💞ភរិយាបណ្ដូលចិត្ត✨(99)

247 21 1
                                        

ភាគ99

ឯណាជីមីន!! ឯងយកប្រពន្ធយើងទៅលាក់នៅឯណា? អាចង្រៃឆាប់ដោះលែងប្រពន្ធយើងភ្លាម!!» យុនហ្គីដែលស្ងាត់ជាយូរ ក៏ស្រែកសួរលីឆឹងដែលកំពង់សើចសប្បាយចិត្ត ស្រែកសួរគេរកជីមីននិងកូន និងទាមទាអោយនាយដោះលែងរាងតូចវិញ ប៉ុន្តែមើលទៅដូចជាមិនបានផលនោះទេ ព្រោះ...

ប្រាវ!!... ជុប៎ៗ!.... កុំអាលបង្ខំ ឯងមិនគិតដោះស្រាយរឿងក្មេងម្នាក់នេះសិនទេឬ?... នេះគេក៏ជាប្អូនថ្លៃរបស់ឯងដែរមិនអញ្ចឹងហ្ហេស៎ មីនយុនហ្គី!?... ហេតុអីត្រូវបង្ខំស្រែកអោយយើងដោះលែងប្រពន្ធឯង ប្រញាប់មកជុំគ្នាពេកមិនសប្បាយលេងទេ យល់ទេសម្លាញ់!....» លីឆឹង ធាក់កៅអីមួយទៀតដែលនៅជាប់និងស៊ាវចាន់ ដួលឮសូរប្រាវ ទឹកមុខញញឹមសម្លឹងមកយុនហ្គី ជ្រេភ្នែកបន្តិច នាយជញ្ជក់មាត់ បោះសម្ដីប្រាប់អោយយុនហ្គីស្ងប់ចិត្ត ព្រោះថាពេលនេះអ្វីដែលនាយត្រូវកង្វល់ពេលនេះគួរតែអ្នកចំពោះមុខ ក្រែងគេក៏ជាប្អូនថ្លៃរបស់នាយដែរមិនអញ្ចឹងហេស៎!?

ឯង! អាចង្រៃ បើប្រពន្ធយើងបាត់សក់តែមួយសសៃ យើងក៏មិនទុកឯងទៀតដែរ!» យុនហ្គី ក្ដាប់ដៃណែនចង់បែកសសៃ ស្រែកត្បកអោយសត្រូវចំពោះមុខវិញ ខឹងណាស់ ប៉ុន្តែនាយធ្វើអ្វីមិនបាន ព្រោះតែរាងតូចជីមីន កំពង់តែនៅក្នុងដៃរបស់គេ

លោកមីន ហឹកៗ.... ជីមីន ជីមីនមិនអីទេ លោកកុំបារម្ភអី ហឹក... ពួកគេមិនបានធ្វើអ្វីជីមីនទេ..... » ចាន់ក៏ស្រែកប្រាប់យុនហ្គី ក្រោយពេលឃើញយុនហ្គី ហាក់បារម្ភខ្លាំងពីជីមីននិងកូន មើលក៏ដឹងថានាយហាក់ដូចជាបាត់ស្មារតីគ្រប់គ្រងខ្លួនឯងមិនបាន ទើបរាងតូចស៊ាវចាន់ស្រែក ប្រាប់នាយកុំអោយបារម្ភ ព្រោះជីមីននិងកូនពេលនេះមិនអីទេ ប៉ុន្តែ ស៊ាវចាន់ និយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវ.....

ផាច់!!» លីឆឹង ប្រលែងមួយកំភ្លៀងយ៉ាងធ្ងន់ទៅលើថ្ពាល់របស់ចាន់ភ្លាមៗ ធ្វើអោយមុខរបស់នាយតូចត្រូវបែរទៅម្ខាង ដោយកំលាំងដៃមាំរបស់គេ បណ្ដាលអោយបែកឈាមតាមមាត់ភ្លាមៗ ហើយក៏ធ្វើអោយអុីបូ កាន់តែឆេះដុំជាងមុនទៅទៀត បន្ទាប់ពីឃើញថាសត្រូវរបស់ខ្លួនបានវាយធ្វើបាបរាងតូចនៅនិងមុខបែបនេះ

ភរិយាបណ្ដូលចិត្តTempat cerita menjadi hidup. Temukan sekarang