ភាគ102
លីឆឹង ក្រោយពីស្ដាប់កូនចៅនិយាយចប់ ទឹកមុខនាយក៏ប្រែប្រួលភ្លាមៗ ប្រែជាមាំលើសដើម មិនដឹងថាមិញនេះ កូនចៅរបសគេបានខ្សឹបប្រាប់ពីអ្វីនោះទេ ភ្នែកប្រែជាក្រហមមកភ្លាម សម្លឹងមើលទៅយុនហ្គី និងអុីបូ ស្ទើរតែអាចសម្លាប់ពួកគេបានដោយកែវភ្នែកនោះទៅហើយ អាការៈខុសដាច់ឆ្ងាយពីអំបាញ់មិញនេះដាច់ដែរម្ដង
បើបានជាមកហើយក៏កំដរគ្នាលេងតែម្ដងទៅ សុងដុងស៊ុក!.. យើងចាំមើលឯងជួយចៅប្រុសរបស់ឯងរបៀបមេច!» លីឆឹង ក្ដាប់ដៃណែនចង់បែកសសៃរ និយាយតិចៗស្ដាប់ឮតែម្នាក់ឯង ក្រោយកូនចៅក្រោមបង្គាប់ខ្សឹបក្បែរត្រចៀកចប់
បងប្រុស ខ្ញុំបណ្ដោយបែបនេះទៀតមិនបានទេ ចាហ្វាយច្បាស់ណាស់ មិនហ៊ានធ្វើអ្វីអាចង្រៃនេះទេ » ប៉ាយលូ
ឯងចង់ធ្វើអ្វីស៊ាវប៉ាយ?» យ៉ាងៗ បែរមកសម្លឹងចំមុខប្អូន ព្រោះមិនគិតថានាងចង់ធ្វើអ្វីផ្ដេសផ្ដាស់ ក្រៅបញ្ជាចាហ្វាយនោះទេ
បងក៏ឃើញអាចង្រៃលីឆឹងវាប្រលប្រាស់អ្នកប្រុសតូច ហើយធ្វើបាបគាត់ស្ទើរស្លាប់ទៅហើយ បើខ្ញុំមិនធ្វើអ្វីខ្ល្លះទេ ច្បាស់ណាស់ ចាហ្វាយនិងអ្នកប្រុសតូចមានរឿងទាំងពីរនាក់នឹង មិញនេះបងក៏ឃើញមិនដឹងវាចង់ធ្វើស្អីទៀតទេ បងនៅទីនេះ ចាំការពារចាហ្វាយ ខ្ញុំនិងមកវិញតាមក្រោយអាគារវិញ » ប៉ាយលូ និយាយហើយក៏ទះដើមដៃយ៉ាងៗតិចៗ ជាការបញ្ជាក់កុំអោយនាយបារម្ភពីខ្លួន ភ្នែកទាំងគូរមុតស្រួចសម្លឹងមើលទៅឃើញផ្លូវដែលអាចអោយខ្លួនចេញទៅបាន
ប៉ុន្តែឯង!...» យ៉ាងៗ ចង់និយាយបន្ត តែក៏ត្រូវនាងល្អិត និយាយកាត់វិញ
មិនអីទេ ជីវិតខ្ញុំនេះលោកម្ចាស់ជាអ្នកផ្ដល់អោយ ដល់ពេលដែលខ្ញុំត្រូវធ្វើកិច្ចការខ្លះសងលោកម្ចាស់វិញហើយ បងនៅចាំការពារចាហ្វាយ ទីនេះហើយ រឿងផ្សេងទុកអោយខ្ញុំនិងបងជុនចុះ» ប៉ាយលូនិយាយប្រាប់យ៉ាងៗហើយ នាងល្អិតក៏ញញឹមបន្តិចដាក់នាយ នៅញាក់ចិញ្ចើមឆ្វេងប្រាប់កុំអោយយ៉ាងៗបារម្ភទៀតផងព្រោះគ្រប់យ៉ាងនាងបានរៀបចំរួចហើយ
ត្រង់នេះអ្នកអាននៅចាំប៉ុន្មានវគ្គមិនមែនទេ ដែលកូនចៅលីឆឹងត្រូវសម្លាប់នៅខាងក្រៅអាការ ទោះមិនដឹងថាជាក្រុមណាច្បាស់ ប៉ុន្តែក៏មានមួយចំណែកជាក្រុមរបស់ប៉ាយលូដែលបានចាត់ទៅដែរ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
