💞ភរិយាបណ្ដូលចិត្ត✨(11)

895 44 6
                                        

ភាគ11

ធ្មេចបើកៗពេលវេលាមួយសប្ដាហ៍បានកន្លងផុតទៅហើយ ចាប់តាំងពីអុីបូចាកចេញទៅ ស៊ាវចាន់ក៏មិនបានត្រឡប់ទៅរស់នៅផ្ទះចាស់នោះទៀតឡើយ ព្រោះតែផ្ទះតូចកំសត់នោះត្រូវម្ដាយកូនពីរនាក់នោះលក់អោយគេហើយ ទើបក្មេងគ្មានជំរើសក៏ត្រឡប់ទៅរសនៅក្នុងខុនដូររបស់រាងក្រាស់វិញ តែរាងតូចបានតាំងចិត្តរួចហើយថាបើខ្លួនរកកន្លែងស្នាក់នៅថ្មីបានពេលណា និងរើចេញមិននៅទីនេះទៀតនោះទេ ហើយលុយដែលរាងក្រាស់បានទុកអោយនោះ ចាន់មិនបានយកវាមកប្រើកាលើអ្វីឡើយព្រោះគិតថាទាំងនោះជាលុយរបស់គេ ម្យ៉ាងបើខ្លួនទទួលយកលុយទាំងនោះវាដូចជាចាន់ខ្លួនឯងលក់ខ្លួនដើម្បីលុយមិនខាន ទើបក្មេងស៊ូទៅធ្វើការទាំងខ្លួននៅមិនទាន់ជាស្រួលបួលនៅឡើយ តែថាកាលដែលរាងតូចធ្វើបែបនេះ ត្រូវមានអ្នកហាមប្រាមដែរទេ!? នោះគឺអត់ទេ ព្រោះរាល់សកម្មភាពរបស់ចាន់ទាំងអស់គឺនៅក្រោមកាមើលថែរបស់អុីបូជានិច្ច  មិនថាឬសកម្មភាពអ្វីនោះទេ រាងក្រាស់គឺដឹងទាំងអស់ ព្រោះតែកូនចៅរបស់នាយដែលតាមកាពារដោយសំងាត់នោះ ធ្វើការទាក់ទងនិងប្រាប់គ្រប់យ៉ាងទៅអុីបូអោយបានដឹងជានិច្ច ហើយនាយក៏មិនបានហាម មិនអោយក្មេងធ្វើការនោះដែរ ព្រោះតែកន្លែងដែលអាល្អិតធ្វើការ ជាកន្លែងរបស់យុនហ្គី មិត្តរបស់គេស្រាប់ ចាត់ទុកថាអោយក្មេងធ្វើការកែអផ្សុកក៏បាន

អ្នកមីននិងប្អូនស្រី មិននៅទៀតទេ ពួកគេទៅណាទៅ... » ស៊ាវចាន់ អង្គុយលើសាឡុង នឹកដល់ពីរនាក់ម្ដាយកូននោះ មិនដឹងថាពួកគេរត់ទៅដល់ណាហើយទេ ហើយក៏នឹកខឹងនិហខ្លួនឯងដែលឆាប់ជឿសម្ដីពីរនាក់ម្ដាយកូននោះ បើកុំអីខ្លួនក៏មិនមែនក្លាយជាបែបនេះទេ

ខ្ញុំពិតជាចង់ដឹងណាស់ តើគាត់លក់ផ្ទះលោកប៉ាអោយទៅអ្នកណា!?..» ចាន់ក្រវីក្បាលមិនចង់គិតច្រើន ព្រោះពេលនេះរាងតូចពិតជាចង់ជួបពីនាក់ម្ដាយកូននោះសួរអោយដឹងរឿង ចង់ដឹងម្ចាស់ផ្ទះថ្មីនោះជាអ្នកណា ព្រោះរាងតូចគិតចង់ទិញយកផ្ទះកំសត់នោះមកវិញ តែគួអោយស្ដាយដែលមិនដឹងថាម្ចាស់ថ្មីនោះជាអ្នកណា

[បានអីជួបបើអុីបូមិនអោយជួបផង រកដល់ជើងមេឃទៀតក៏អត់ជួបដែរប្រាប់]

ភរិយាបណ្ដូលចិត្តWhere stories live. Discover now