💞ភរិយាបណ្ដូលចិត្ត✨(104)

322 20 2
                                        

ភាគ104

ប៉ុន្តែគិតថាលីឆឹង និងស្ដាប់មែនទេ!? ខុសហើយនាយមិនបានខ្វល់ពីអ្វីដែលអុីបូឬយុនហ្គីនិយាយឡើយ លីឆឹង មានតែសប្បាយចិត្តលើសដើមទៅវិញទេ ក្រោយឃើញរាងក្រាស់យុនហ្គី មិនអាចនៅធ្វើចិត្តត្រជាក់ ចិត្តឆៅដៃដល់ដូចពីអតីតកាល នេះសបញ្ជាក់បានយ៉ាងច្បាស់ថា ក្មេងម្នាក់នេះមានតម្លៃនិងសំខាន់កំរិតណាចំពោះ មនុស្សដូចជាមីន យុនហ្គី ម្នាក់នេះ។ គិតៗទៅ គ្រន់សម្ដីគ្រប់ម៉ាត់របស់អ្នកស្រីឡៃឡា ដែលបានផ្ដល់អោយខ្លួន គឺត្រូវទាំងអស់ នេះបើមិនមានសារៈសំខាន់ទេ ថ្មើនេះប្រកាដណាស់ ថាពួកគេនិងបាញ់សម្លាប់ខ្លួនយូរមកហើយ មិននៅឈរចំណាយពេលស្ដាប់ខ្លួននិយាយអត់ប្រយោជន៍ថ្នាក់នេះឡើយ។ លីឆឹង គិតហើយបានត្រឹមឈរសើចចំអកអោយមនុស្សពីរនាក់ចំពោះមុខ ព្រោះតែពេលនេះពួកគេ គឺមិនហ៊ានសូម្បីតែបង្ករហេតុផ្សេងៗ បានត្រឹមស្រែកគំរាមម្ដងហើយម្ដងទៀត និងសម្លឹងមើលទង្វើរអាក្រក់ៗធ្វើទៅលើមនុស្សដែលពួកគេស្រលាញ់ ហើយក៏កាន់តែសប្បាយចិត្តពេលឃើញសត្រូវស្ទើរឆ្កួតម្ដងៗនៅពេលនាយធ្វើបាបក្មេងទាំងពីរនាក់នេះ។

ហ្ហាស៎ហាហ្ហាស៎!.... ហា.... ឯងគិតថាយើងល្ងង់ដោះលែងប្រពន្ធឯងអញ្ចឹងឬ ដោះលែងអោយអាចង្រៃឯងបាញ់បំបែកក្បាលរបស់យើង!?.... ហាសហាសហា.... ត្រូវហើយយើងភ្លេចទៅថាប្រពន្ធឯងកំពង់មានកូនត្រូវទេ? នេះ...បើយើងជួយបង្កើតកូនអោយប្រពន្ធឯងគិតយ៉ាងមេចដែរ មីនយុនហ្គី?... ឯងមើលដឹងត្រូវទេថាប្រពន្ធឯងកំពង់ឈឺពោះ!?...» លីឆឹង ចាប់សង្កត់ស្មាររបស់ជីមីនជាប់ នៅមួយកន្លែង សើចឮៗតាមរបៀបអ្នកឈ្នះ លីឆឹងសួរសំនួរបែបចាក់ដោតទៅកាន់យុនហ្គី បោះប្រយោគចង់បង្កើតកូនអោយជីមីនទៀតផង

ស្ដាប់ឮហើយយុនហ្គីពិតជាចង់បាញ់បំបែកក្បាលរបស់លីឆឹងភ្លាមណាស់ ប៉ុន្តែនាយក៏មិនអាចធ្វើអ្វីបាន ក្រោយលីឆឹង ក៏បានតម្រង់កាំភ្លើងទៅចំពោះរបស់រាងតូចជីមីន

ឯង!! អាចង្រៃ!!» យុនហ្គី ភ្នែកប្រែជាក្រហម ដៃមាំតម្រង់កាំភ្លើងរកបាញ់លីឆឹង ទៅហើយ តែលីឆឹងក៏បានយករាងតូចនិងកូនមកគំរមនាយវិញដូចគ្នា

ភរិយាបណ្ដូលចិត្តWhere stories live. Discover now