💞ភរិយាបណ្ដូលចិត្ត✨(57)

590 46 3
                                        

ភាគ57

យប់ម៉ោងជាង9នៅផ្ទះត្រកូលលី

លោកម្ចាស់ៗ!.. នៅខាងក្រៅមុននេះមានឡានខ្មៅមួយបានឈប់និងទំលាក់កេះអ្វីមិនដឹងទេទាននៅមុខភូមិគ្រឹះ នៅមានស្រោមសំបុត្រនេះទៀត!» កូនចៅអ្នកយាមទ្វារត់ចូលមកប្រាប់អ្នកជាលោកម្ចាស់ ព្រោះមិនដឹងថាឡានអ្នកណាយកកេះធំយ៉ាងនេះមកទំលាក់ចោលនៅមុខភូមិគ្រឹះ

ឯងនិយាយស្អី!? ឡានខ្មៅអញ្ចឹងឬ?..» កូនចៅជំនិតរបស់លីឆុងណាន

បាទលកបង នេះជាសំបុត្ររបស់មនុស្សមួយក្រុមនោះ» កូនចៅ និយាយហើយក៏យកសំបុត្រហុចទៅអោយនាយជំនិត

លោកម្ចាស់!..» នាយជំនិតរបស់លីឆុងណាន

ឆាប់ចេញទៅមើលទៅ តើអ្នកណាចង់លេងសើចនិងយើងទៀតហើយ!..» លោកម្ចាស់លី មិនចាំយូរក៏បញ្ជាកូនចៅរបស់គាត់អោយទៅមើល នៅខាងក្រៅតើអ្នកណាហ៊ានថ្លើមធំយករបស់មកទំលាក់នៅមុខភូមិគ្រឹះរបស់គាត់

បាទ! ប៉ុន្តែសំបុត្រនេះលោកម្ចាស់មិនបើកអានសិនទេមែនទេ?..» កូនចៅ

ទៅមើលសិនទៅ!» លីឆុងណាន គាត់បញ្ជាអោយអាសុងទៅមើលរបស់ដែលនៅខាងក្រៅសិន ចំណែកសំបុត្រនេះបន្តិចទៀតចាំអានក៏មិនអីដែរ

បាទ!» អាសុងទទួលបានហើយក៏ដើរចេញទៅមើលអ្វីដែលកូនចៅបានរត់មកប្រាប់ ដោយមានលីឆុងណាន ដែលជាលោកម្ចាស់ក៏មកជាមួយដែរ

ឆាប់ហែកមើលទៅជាស្អី!» លីឆុងណាន បញ្ជាអោយកូនចៅហែកកេះនោះដើម្បីមើលអោយដឹងថាជាអ្វី ហើយអ្នកណាផ្ញើរមក

លោកម្ចាស់ ជាសាកសព្វមនុស្សស្រីទាន! » ក្រោយពីហែកកេះនោះមើលហើយក៏បង្ហាញអោយឃើញសាកសព្វមនុស្សស្រីវ័យកណ្ដាលម្នាក់

លីឆុងណាន គ្រាន់តែឃើញថាជាសាកសព្វមនុស្សស្រី គាត់មិនបាននិយាយអ្វីនោះទេ គ្រាន់តែឆ្ងល់តើមនុស្សស្រីម្នាក់មានអ្វីពាក់ព័ន្ធនិងគាត់ ហើយអ្នកណាជាអ្នកយកមកទំលាក់នៅទីនេះ!? ព្រោះតែគ្រប់យ៉ាងគាត់មិនបានដឹងឡើយថារឿងកើតឡើងគឺមកពីក្មួយប្រុសរបស់គាត់

សំបុត្រមុននេះនៅឯណា!» គិតដល់ត្រឹមគាត់នឹកដល់សំបុត្រអម្បាញ់ម៉ិញនេះភ្លាម ហើយក៏សួររកសំបុត្រពីកូនចៅជំនិតតែម្ដង

ភរិយាបណ្ដូលចិត្តTempat cerita menjadi hidup. Temukan sekarang