ភាគ80
បងយុន មុននឹងនិយាយទូរស័ព្ទជាមួយអ្នកណា?..» ជីមីន ដើរចេញពីផ្ទះបាយមកក៏សួរនាំលោកប្ដី ដោយមានអ្នកបំរើជួយគ្រាដើរមក
គឺអាបូវាខលមកមិញនេះ នាងទៅធ្វើកាវិញបានហើយ អង្គុយតិចៗណាអូនសម្លាញ់...» យុនហ្គី ក្រោយពីឮសម្លេងសួនាំពីក្រោយខ្នង កាយមាំរហ័សក្រោកច៊ដើរករកប្រពន្ធដែលទើបតែដើរចេញពីផ្ទះបាយជាមួយអ្នកបំរើ ដោយដេញអោយនាងត្រឡប់ទៅធ្វើកាងាររបស់នាងវិញ ចំណែករាងតូចគឺនាយជាអ្នកនាំយកមកអង្គុយនៅសាឡុងបន្ត នៅបង្គាប់អោយជីមីនអង្គុយចុះតិចៗទៀតផង
ច៎ាលោកម្ចាស់!» អ្នកបំរើ ទទួលបញ្ជាហើយក៏ត្រឡប់ទៅធ្វើការរបស់នាងបន្ត
បាទ.... ត្រូវពូអុីបូខលមកធ្វើអី..» ជីមីនឆ្លើយហើយក៏អង្គុយចុះថ្នមៗតាមរាងក្រាស់ នៅសួរនាំបញ្ជាក់ពីហេតុផលដែលអុីបូខលមកទៀតផង
គ្មានអ្វីទេ គ្រាន់តែកាងាររបស់គេមានបញ្ហាបន្តិចបន្តួច ហើយក្នុងនោះក៏មានភាគហ៊ុនរបស់បងដែរ ទើបវាខលមកបែបនេះ » យុនហ្គី
តើធ្ងន់ធ្ងរទេបង គ្រប់យ៉ាងមិនអីទេមែនទេ?...» ជីមីន សួរបញ្ជាក់បន្ថែមទៀត ព្រោះតែមើលទៅទឹកមុខរបស់យុនហ្គីក៏មិនសូវជាល្អប៉ុន្មានដែរ
បាទគ្រប់យ៉ាងមិនមានអ្វីធ្ងន់ធ្ងរទេ កុំធ្វើមុខពិបាកមើលអញ្ចឹងមើលប្រពន្ធបង... ប្រយ័ត្នកូនកើតមកមិនស្អាតណា!... ស្ហឺត!...» យុនហ្គី និយាយហើយក៏ប្រាប់កុំអោយរាងតូចធ្វើមុខជូរអីបែបនេះ ព្រោះគ្រប់យ៉ាងគឺនៅក្រោមកាគ្រប់គ្រងរបស់អុីបូ ប៉ុន្តែពាក្យទាំងអំបាមាណ វាគ្រាន់តែជាកាលួចចិត្តអោយស្ងប់ប៉ុណ្ណោះ បើទោះជានាយបានស្ដាប់ឮអុីបូនិយាយហើយក៏ដោយ ប៉ុន្តែអារម្មណ៍របស់រាងក្រាស់ដែលផ្ដល់អោយពេលនេះ គឺមិនមែនរឿងតូចងាយដោះស្រាយដូចកន្លងមកនោះឡើយ ដូចដែលដឹងហើយថាមួយរយះចុងក្រោយនេះ លីឆេងធ្វើសកម្មភាពគ្រប់យ៉ាងគឺលីឆុងណានមិនបានដឹងនោះទេ អញ្ចឹងហើយវាពិបាកណាស់ក្នុងការទុកចិត្តមនុស្សដូចជាគេ
បងច្បាស់ហើយថាមិនមានអ្វីធ្ងន់ធ្ងរនោះបងយុន?.. អូនមើលទឹកមុខបងអូនដឹងណាថាបងកំពុងគិតពីរឿងដែលបានកើតឡើង បើបងបារម្ភពីពូអុីបូ បងទៅជួយគាត់ទៅ អូននៅទីនេះមិនអីទេ » ជីមីន និយាយទាំងចាប់ដៃមាំរបស់ស្វាមីមកកាន់ រាងតូចនិយាយទាំងញញឹមសម្លឹងមុខស្វាមីជីមីនដឹងច្បាស់ថារឿងកំពង់កើតឡើងអាចមិនមែនងាយដូចនិយាយនោះទេ អញ្ចឹងហើយទើបកាយតូចព្យាយាមនិយាយអោយរាងក្រាស់ទៅប្រទេសចិនទៅជួយអុីបូ
ESTÁS LEYENDO
ភរិយាបណ្ដូលចិត្ត
Ficción históricaពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
