងគ្រាន់តែឮថាមានឥវ៉ាន់ផ្ញើរមកពីភូមិគ្រឹះវ៉ាង ទឹកមុខស្ងប់ស្ងាត់ស្មើរៗមុននេះ ប្រែជាភ្ញាក់ផ្អើល នៅរហ័សបញ្ជាកូនចៅអោយយកមកអោយគាត់ពិនិត្យមើលដោយខ្លួនឯងទៀតផង

គាត់ក៏រៀងភ្ញាក់ផ្អើលណាស់ដែរ តាំងពីថ្ងៃដឺលគាត់ជួបណាត់ជាមួយលោកស្រីវ៉ាងមកដល់ពេលនេះវាមានរយះពេលជិត2ខែហើយ ដែលគាត់មិនដែលទៅរវីរវល់អ្វីនិងត្រកូលវ៉ាង ហើយក៏មិនខ្វល់និងតាមរកចៅប្រុសតែម្នាក់របស់គាត់ដូចគ្នា ប៉ុន្តែសិខៗក៏មានរបស់ផ្ញើរមកពីទីនោះ មិនដឹងថាជាអ្វីនោះទេ ប៉ិន្តែគាត់ក៏សប្បាយចិត្តដូចគ្នា ហើយក៏គិតថានេះប្រហែលជាZheng Li ផ្ញើរមកហើយ

នេះលោកម្ចាស់!» អាឈុន ហិចសុឺមីពណលឿងអោយទៅលោកម្ចាស់របស់ខ្លួន

នេះ... នេះជារូបថតចៅតូច រូបថតចៅរបស់យើង... នៅមានរូបថតកូនក្នុងពោះទៀតផង នេះ!... រូបថតចៅចាន់គេង មើលចុះរូបនេះចៅយើងសើចពិតជាស្អាតណាស់..» លោកតាសុង គត់ទទួលមកភ្លាមក៏បើកមើលតែម្ដង ក្នុងចិត្តក៏បុណ្យអោយដូចកាគិតរបស់គាត់ ព្រោះតែគាត់ដឹងថាចៅតូចរបស់គាត់គឺជិតដល់ថ្ងៃសម្រាលហើយ នេះប្រហែលជារបស់ខ្លះដែលពាក់ព័ន្ធនិងចៅតូចរបស់គាត់មិនខានទេ ហើយអ្វីដែលគាត់គិតគឺមិនខុសពិតមែន នៅក្នុងសុឺមីពណ៌លឿង សុទ្ធតែជារូបភាពរបស់ចាន់មិនថាពេលគេង ពេលញុាំឬក៏អង្គុយលេងនោះទេ គឺថាថតបានគ្រប់សកម្មភាពទាំងអស់ នៅមានរូបថតអេកូកូនក្នុងផ្ទៃទៀត លោកតាសុងគាត់ពិតជាសប្បាយចិត្តណាស់

ភរិយាបណ្ដូលចិត្តWhere stories live. Discover now