💞ភរិយាបណ្ដូលចិត្ត✨(66)

591 39 4
                                        

ភាគ66

ក្រោយពីស៊ាវចាន់និយាយពន្យល់ដល់នាងក្រមុំពីបញ្ហាកើតឡើង ក៏ដូចជាពាក្យសម្ដីមួយចំនួនបង្កប់ន័យជ្រៅណាស់ ជ្រៅដល់ថ្នាក់អុីបូរហ័សបែរមុខសម្លឹងកាយតូចភ្លាមៗដោយកែវភ្នែកពិបាកស្មានបំផុត ចំណែកយុនហ្គីវិញក៏បានតែសម្លឹងមុខអ្នកជាមិត្តដូចគ្នា ព្រោះសម្ដីរបស់ក្មេងម្នាក់នេះពិតជាបានសម្លាប់ចិត្តមិត្តរបស់គេពិតមែន។ មនុស្សធំពីរនាក់ បានត្រឹមស្ងាត់និងសម្លឹងមុខគ្នា គិតពីពាក្យសម្ដីរបស់រាងតូចស៊ាវចាន់បាននិយាយ អុីបូនាយយល់ច្បាស់ពីអត្ថន័យហើយក៏យល់ពីអ្វីដែលចាន់សំដៅដល់ដូចគ្នា មិនយូរទៀតទេ រវាងពួកគេទាំងពីរនិងក្លាយជាអតីតកាល ហើយវាក៏គ្រាន់តែជាកាចងចាំមួយចំណែកប៉ុណ្ណោះក្នុងជីវិតរបស់ពួកគេទាំងពីរ។ ត្រូវណាស់ ផ្កាខូចឬងាប់អាចដាំសាឡើងវិញបាន ប៉ុន្តែបើក្នុងទំនាក់ទំនងរវាងមនុស្សពីនាក់ បើមានស្នាមហើយច្បាស់ណាស់ វានិងមិនអាចដូចដើម...

ពូទី គិតច្បាស់ហើយ ថាអោយបងស្រីវ៉ៃមិនតដៃនោះ?...» ជីមីន សួរបញ្ជាក់ទៅលោកពូជំនិតរបស់រាងក្រាស់ ព្រោះរាងល្អិតមើលសភាពរបស់hedi ពេលនេះពិបាកមើលណាស់ទៅហើយ ចុះបើបងស្រីស្អាតវាយគាត់ពិតមែននោះ តើអាចគិតចេញទេថាគាត់និងគេងពេទ្យប៉ុន្មានខែ!?

សុំទោស....» heri រៀបនិងនិយាយតបទៅកាន់ជីមីនទៅហើយ តែក៏ត្រូវគាំងនិងពាក្យសូមទោស ចេញពីផ្នែកម្ខាង នាយសង្ហារខ្ពស់ស្រលះបែរទៅរកអ្នកដែលខ្លួនបានឈរក្បែរនោះយ៉ាងរហ័ស ហើយក៏....

នាង!... នាងនិយាយថាមេច!?» hedi ហាក់ស្ដាប់ច្រឡំក៏សួរនាងម្ដងទៀត ចំណែកគ្រប់គ្នា ក៏បានត្រឹមចំហរមាត់ មិននឹកស្មានថារឿងដ៏សែនតានតឹងមុននេះអាចមានដំណោះស្រាយនោះទេ

ចាហ្វាយ អោយខ្ញុំសូមទោស ដែលធ្វើអីមិនចេះគិត បង្ករបញ្ហាអោយទៅជាធំបែបនេះ ប៉ាយលូដឹងខុសហើយ... លោកមីនអ្នកប្រុសជីមីន ប៉ាយលូសុំទោសសម្រាប់រឿងថ្ងៃនេះ ខ្ញុំមិនគួរបង្កររឿងរញេរញៃបែបនេះទេ នៅវាយកូនចៅរបស់លោកក្លាយជាបែបនេះទៀត សូមទោស!...» ប៉ាយលូ មិនតបនិងhedi នាងតូចបែរមកឈរចំពោះមុខរបស់អុីបូ ហើយនិយាយពាក្យសូទោសទៅកាន់ចាហ្វាយដោយកាដឹងកំខុស ដែលមុននេះធ្វើខ្លួនមិនល្អបង្កររឿងអោយចាហ្វាយឈឺក្បាល ព្រោះតែកំហឹងខឹងមួយពេល ធ្វើអោយរឿងតូចក្លាយជាធំ ស្ទើរតែអោយចាហ្វាយនិងមិត្តមើលមុខគ្នាមិនចំ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now