ភាគ9
ម៉ោង3ទាភ្លឺឈានចូលព្រឹកថ្ងៃថ្មី ឃើញមនុស្សពីរនាក់កំពង់តែអង្គុយនៅលើសាឡុង បាចលុយជាច្រើនរាយប៉ាយពេញផ្ទះ សើចសប្បាយយ៉ាងក្អាកក្អាយគួបផ្សំនិងជាតិសូរាផងនោះ ធ្វើអោយបរិយាកាសក្នុងផ្ទះទាំងមូលប្រែជារញេរញ៉ៃពោពេញទៅដោយលុយក្រាលពេញដីតែម្ដង។ លុយចំនួនច្រើនលើសពីការំពឹងទុក ហើយមនុស្សពីរនាក់នោះក៏ជាម្ដាយចុងនិងប្អូនស្រីចុងរបស់រាងតូចនេះឯង ពួកគេបានលក់រាងតូចក្នុងតម្លៃដល់ទៅ3លានដុល្លាអោយទៅតាចាស់ល្មោភកាមឈិនឡូ កាលពីយប់មិញស្រស់ៗទទួលបានលុយគ្រប់ចំនួនហើយ ទាំងពីរនាក់ម្ដាយកូនក៏បានចាក់ចេញពីសណ្ឋាគារទាំងមិនស្រណោះដល់រាងតូចសូម្បីតែបន្តិច ដោយម្នាក់ទៅជុបលៀងនៅក្នុងក្លឹប និងម្នាក់ទៀតដែលជាម្ដាយចុងបានចូលទៅលេងល្បែងនៅក្នុងបនល្បែងតាមទំលាប់ រហូតម៉ោងប្រហែលជា3ភ្លឺទើបត្រឡប់មកផ្ទះវិញ ហើយក៏នាំគ្នាពីរនាក់ម្ដាយកូនគេងផងអង្គុយផងនៅបន្ទប់ទទួលភ្ញៀវបាចលុយលេងពេញផ្ទះដោយសភាពស្រវឹងត្រេត្រូត ព្រោះតែអ្នកស្រីឡៃឡាគាត់បានឈ្នះប្រាក់ជាច្រើនពីបនល្បែង ដែលមិនធ្លាប់មាន ព្រោះរាល់ដងមកគាត់តែងតែលេងចាញ់លុយអស់ៗគ្មានសល់ នៅជំពាក់បនល្បែងថែមទៀតផង តែប្លែកអីលើកនេះគាត់ឈ្នះ ឈ្នះប្រាក់ច្រើនណាស់ ដូចជាកន្លងមករាងតូចជាមនុស្សនាំស៊យដល់គាត់យ៉ាងអញ្ចឹង មើលចុះគ្រាន់តែគាត់លក់រាងតូចភ្លាមគាត់ក៏មានលាភធំលេងល្បែងឈ្នះគ្រប់ដៃតែម្ដង។
ម៉ាក់ពួកយើងក្លាយជាអ្នកមានហើយមែនទេម៉ាក់!?» រិនមីន សួរទៅអ្នកជាម្ដាយទាំងសើចញញឹមបិតមាត់មិនជិត ក្នុងដៃកាន់លុយទាំងបាច់ៗ មើលក៏ដឹងថានាងមានក្ដីសុខណាស់
មែនហើយកូនស្រី នេះមើលទៅលុយច្រើនណាស់ ម៉ាក់បានឈ្នះមកមិនតិចទេ នេះបើម៉ាក់ដឹងថាលក់អាក្មេងនោះហើយម៉ាក់មានសំណាងបែបនេះ ម៉ាក់លក់វាអោយគេយូរហើយមិនទុកវាចិញ្ចឹមនាំបំបង់បាយទេ » អ្នកស្រីឡៃឡា ញញឹមក្បួចឆ្លើយតបទៅកូនស្រី ទាំងសប្បាយចិត្តរកថាមិនត្រូវ ព្រោះតាំងពីលោកស៊ាវស្លាប់ទៅនេះជាលើកទីមួយហើយដែលគាត់មានលុយច្រើនយ៉ាងនេះនៅក្នុងដៃ ហើយក៏អស់និងខ្វាយខ្វល់ពីកូនរបស់ប្ដីដើមគាត់ទៀតដែរ ព្រោះតែគាត់បានលក់រាងតូចអោយទៅគេហើយ ហើយពួកនោះនិងនាំរាងតូចទៅជាមួយ និងលែងបានឃើញមុខគួអោយស្អប់របស់ស៊ាវចាន់ទៀតដែរ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
