ភាគ50
ក្រោយពីកាជួបញុាំអាហារដោយចៃដន្យរវាងលោកតាសុងនិងលោកស្រីវ៉ាងព្រមទាំងរាងតូចហើយមក ចាន់ៗនិងលោកស្រីធំក៏បានទៅក្រុមហ៊ុនរបស់អុីបូ ដោយពេលនោះរាងក្រាស់គឺជាប់ប្រជុំទើបតម្រូវអោយរាងតូចនៅអង្គុយរងចាំលោកប្ដីនៅបន្ទប់ធ្វើការរបស់នាយ ដែលមានលោកស្រីវ៉ាងនិងនាងក្រមុំប៉ាយលូ ក៏នៅក្នុងការិយាល័យរបស់រាងក្រាស់ដែរ ហើយកាលដែលគ្មានអ្នកណាភ្ញាក់ផ្អើលពីវត្តមានរបស់រាងតូច ព្រោះចាន់មិនមែនមិនធ្លាប់មកក្រុមហ៊ុនដែរ គឺរាងតូចមកច្រើនដងហើយ គឺអុីបូជាអ្នកនាំមកដោយផ្ទាល់ នៅមានរូបថតពួកគេដែលលោកស្រីធំបានអោយមនុស្សរៀបចំដាក់តាំងនៅក្នុងបន្ទប់ធ្វើការបស់នាយទៀតផង និយាយអោយចំអុីបូមិនបានលាក់បងនាយមានប្រពន្ធកូននោះទេ គឺថាបើកចំហរច្បាស់ៗណាស់ ទោះមិនទាន់មានដំណឹងរៀបចំកម្មវិធីរៀបការជាផ្លូវកាក៏ដោយ ក៏គ្មានអ្នកណាមានសិទ្ធិមើលងាយឬវាយតម្លៃភរិយាក្មេងរបស់លោកម្ចាស់វ៉ាងម្នាក់នេះបានដែរ។ [ឃើញទេមាត់ថាអត់ស្រលាញ់គេទេ តែបើកចំហរទំនាក់ទំនងច្បាស់ៗ គិតអីប្រូ!? សុំមិនយល់]
_____
គេងលក់ហើយ...» ក្រោយពីអង្គុយចាំរាងក្រាស់អស់ពេលជិតកន្លះម៉ោង ទាំងលោកស្រីធំនិងរាងតូច ពេលនេះចាន់ៗក៏បានទន់ភ្នែកគេងលក់នៅលើសាឡុងបាត់ទៅហើយ គឺមិនដឹងជាគេងតាំងពីពេលណានោះទេ លោកស្រីធំងាកមកមើលកូនប្រសារតែក៏ឃើញថារាងតូចគេងលក់បាត់ហើយ ធ្វើអោយគាត់លាន់មាត់តែម្ដង
ប្រហែលជាអ្នកប្រុសតូចដើរលេងថ្ងៃនេះហត់ហើយលោកស្រីធំ» កញ្ញាប៉ាយលូ នាងក៏និយាយព្រោះអាចជាបែបនេះមែនក៏ថាបាន ព្រោះថ្ងៃនេះនាងសង្កេតឃើញរាងតូចដូចជាសប្បាយចិត្តណាស់ ដើរលេងពេញផ្សារទំនើបដូចមិនហត់សោះ ហើយញុាំបានទៀត
មែនហើយ យើងក៏គិតដូចនាងដែរណា ថ្ងៃនេះយើងឃើញកូនចាន់ញញឹមស្រស់ណាស់ នៅញុាំបានច្រើនទៀតផង មើលចុះប្រហែលជាហត់ខ្លាំងហើយបានជាគេងលឿនថ្នាក់នេះ» គាត់ញញឹម ដាក់ខ្នើយកល់ចង្កេះនិងខ្នងកូនប្រសារ តម្រេតខ្លួនរាងល្អិតចុះតិចៗអោយគេងបានស្រួលជាងនេះ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
