💞ភរិយាបណ្ដូលចិត្ត✨(43)

657 57 6
                                        

ភាគ43

យុនហ្គីបានបណ្ដើររាងតូចចូលក្នុងកម្មវិធី ដែលមានសុទ្ធតែអ្នកមាន អ្នកជំនួញមហាសេដ្ឋី ចូលរួមក្នុងកម្មវិធីរបស់លោកម្ចាស់គីមយប់នេះ ព្រោះតែគ្រប់គ្នាដឹងថាមានវត្តមានរបស់អ្នកជំនួញល្បីប្រចាំប្រទេស មីន យុនហ្គី អញ្ចើញមកទើបបណ្ដារអ្នកមានមុខមាត់ក្នុងសង្គមមកចូលរួមច្រើនបែបនេះ ក្នុងគោលបំណងគឺចង់រួមបណ្ដាក់ទុនជាមួយនិងក្រុមហ៊ុនMG របស់រាងក្រាស់នេះឯង គ្រប់គ្នាគ្រាន់តែឃើញរាងក្រាស់ចូលមកដល់ជាមួយនិងម្ចាស់កម្មវិធីភ្លាម ក៏ធ្វើការរាក់ទាក់ចំពោះរាងក្រាស់គ្រប់គ្នា ដូចដែលដឹងហើយឥទ្ធិពលរបស់នាយមិនមែនត្រឹមតែជាអ្នកជំនួញធម្មតានោះទេ បណ្ដារអ្នករកសុីធំៗក្នុងប្រទេសកូរ៉េគ្មានអ្នកណាម្នាក់ ហ៊ានប្រហើនជាមួយនាយឡើយ អ្នកណាមិនល្បី មីន យុនហ្គី គឺជាម៉ាហ្វៀ ជាមនុស្សមានអំណាចធំបំផុតមិនថាក្នុងប្រទេឬក្រៅប្រទេស។

សូមអញ្ចើញលោកមីន អ្នកប្រុស...» នាងក្រមុំ ដើរតាមរាងក្រាស់និងជីមីន នាំមកដល់តុអាហារ ដែលជាតុVIP ដែលបានរៀបចំសម្រាប់ យុនហ្គី និងភ្ញៀវលំដាប់ផ្សេងទៀត

មីន ជីមីន » ជីមីន និយាយកាត់

ច៎ាសអ្នកប្រុសជីមីន សូមអញ្ចើញ » កញ្ញាអាលីហ្សា ញញឹមគួសមអញ្ចើញអោយរាងតូចអង្គុយ

អូនអង្គុយចាំបងបន្តិចណា បងទៅខាងណោះជួបនិងលោកជុងបន្តិច K ឯងនៅទីនេះហើយ » យុនហ្គី និយាយប្រាប់រាងតូចហើយ ក៏បែរមកនិយាយជាមួយនាយជំនិតអោយនៅទីនេះជាមួយជីមីន ចំណែកនាយគឺទៅជួបនិយាយគ្នាជាមួយលោកជុងនិងលោកគីមប៉ារបស់អាលីហ្សា និយាយពីរឿងកាបណ្ដាក់ទុននៅឯប៊ូសាន

បាទ...» រាងតូចឆ្លើយយ៉ាងពិរោះទៅកាន់រាងក្រាស់

បាទចាហ្វាយ» K

បងទៅតែមួយភ្លែតទេ ស្ហឺត!...» យុនហ្គី និយាយហើយក៏ឱនទៅថើប ថ្ពាល់រាងតូចមួយខ្សឺត មុខនាងក្រមុំដែលអង្គុយរួមតុជាមួយ ដោយមិនខ្ចីខ្វល់ពីកាសម្លឹងមើលរបស់នាងឡើយ ចំណែកជីមីនវិញ ញញឹមខ្ចឹប លើកទឹកក្រូចមកញុាំ បន្ទាប់ពីរាងក្រាស់ទៅជួបនិយាយគ្នាជាមួយភ្ញៀវក្នុងកម្មវិធី

ភរិយាបណ្ដូលចិត្តWhere stories live. Discover now