ភាគ30
ប្រទេសចិន
ភូមិគ្រឹះវ៉ាង
ហុឹម... ម៉ោងប៉ុន្មានហើយ!? នេះខ្ញុំគេងយូរដល់ម្លឹងហេស៎!?» ចាន់ដែលពេលនេះកំពង់ពពោះបានជាង3ខែ ក្រហុឹមដើមករសន្សឹមបើកភ្នែក ព្រោះតែថ្ងៃចាំងចំអ្នកម៉ាក់វ័យក្មេងបង្ករជាការំខានដល់ដំណេក រាងតូចក្រោកឡើងក៏ឃើញថាមានតែខ្លួនឯងម្នាក់ ក្នុងបន្ទប់ មិនចាំយូរ ចាន់ៗក៏បានក្រោកនឹងចូលទៅងូតទឹកផ្លាស់សំលៀកបំពាក់ និងបានចុះទៅខាងក្រោម ដើម្បីរកអ្វីមកញុាំទ្រាប់ពោះ ព្រោះថាថ្មើរនេះគឺម៉ោង7ជាងព្រឹកហើយ
អរុនសួស្ដីបងៗ » ចាន់ដើរតិចៗចុះមកដល់ខាងក្រោម កាយតូចរហ័សដើរចូលទៅបន្ទប់បាយ និងបាននិយាយសួស្ដីទៅកាន់អ្នកបំរើ ដែលកំពង់តែធ្វើកាងារតាមធម្មតា ទាំងញញឹមស្រស់ស្រាយ និងដើរហួសទៅរកតុអាហារ ដែលអ្នកបំរើបានរៀបចំទុកអោយជាស្រេច
អរុនសួស្ដីអ្នកប្រុសតូច» អ្នកបំរើក្នុងផ្ទះ ញញឹមឆ្លើយតបទៅកាន់រាងតូចយ៉ាងស្រទន់
អ្នកប្រុសតូចអញ្ចើញខាងណេះច៎ា...» បងយីង ដែលជាអ្នកបំរើម្នាក់នៅក្នុងភូមិគ្រឹះនេះ បានរហ័សដើរមកទាញកៅអីនិងប្រាប់រាងតូចអោយចូលអង្គុយ នៅតុបាយ
បាទបង ចាន់អរគុណ» ស៊ាវចាន់សដើរចូលទៅអង្គុយនៅតុ ហើយក៏និយាយអរគុណទៅកាន់បងយីង
ច៎ាអ្នកប្រុសតូច នេះជាអាហារដែលលោកស្រីធំ បានរៀបចំសម្រាប់អ្នកប្រុសនិងកូនចា...» បងយីងបានរៀបចំនិងដួសបបរដែលធ្វើដោយលោកស្រីធំផ្ទាល់អោយរាងតូចញុាំ ដោយនិយាយបណ្ដើរ ញញឹមបណ្ដើរ
អ្នកម៉ាក់ជាអ្នកធ្វើមែនទេបង!?..» ចាន់ បើកភ្នែកធំៗសម្លឹងមើលមុខគាត់ និងសួរនាំបញ្ជាក់ នេះខ្លួនពិតជាទទួលបានកាមើលថែបានយ៉ាងល្អពីអ្នកម៉ាក់ក្មេក សូម្បីតែអាហារក៏គាត់ជាអ្នកធ្វើអោយដោយផ្ទាល់ដៃទៀតឬ!?
ច៎ាស... អ្នកប្រុសតូចគឺលោកស្រីធំជាអ្នកធ្វើទាំងអស់ចា... គាត់និយាយថាឮអ្នកប្រុសរអ៊ូចង់ញុាំបបរត្រី ទើបគាត់ធ្វើ ជាពិសេសសម្រាប់អ្នកប្រុសតូចនិងកូនក្នុងផ្ទៃ» បងយីង រៀបរាប់ទាំងញញឹម ព្រោះទាំងអស់នេះជាកាពិតមែន គាត់មិនបាននិយាយកុហក់ឬក៏ពន្លើសនោះទេ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
