💞ភរិយាបណ្ដូលចិត្ត✨(97)

241 16 2
                                        

ភាគ97

ប្រលានយន្តហោះហោះ បុីជីង ប្រទេសចិន

លោកប្ដី តើពួកយើងទៅរកកូននៅឯណា? ហេតុអីក៏បងមិនទាក់ទងទៅ យុនហ្គីឬក៏K នឹងមិនបារម្ភពីកូនខ្លះទេហេស៎!? » ជីស៊ូ និង ផាកបូហ្គឹម ចេញមកដល់មុខប្រលាន ពួកគេសម្លឹងមុខគ្នា អ្នកជាប្រពន្ធអត់មិនបានក៏និយាយសួរនាំអ្នកជាប្ដី មកដល់ប្រទេសចិនហើយ តើពួកគេត្រូវទៅណាបន្តទៅ ទៅរកកូនប្រុសនៅទីណា

អូនកុំអន្ទះសា ពេកស៊ូ បងដឹងហើយថាពួកយើងត្រូវទៅកន្លែងណា អូនស្ងប់ចិត្តបាន បងនិងជួយកូនប្រុសនិងចៅរបស់ពួកយើងមកវិញអោយបាន» ផាកបូហ្គឹម ចាប់ដៃប្រពន្ធជាប់ និយាយលួងលោមនាងកុំអោយគិតច្រើនបារម្ភច្រើនពេក ព្រោះពេលនេះពួកគេមកដល់ប្រទេសចិនហើយ ចំណែកខ្លួនត្រូវទៅណាបន្តនោះ គាត់ក៏បានដឹងដូចគ្នា ព្រោះតែបុរសដែលគាត់បានពឹងពាក់គេ ដើម្បីធ្វើដំណើរមកប្រទេសចិននេះ បានផ្ដល់ដំណឹងពីទីតាំងរបស់កូនប្រុសហើយ។ ហើយនេះក៏ជាការជួយចុងក្រោយដើម្បីតបស្នងគុណបំណាច់ ដែលផាកបូហ្គឹមធ្លាប់ជួយសង្គ្រោះគាត់កាលពីអតីតកាលដែរ

ពិតមែនឬបង!?... អូនស្ដាប់មិនច្រឡំទេឬ!? ហឹក!..» ជីស៊ូ យំចេញមក ត្រេកអរនិងពាក្យសម្ដីរបស់ស្វាមីនិយាយមិញនេះណាស់ ព្រោះតាំងពីយន្ដហោះចុះចត គាត់គិតមករហូតថាតើត្រូវទៅរកកូននៅទីណា បើប្រទេសចិនធំខ្លាំងថ្នាក់នេះ ប៉ុន្តែពេលនេះគាត់អាចសប្បាយចិត្តបានបន្តិចហើយម

លោកត្រូវកាតាក់សុីទេ!?» អ្នករត់តាក់ស៊ី

កំពង់តែឈរនិយាយគ្នាសុខៗ ក៏មានតាក់សុីមួយបើកចូលមកនិងសួរប្ដីប្រពន្ធមួយគូរ ព្រោះតែឃើញទាំងពីរនាក់ឈរទីនេះយូរហើយ មើលក៏ដឹងថាកំពង់រកអ្វីធ្វើដំណើរដែរ

ពួកយើងទៅតំបន់ ជាំងថុង អាគារបែកបាក់ជាយក្រុង» ផាក់បូហ្គឹម និយាយប្រាប់ទៅអ្នកបើកតាក់ស៊ី ពីទីតាងដែលខ្លួននិងប្រពន្ធចង់ទៅ

( និយាយតិច កន្លែងនឹងAdmin ចេះតែដាក់ៗទៅទេ ដើម្បីកុំអោយសាច់រឿងភ្លៀវពេក)

បាទ! អញ្ចឹងឡើងមក» អ្នកបើកតាក់ស៊ី

តស់អូន!» ផាកបូហ្គឹម

ភរិយាបណ្ដូលចិត្តDonde viven las historias. Descúbrelo ahora