💞ភរិយាបណ្ដូលចិត្ត✨(103)

219 17 3
                                        

ភាគ103

លីឆុងណាន គេកំពង់និយាយពីអ្វី!? តើក្នុងរឿងនេះនៅមានអ្នកនៅពីក្រោយខ្នងផ្សេងទៀតឬ? មែនហើយចាហ្វាយក៏និយាយបែបនេះដែរ។ ប៉ុន្តែ....បើតាកញ្ចាស់នេះនិយាយពិតមែននោះ យើងពួរតែចាត់ការអាម្នាក់នោះមុន » ប៉ាយលូ ដែលនៅជ្រុងម្ខាងទៀតនៃអាគារ ក៏បានគិតពីសម្ដីរបស់លីឆុងណាន និងសម្ដីរបស់ចាហ្វាយរបស់នាង ព្រោះពួកគេទាំងពីរគឺនិយាយដូចគ្នា ដូច្នេះហើយ នាងមិនឆ្ងល់ទៀតទេថាហេតុអ្វីចាហ្វាយរបស់នាងមិមព្រមធ្វើអ្វីសោះ ស៊ូសម្លឹងមើលលីឆឹងធ្វើបាបអ្នកប្រុសតូចនៅនឹងមុខ មូលហេតុមកពីមនុស្សដែលនៅពីក្រោយទៅវិញទេ

ខាងក្នុងអាគា

ហុឹសៗ... ផាច់ៗ!... យើងប្រាប់ឯងទៅចុះក្មេងតូច ជីតារបស់ឯង សុង ដុងស៊ុក កំពង់តែមកទីនេះហើយ ឯងគិតយ៉ាងមេចដែរ សៀនស៊ាវចាន់? តើយើងគួរធ្វើយ៉ាងណាចំពោះតាកញ្ចាស់នោះទៅ ហុឹសៗ... តែថា....យើងចាត់ការឯងពេលនេះឬក៏ចាំជីតារបស់ឯងមកដល់?... យើងអាចពន្យាពេលបន្តិចទៀតក៏មិនអីដែរណ៎ ចាត់ទុកថាយើងទុកពេលអោយឯងជួបមុខតាបង្កើតរបស់ឯងជាលើកដំបូងហើយជាលើកចុងក្រោយ យ៉ាងមេចដែរ...យើងចិត្តល្អដែរទេ!?... ហាសហាហាស!...» លីឆឹង បន្ទន់ជង្គង់ម្ខាងចាប់ក្របួចទាញកាយតូចរបស់ចាន់អោយក្រោកឡើងដោយមានកូនចៅរបស់នាយចាប់គ្រៀករាងតូចជាប់មិនអោយរបូត សើចហុឹសៗ ទះថ្ពាល់ស៊ាវចាន់តិចៗ និយាយទៅកាន់រាងតូច អំពីវត្តមានរបស់បុរសចំណាស់នៅពេលបន្តិចទៀតនេះ ចំណែកចាន់វិញបានត្រឹមតែសម្លក់មុខរបស់លីឆឹង ឡើងក្រហមភ្នែកច្រាល

តើគេចង់បានជីវិតខ្លួនយកទៅគំរាមអ្នកណាទៀត? បើចង់សម្លាប់ណាស់ក៏សម្លាប់ទៅ ហេតុអ្វីក៏បង្កររឿងអោយវែងឆ្ងាយ ត្រឹមខ្លួនម្នាក់ស្លាប់គ្រប់យ៉ាងនិងបញ្ចប់ហើយតើ

ហ្ហឹក!... ឯងអាក្រក់ណាស់ អាមនុស្សចង្រៃ!...» ចាន់ពេលនេះយំលែងចេញទឹកភ្នែកហើយ ព្រោះតែថ្ងៃនេះខ្លួនពិតជាទទួលយកគ្រប់យ៉ាងដែលកើតឡើងថ្ងៃនេះលែងបានទៅហើយ មានអារម្មណ៍ស្ពឹកអស់ទាំងខ្លួន ព្រោះអីរឿងមកផ្ទួនៗគ្នាពេក កាយតូចរើកញ្រ្ជោលស្រែកជេរលីឆឹងប៉ុន្មានម៉ាត់ទាំងខឹងសំបារ ប៉ុន្តែគិតថាខ្លួនតូចតែមួយដូចចាន់អាចធ្វើអ្វីគេបានទៅ បើគ្រាន់តែខ្លួនពេលនេះយោងខ្លួនមិនទាំងរួចផង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now