ភាគ27
ក្រោយពីលោកស្រីធំចាកចេញទៅ រាងតូចគឺមិនបានគេងនោះទេ ចាន់គឺនៅគេងលើគ្រែ សម្លឹងមើលដៃដែលជាប់ខ្សែសេរូម គិតពីសម្ដីរបស់លោកស្រីធំ បើទោះជាគាត់និយាយហើយថាមិនអោយរាងតូចគិតច្រើន ប៉ុន្តែសម្រាប់ចាន់គឺមិនអាចមិនគិតនោះទេ ចាន់ទទួលស្គាល់ថាអុីបូមើលថែទាំខ្លួនបានល្អណាស់ ប៉ុន្តែទាំងនេះក៏ប្រហែល ជាខ្លួនមានកូនរបស់គេប៉ុណ្ណោះ វាមិនចំលែកទេ ដែលគេជាអ្នកមានត្រូវមករវល់ជាមួយខ្លួនដែលមិនមែនអ្វីទាំងអស់ បើមិនដោយសាខ្លួនមានទាយាទរបស់គេនោះ! គិតដល់ត្រឹមនេះចាន់ក៏កាន់តែភ័យ រាងតូចគេងដកដង្ហើមធំជាច្រើនដង គ្រាន់តែគិតដល់រាងក្រាស់និងទង្វើររបស់គេកន្លងមក ខ្លួនជ្រុលជ្រួសជាមួយគេ ទាំងមិនចាំផងថាគេនោះជាអ្នកណា មុខមាត់យ៉ាងមេច សុខៗក៏លេចមុខមក ហើយក៏ចាប់ខ្លួនគេមកដល់ទីនេះ អ្វីក៏មិននិយាយ បើមិនមែនចាប់គេមកដើម្បីបង្កើតកូនអោយទេ តើជាអ្វីទៅ!? ចាន់គិតចុះគិតឡើងបានត្រឹមតែពិបាកចិត្ត តែក៏មិនអាចធ្វើអ្វីបាន។ តែរាងតូចមិនបានដឹងទេថា បុគ្គលដែលធ្វើអោយម្ដាយកូនគេទាំងពីឈ្លោះប្រកែកគ្នានៅបន្ទប់មួយទៀតនោះ គឺដោយសារតែវត្តមានរបស់ខ្លួននោះទេ។
គិតធ្វើយ៉ាងមេចទៅអាចាន់អើយ ឯងមិនអាចនៅបែបនេះដោយមិនធ្វើអ្វីសោះនោះទេ...» រាងតូចក្រោកអង្គុយ និយាយម្នាក់ឯង សម្លឹងមើលជុំវិញបន្ទប់ ទាំងដកដង្ហើមធំមួយហុឺស
ទ្រាំមិនបានចាន់ក៏ចុះពីលើគ្រែ ដៃម្ខាងកាន់សេរូមដើរទៅបើកវាំងនន សម្លឹងមើលទៅខាងក្រៅបន្ទប់ មើលទេសភាពនៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្គៃនេះ មើលហើយក៏ឱនមកមើលពោះខ្លួនឯងដែលមានដំណក់ឈាមកំពង់បង្ករកំណើតបាន6សប្ដាហ៍
តើខ្ញុំគិតធ្វើយ៉ាងមេច បើសិនរសៀលនេះ លោកស្រីធំអោយខ្ញុំសុីញ៉េលើកិច្ចសន្យា ដូចដែលខ្ញុំគិត តើខ្ញុំមិនបាននៅជាមួយកូនខ្ញុំទេមែនទេ!? ខ្ញុំពិតជាខ្លាចណាស់ ពួកអ្នកមានអ្វីក៏គេអាចធ្វើបានដែរ គេមិនខ្វល់ទេថាអ្នកក្រដូចជាយើងមានអារម្មណ៍បែបណានោះ...» ចាន់ និយាយម្នាក់ឯងដៃដែលជាប់សេរូមក៏លើកយកមកស្ទាបពីតែរាបស្មើតិចៗ បើសិនជាបែបនោះមែន តើអោយគេធ្វើមេចទៅ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
