💞ភរិយាបណ្ដូលចិត្ត✨(105)

272 16 5
                                        

ភាគ105

សម្លេងស្រែកឮខ្ទរពេញអាគារទាំងមូល សម្លេងស្រែករបស់ក្មេងប្រុសម្នាក់ ដែលមានរូបរាងតូចច្រឡឹង លើរាងកាយទាំងមូលពោរពេញទៅដោយស្នាមជាំនិងឈាម សភាពយ៉ាប់យ៉ឺនមិនចាញ់គ្នានិងកម្លោះតូចស៊ាវចាន់ប៉ុន្មាននោះទេ ដៃតូចស្រឡូព្យាយាមឱបទ្រពោះដែលមានទំងន់ជាង5ខែ រត់មករកនាយកំលោះដែលព្យាយាមរត់ចេញពីដៃសត្រូវទៅរកអតីតស្វាមី ប៉ុន្តែជាអកុសលក៏....

បងចាន់! ហ្ហឹកៗ...បងចាន់ប្រយ័ត្ន!!...» សម្លេងស្រែកចេញពីក្រោយខ្នងរបស់ចាន់ បានបន្លឺឡើង រាងតូចជាបងរត់មិនទាន់ទៅដល់អុីបូផង ឮជីមីនក៏ស្រែកឡើងភ្លាត់សម្លេង រត់មកពាំងគ្រាប់ជំនួសខ្លួន ចាន់មិនបង្អង់យូរ កាយតូចសម្លឹងទៅអុីបូដែលរត់មកឆ្លាស់គ្នានិងយុនហ្គីដែលរត់មកដូចគ្នា

អាក្មេងចង្រៃ!! ឯងងាប់ទៅ... » លីឆឹង ញោចចុងមាត់និយាយឮៗ នៅចិងប្រយោកនិយាយបង្អូសសម្លេងញញឹមដៃតម្រង់កាំភ្លើងមករកស៊ាវចាន់ ដោយមានជីមីនរត់មកស្របពេលគ្នា

ហ្ហឹក!... ជីមីន!!» ចាន់ស្រក់ទឹកភ្នែកកាត់ថ្ពាល់ ស្រែកហៅឈ្មោះរបស់ជីមីន ហើយក៏រត់បកក្រោយវិញដើម្បីទៅចាប់ប្អូន ដែលរត់មករៀបនិងដួលទៅហើយនោះ ទាំងមិនស្ដាយក្រោយអ្វីបន្តិច

ស៊ាវចាន់!/ជីមីន!» សម្លេងស្រែកហៅឈ្មោះព្រមគ្នាពីរាងក្រាស់ទាំងពីរ ដោយកាភ្ញាក់ផ្អើលប៉ុន្តែភ្លាមៗស្រាប់តែ....

ផាំងៗ!! ហាស៎ៗហា!....» សម្លេងកាំភ្លើងបានបន្លឺឡើង បូករួមនិងសម្លេងសើចរបស់លីឆឹង ស្របគ្នានិងវត្តមានមនុស្សពីនាក់ដួលចុះដល់ដី

អត់ទេ!!!/ជីមីនអូន!!...» នាយក្រាស់ទាំងពីរស្រែកឡើងព្រមគ្នា

ហ្អឹកៗ....» ភ្លាមៗស៊ាវចាន់ និយាយអ្វីក៏មិនចេញ រាងតូចសម្លឹងមើលទៅលើ កែវភ្នែកក្រហមច្រាល ពោពេញដោយទឹកសថ្លាៗ ដៃទាំងគូរឱបកាយជីមីនជាប់មិនរបេះចេញពីដៃ យកខ្លួនជាខ្នើយកុំអោយជីមីនដួលត្រូវពោះ

ចាន់!../ ជីមីន!! ផាំងៗ!.... ផាំងៗ! ផាំង!!....អត់ទេ!! » អុីបូនិងយុនហ្គី រត់មករករាងតូចទាំងពីរ ដោយមានកូនចៅបាញ់កាពារពីក្រោយ ដោយសភាពរបស់ចាន់គឺនៅពីក្រោយជីមីន ដួលទៅលើដីភ្លាមៗ និងរត់ទៅរកចាន់និងជីមីន ដោយមានកូនចៅជាអ្នកបាញ់តបតរមនុស្សរបស់លីឆឹង ដើម្បីការពារចាហ្វាយទាំងពីរ ចំណែកលីឆុងណាន ហាក់គងនិងហេតុការណ៍ភ្លាមៗនេះណាស់ ប៉ុន្តែកូនចៅរបស់គាត់រហ័ស បានចាប់ទាញ់គាត់រត់ទៅពួននៅម្ខាង ដោយកុំអោយកូនចៅរបស់អុីបូនិងយុនហ្គីបាញ់ត្រូវ

You've reached the end of published parts.

⏰ Last updated: Oct 31 ⏰

Add this story to your Library to get notified about new parts!

ភរិយាបណ្ដូលចិត្តWhere stories live. Discover now