ភាគ13
មួយខែកន្លងផុតទៅលឿនណាស់ ពេលនេះអុីបូក៏បានរៀបចំក្រុមហ៊ុនអោយដំណើរការតាមធម្មតាវិញដូចដើម ចំណែកយ៉ុនហ្គីក៏ដូចគ្នា ពេលនេះនាយគឺបានមកដល់ប្រទេចិនហើយ គឺមកតាមរកគ្រួសារត្រកូលផាកព្រោះតែកន្លះខែមុននាយបាននិយាយហើយថានិងធ្វើគ្រប់យ៉ាងដោយខ្លួនឯង អញ្ចឹងហើយទើបព្យាយាមបញ្ចប់ការងារនៅកូរ៉េនិងបានឡើងមកចិន ដោយមិនចង់ពឹងអុីបូនោះទេ ព្រោះរឿងនេះពិតជាស្មុកស្មាញណាស់ នាយមិនចង់អោយអ្នកជាមិត្តត្រូវមកឈឺក្បាលជាមួយទៀតនោះទេ បើទោះជាសត្រូវធំបំផុតនោះជាមនិស្សតែមួយនិងនាយក៏ដោយ។
ចាហ្វាយ នោះអ្នកប្រុសតូច គាត់ចេញពីរៀនហើយទាន» Wang Hedi ជាកូនចៅជំនិតរបស់យ៉ុនហ្គី ដែលនាយចាត់អោយមកស៊ើបដំណឹងរបស់គ្រួសារផាក
តាមទៅ!» យ៉ុនហ្គី នាយតាមសម្លឹងជីមីនរហូត និងប្រាប់អោយកូនចៅបើកឡានតាមទៅពីក្រោម
ឡាៗៗ... ឡា... ឡា...ឡា....» ជីមីនដើរបណ្ដើរច្រៀងបណ្ដើរ មើលក៏ដឹងថាក្មេងសប្បាយចិត្តដែរ ច្រៀងផងសើចផង ជីមីនដើរឆ្លងផ្លូវដើម្បីដើរទៅហាងរបស់ខ្លួន ទាំងមិនបានដឹងទេថា មានមនុស្សកំពង់បើកឡានតាមខ្លួន
លោកប៉ាអ្នកម៉ាក់...» ជីមីនតែងតែស្រែកហៅប៉ាម៉ាក់គេពីចំងាយញញឹមញញែម បែបនេះជាប្រចាំ មិនថានៅផ្ទះឬក៏នៅហាងនោះទេ ហើយនេះក៏ជាទំលាប់របស់ក្មេងតូចដែរ
មកវិញហើយហេស៎ជីមីន!?...» ភ្ញៀវដែលចូលមកញុាំ ជាប្រចាំ ក៏សួរមកកាន់ក្មេងដែលទើបតែដើរចូលមកក្នុងហាង
បាទលោកពូ ហិហិ... សូមអញ្ចើញតាមសប្បាយបាទ» ជីមីន ឱនគំនាប់ជាការគោរព សើចលឹបភ្នែកប្រាប់គាត់តាមសប្បាយ ចំណែកលោកផាកនិងភរិយា គ្រាន់តែញញឹមសម្លឹងកូនប្រុសបន្តិចក៏បន្តរៀបចំអាហារអោយភ្ញៀវបន្ត ហើយអាល្អិតក៏ដើរចូលទៅខាងក្នុង បន្តិចក៏ចេញមកវិញ ជាមួយឯកសណ្ឋានថ្មី ដើម្បីជួយកាងាររបស់ពួកគាត់
ម៉ាក់ ម៉ស់ចកូនជួលណា» ជីមីន
មកហើយហេស៎កូន... រៀនពេញមួយថ្ងៃហត់ហើយ មេចមិនទៅផ្ទះសម្រាក!? នៅហាងម៉ាក់និងប៉ាកូនក៏ធ្វើបានហើយតើ» អ្នកស្រីផាកស្រោះមីអោយភ្ញៀវបណ្ដើរ បែរមកនិយាយជាមួយកូនប្រុសបណ្ដើរ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
