💞ភរិយាបណ្ដូលចិត្ត✨(67)

634 37 3
                                        

ភាគ67

ក្រោយពីអុីបូជូនដំណើរអ្នកជាមិត្តចេញពីភូមិគ្រឹះហើយនោះ អុីបូក៏ត្រឡប់ចូលទៅក្នុងភូមិគ្រឹះវិញ គិតថានិងនាំរាងតូចទៅសម្រាក ប៉ុន្តែនៅពេលនាយចូលទៅដល់បន្ទប់ទទួលភ្ញៀវ ក៏មិនឃើញរាងតូចឡើយ មិនចាំយូរនាយមាំក៏បោះជំហ៊ានឡើងទៅជាន់ខាងលើ សំដៅទៅបន្ទប់របស់ពួកគេ ហើយក៏បានឃើញថារាងតូចគឺបាននៅក្នុងបន្ទប់ពិតមែន ប៉ុន្តែគឺអ្នកម៉ាក់កំពង់សម្រាកលង់លក់បាត់ទៅហើយ...

គេងលឿនម្លេះ?... ប្រហែលជាហត់រឿងកើតឡើងថ្ងៃនេះហើយ...» អុីបូ ឈរសម្លឹងមើលរាងតូចគេ ទាំងបន្លឺសម្លេងរអ៊ូរតិចៗ ដៃមាំចាប់ទាញភួយមកដណ្ដប់លើពោះរបស់ប្រពន្ធបន្តនិយាយទាំងសម្លឹងមើលមុខតូចមិនដាក់ មិនប្រាប់ក៏ដឹងថាហត់និងរឿងដែលបានកើតឡើងច្បាស់ណាស់

មិនបាច់ឆ្ងល់ទេ ថាហេតុអីចាន់ៗឡើងទៅសម្រាកមិនព្រមនៅចាំអុីបូចូលមកវិញនោះ មូលហេតុគឺមកពីចាន់ចាំអុីបូយូរពេក ហើយក៏ដឹងថាពួកគេប្រហែលនៅមានរឿងនិយាយគ្នាច្រើនទៀតមិនខាន ដែលមិនអាចអោយខ្លួនដឹង ទើបសម្រេចអោយបងយីនាំទៅខាងលើវិញដោយបន្តចាំរាងក្រាស់ទៀត

Skip

បងយុនហេតុអីមិននៅញុាំអាហារពេលល្ងាចនៅភូមិគ្រឹះវ៉ាង ហើយចាំពួកយើងត្រឡប់មកវិញ?...» ក្រោយពីជិះឡានចេញមកបានបន្តិច ជីមីន ក៏ដាច់ចិត្តសួរទៅកាន់រាងក្រាស់ ព្រោះជីមីនដឹងថាយុនហ្គីអត់មានណាត់និងដៃគូរសហកាអ្វីទេ

គ្មានអ្វីទេ បងគ្រាន់តែចង់ចំណាយពេលជាមួយអូនអោយបានច្រើនប៉ុណ្ណោះ ស្ហឺត!... ហេតុអីក៏សួរបងបែបនេះ ហុឹម?...» យុនហ្គី ចាប់ឱបស្មាតូចមកអឹបនិងទ្រូងមាំរបស់ខ្លួន ទំលាក់មាត់ថើបថ្ងាស់អ្នកក្នុងដៃមួយដង្ហើម ហើយក៏សួរបកទៅមនុស្សក្នុងរង្វង់ដៃវិញ ទងឱនសម្លឹងមុខក្មេងទាមទារចំលើយ

គ្មានអ្វីទេ គ្រាន់តែសួរធម្មតាប៉ុណ្ណោះ មែនហើយបងយុនហេតុអីក៏អូនមើលទៅមិត្តរបស់បងនិងបងប្រុសស៊ាវចាន់ដូចជាប្លែកៗម្លេះ តើមុននេះមីននិយាយអ្វីខុសមែនទេបង... » ជីមីន ដៃអង្អែលលេងទ្រូងមាំរបស់អ្នកជាបង ឆ្លើយហីៗនិងរាងក្រាស់ ហើយក៏សួរសំនួរត្បកទៅកាន់មនុស្សធំវិញ ទាំងងើបមុខសម្លឹងមុខនាយភ្លឺសៗទៀតផង

ភរិយាបណ្ដូលចិត្តTahanan ng mga kuwento. Tumuklas ngayon