💞ភរិយាបណ្ដូលចិត្ត✨(55)

614 41 5
                                        

ភាគ55

ក្រោយពីលោកគ្រូពេទ្យចេញទៅបាត់ យុនហ្គី បានដើរមកដាក់បង្គុយក្បែរកាយតូចល្អិតរបស់ជីមីន ដោយសម្លឹងមើលមុខមូលៗប៉ោងៗដែលពេលនេះប្រែជាក្រហមព្រោះតែឥទ្ធិពលនៃស្រាក្រហម។ នាយសម្លឹងមើលកាយល្អិតគេងទាំងញញឹមតិចៗ គិតដល់សម្ដីរបស់លោកគ្រូពេទ្យនិយាយមុននេះ តែក៏នឹកហួសចិត្តចំពោះកាយតូចដែលមិនដឹងទៅយកបានស្រាទាំងនោះមកពីរណា យកមកញុាំដល់បន្ទប់គេងបែបនេះ ស្រាក្រហមដល់ទៅ3ដបមិនគួរណាក្មេងញុាំរហូតដល់អស់នោះទេ នេះបើសិនជាគ្មានBrand ឬប៉ាយសរសេរឈ្មោះស្រាទៅមិនថាទេ ប៉ុន្តែមើលចុះឈ្មោះមានសរសេរដាក់ឡើងប៉ុណ្ណាប៉ុណ្ណី មិនគួរណាជីមីនហ៊ានញុាំអស់ដល់ទៅ3ដបនោះទេ ចុះបើមានរឿងអ្វីកើតឡើងតើអោយនាយធ្វើយ៉ាងមេចទៅ តើត្រូវដោះស្រាយបែបណាជាមួយនិងពូតូចរបស់នាយ!? នេះសំណាងហើយដែលខ្លួនប្រញាប់បញ្ចប់កាងារត្រឡប់មកវិញលឿន ព្រោះតែថ្ងៃស្អែកខ្លួននិងជីមីនត្រូវឡើងទៅប្រទេសចិន ទើបត្រឡប់មកផ្ទះវិញលឿនជាងរាល់ដង ចុះបើនាយមិនមកតើប្រពន្ធក្មេងនិងទៅជាយ៉ាងណា? បើសភាពរបស់រាងតូចពេលនេះ មិនដឹងថាដឹងខ្លួនភ្ញាក់ទាន់ឡើងយន្ដហោះនៅថ្ងៃស្អែកឬអត់ផងនោះ! នឹកគិតដល់ត្រឹមនេះក៏ចាប់ផ្ដើមមុខមាំ មនុស្សនៅពេញផ្ទះហេតុអ្វីបណ្ដោយអោយជីមីនយកស្រាមកញុាំបានដល់ទៅ3ដប!? នៅមានទៀត តើអ្នកណាអនុញ្ញាតអោយបើកទ្វាបន្ទប់ដាក់ស្រា!?

គេងទីនេះសិនហើយណាអូនសម្លាញ់ បងមានរឿងត្រូវដោះស្រាយបន្តិច បន្តិចទៀតបងមកវិញ ស្ហឺត!... » យុនហ្គី សម្រួលអារម្មណ៍មកវិញ សម្លឹងមុខតូចច្រមិច ហើយក៏និយាយតិចៗអោយអ្នកកំពង់គេស្ដាប់ ហើយក៏ឱនថើបថ្ងាស់តូចមួយដង្ហើមទៀត មុននិងនាយក្រោកដើរចេញពីបន្ទប់ចុះទៅខាងក្រោម

ខាងក្រោម

មកគ្រប់គ្នាហើយ!?» យុនហ្គីចុះមកដល់បន្ទប់ទទួលភ្ញៀវ បន្លឺសម្លេងកាចមាំរឹងកំព្រឹស ទៅកាន់បាវព្រាវដែលនៅក្នុងផ្ទះ ក៏ដូចជាម៉ែដោះផងដែរ

ចាស៎/បាទ ចាហ្វាយ/លោកម្ចាស់» អ្នកបំរើឆ្លើយស្របគ្នាទៅកាន់អ្នកជាចាហ្វាយ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now