💞ភរិយាយបណ្ដូលចិត្ត✨(15)

893 41 3
                                        

ភាគ15

ភូមិគ្រឹះត្រកូលវ៉ាង

ព្រឹកថ្ងៃថ្មីឈានមកដល់ ពេលនេះយើងឃើញមានមនុស្សស្រីម្នាក់កំពង់ដើរចុះដើរឡើងពេញក្នុងវិមាន មិនដឹងថាគាត់កំពង់ធ្វើអ្វីគិតពីអ្វីនោះទេ ភ្នែកសម្លឹងមើលទៅជណ្ដើរផ្ទះមិនដាក់ភ្នែកសោះដូចជាកំពង់រងចាំអ្នកណាចុះមកពីខាងលើនោះអញ្ចឹង

លោកស្រីធំ!?... លោកស្រីកើតអី ហេតុអីក៏ដើរទៅមកបែបនេះ!? » Bai Lu មិនដឹងនាងទើបមកពីណាទេ ដើរចូលមកខាងក្នុងផ្ទះ ហើយក៏ប្រទះឃើញម្ចាស់ស្រីរបស់នាង កំពង់ដើរចុះដើរឡើង សម្លឹងមើលទៅកាន់ជណ្ដើរមិនឈប់ សាឡុងបន្ទប់ទទួលភ្ញៀវក៏គាត់មិនព្រមអង្គុយដែរ

BaiLu នេះនាងទើបមកពីណា!? ហើយ-ហើយចុះឯណាចាហ្វាយរបស់នាង!? អុីបូគេនៅឯងណា នេះ..នេះយើងចាំគេចុះមកជាងមួយម៉ោងហើយ តែមិនឃើញគេចុះមកទៀតណា» អ្នកស្រីវ៉ាង សួរនៅកាន់នាងក្រមុំកូនចៅរបស់កូប្រុស

តែចាហ្វាងគាត់ចេញទៅធ្វើការយូហើយលោកស្រី គឺចេញទៅតាំងពីព្រឹក ហើយខ្ញុំក៏ទើបមកពីធ្វើកិច្ចការចាហ្វាយដាក់អោយដែរ» នាងក្រមុំនិយាយតាមត្រង់ ព្រោះវាជារឿងពិត កាលពីព្រឹកមិញចាហ្វាយរបស់នាង គាត់ទៅធ្វើការទាំងពីប្រលឹម និងបញ្ជារអោយនាងទៅចាត់ចែងរឿងខ្លះៗនៅឯឃ្លាំងទំនិញ នាងទើបបញ្ចប់កិច្ចការក៏មកវិញម៉ោងជាង9ព្រឹកទៅហើយ

នាងថាមេច!? អាកូនជើងល្អរបស់ខ្ញុំទៅធ្វើការតាំងពីព្រឹក!! ច្បាស់ណាស់ថាគេរត់គេចពីខ្ញុំច្រើនជាង!!» គាត់ស្ដាប់ឮហើយខឹងឡើងចង់បែកផ្សែង នេះមនុស្សខំមកចាំជួបនិយាយពីរឿងក្មេងកាលពីប៉ុន្មានថ្ងៃមុន ឥលូវរត់បាត់ទៀតហើយ

លោកស្រីមានអ្វីមែនទេចា៎!?..» ប៉ាយលូ នាងធ្វើជាសួរ ព្រោះដឹងហើយថាលោកស្រីរបស់នាងគ្មានអ្វីក្រៅពីអោយចង្វាយរបស់នាងរៀបការយកប្រពន្ធនោះទេ ហើយនាងក្រមុំក៏ដឹកដៃគាត់ទៅអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវស្ដាប់កានិយាយរបស់គាត់

គឺថ្ងៃមុនយើងបានឃើញ រូបក្មេងស្រី អូស!!.. មិនមែនទេក្មេងប្រុសម្នាក់ស្អាត់ណាស់ មុខមាត់គួអោយស្រលាញ់ខ្លាំងណាស់ កូនបូប្រាប់យើងថា គេងនិងក្មេងម្នាក់នោះកំពង់តែ.... » គាត់និយាយដល់ត្រឹមក៏ធ្វើមេសញ្ញាមេដៃជុលគ្នា ញញឹកដាក់នាងក្រមុំ ក្នុងន័យថាពួកគេបាននេះនោះជាមួយគ្នាហើយ

ភរិយាបណ្ដូលចិត្តDonde viven las historias. Descúbrelo ahora