ភាគ3
ពេលវេលាកន្លងផុតមួយថ្ងៃលឿនពិតមែន ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ក្រលេកមកមើលក្មេងប្រុសម្នាក់ ដែលកំពង់គេងនៅលើគ្រែតូចមួយក្នុងផ្ទះដ៏តូចចង្អៀត ស្ថិតនៅក្នុងក្រុងសេអ៊ូល ក្មេងប្រុសដែលមានរាងតូចច្រឡឹងគេងនៅលើគ្រែមិនព្រមក្រោកទៅណា ចម្លែកប្លែកខុសពីរាល់ដង ដែលក្មេងនេះតែងតែភ្ញាក់ពីព្រលឹមចេញទៅធ្វើការរាល់ថ្ងៃ តែថ្ងៃនេះបែរជាគេងរហូតដល់ថ្ងៃម៉ោងជិត8ទៅហើយនៅមិនទាន់ក្រោកទៀត ធ្វើអោយម្ដាយចុងនិងប្អូនស្រីចុងដែលខ្លួនរស់នៅជាមួយមានកាឆ្ងល់ជាខ្លាំង ហេតុអ្វីក៏ស៊ាវចាន់ថ្ងៃនេះមិនទានើក្រោកទៅធ្វើការទៀត!? តែក៏មិនហ៊ានចូលទៅគោះទ្វាឬបើកទ្វាបន្ទប់បង្ករបញ្ហាដល់អាល្អិតឡើយ ព្រោះខ្លាចថានិងមានរឿងកើតឡើងដូចកាលពីម្សិលមិញទៀត មួយរយៈនៃពួកនាងពិតជាមានអារម្មណ៍ខ្លាចៗដល់ចរិតថ្មីរបស់រាងតូចខ្លាំងណាស់ តែអោយធ្វើយ៉ាងមេចបើគ្រប់យ៉ាងមិនអាចបកស្រាយបានផងនោះ!
អ្នកម៉ាក់!!... គិតយ៉ាងមេចទៅបើអាក្មេងនោះមិនទៅធ្វើការរកលុយបែបនេះកូនមិនសុខចិត្តទេ វាមិនអាចមានពេលមកដេកម៉ោង7-8មិនទាន់ក្រោកបែបនេះឡើយ កូនមិនព្រម!! » រិនមីន ក្រោកឈរដើរទៅដើរមក នាងកើតទុកមិនសុខចិត្ត និងកាយវិការក៏ដូចជាទង្វើររបស់អ្នកមាននាយជាបងប្រុសជាខ្លាំង
ម៉ាក់ ក៏មិនដឹងថាមានរឿងអ្វីកើតឡើងដូចគ្នាណាកូន នេះម៉ាក់កំពង់តែវ៉ល់ហើយ អាក្មេងស៊ាវចាន់ មួយរយះក្រោយនេះម៉ាក់ពិតជាក្លាចវាណាស់ ឯងក៏ឃើញថាវាហ៊ានស្រែកសម្លុតម៉ាក់ណា!... ត្រូវហើយរិនមីន នេះកូនមិនទៅសាលារៀនទេ!?» អ្នកស្រីឡៃឡា ឆ្លើយតបទៅកូនស្រីវិញ ទាំងទឹកមុខពិបាកមើល មិនមែនតែកូនស្រីគាត់ទេដែលខ្លាចចាន់ពេលនេះសូម្បីតែគាត់ក៏រៀងខ្លាចៗរាងតូចដូចគ្នា ព្រោះតែមួយរយៈចុងក្រោយនេះមិនមែនចាន់និយាយតែមាត់ទេ នាយតូចនៅប្រើដៃប្រលជើងជាមួយកូនស្រីគាត់ទៀតផង ធ្វើអោយគាត់មានកាគាំងជាខ្លាំង
កូនមិនទៅទេម៉ាក់ កូនធុញណាស់ មួយថ្ងៃៗគិតតែរៀនៗៗៗ!! កូនពិតជាធុញណាស់ នៅត្រូវមកហៅអាក្មេងនេះថាបងប្រុសៗរាល់ថ្ងៃទៀត កូនចង់តែឆ្កួតទេ!!» រិនមីន នាងពិតជាខឹងពិតមែន មិនដឹងថាម៉ាក់នាងយកអ្វីមកគិតទេ បានជាប្រាប់លោកស៊ាវថានាងជាកូនរបស់គាត់ នៅបញ្ជាក់ប្រាប់ទៀតថានាងមានអាយុប្អូនរបស់ចាន់ ទាំងដែលកាពិតនាងមានអាយុបងចាន់ដល់ទៅ3ឆ្នាំ
VOUS LISEZ
ភរិយាបណ្ដូលចិត្ត
Fiction Historiqueពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
