💞ភរិយាបណ្ដូលចិត្ត✨(73)

475 43 4
                                        

ភាគ73

ពេលវេលាកន្លងផុតទៅពិតជាលឿនណាស់ មួយសប្ដាហ៍បានកន្លងផុតទៀតហើយ ហើយថ្ងៃនេះដែរ ក៏ជាថ្ងៃដែលចាន់ៗត្រូវបានអនុញ្ញាតអោយចេញពីមន្ទីពេទ្យផងដែរ ពេលនេះទាំងអុីបូទាំងលោកស្រីធំវ៉ាង ក៏ដូចជាកញ្ញាប៉ាយលូ គឺកំពង់តែមមាញឹកញាប់ដៃញាប់ជើងរៀបចំអីវ៉ាន់ ដើម្បីត្រឡប់ទៅភូមិគ្រឹះវ៉ាងវិញ។
នាងអង្គរក្សច្បាស់ណាស់ថាកំពង់រៀបចំអីវ៉ាន់ ចំណែកលោកស្រីធំវិញ ក៏កំពង់បីតចៅប្រុសរបស់គាត់នៅលើសាឡុងផងដែរ ចំណែកអុីបូជាស្វាមីល្អ ក៏កំពង់តែរៀបចំខ្លួនអោយរាងតូច និងបង្គាប់អោយចាន់ៗនៅអង្គុយស្ងផមៗនៅលើគ្រែ អ្វីក៏មិនអោយក្មេងជួយដែរ

នៅអោយស្ងៀមៗត្រងនេះហើយ យើងចូលទៅយករបស់របរក្នុងបន្ទប់ទឹក ហាមឯងចុះដើរផ្ដេសផ្ដាស់!» អុីបូ និយាយហាមប្រាមរាងតូច ហើយនាយក៏ដើរចូលទៅក្នុងបន្ទប់ទឹក កាពិតគ្មានទៅយកស្អីទេ គឺនាយទៅមើលថារាងតូចបានបោះអ្វីចូលទៅក្នុងធុងសម្រាមបមុនមេះប៉ុណ្ណោះ

បាទ...» ចាន់ ឆ្លើយស្របតាមកាយមាំ ទាំងព្រមអង្គុយស្ងៀមៗនៅលើគ្រែតាមកាង៊បង្គាប់បញ្ជារបស់រាងក្រាស់

ចាហ្វាយ!...រួចរាល់ហើយ អាចចេញទៅបានហើយចា៎» អុីបូចេញពីបន្ទប់ទឹកមកវិញ ប៉ាយលូក៏ប្រាប់ព្រោះថានាងបានរៀបចំរួចរាល់ហើយ ពេលនេះអាចចេញទៅបានហើយ ឥវ៉ាន់ដែលត្រូវរៀបចំក៏បានបញ្ជាអោយកូនចៅយកទៅដាក់ក្នុងឡានអស់ហើយដែរ

ល្អ..» និយាយតែប៉ុណ្ណឹង ដៃមាំរហស័លើកបីកាយតូចស្ដើងដើរចេញពីបន្ទប់មន្ទីពេទ្យធ្វើមិនដឹង ចំណែកប៉ាយលូនិងលោកស្រីធំក៏ដើរតាមពីក្រោយចាហ្វាយនិងកូនប្រុស ដោយមានកូនចៅជាច្រើនកំពង់ដើរអមពួកគេផងដែរ

Skip

ភូមិគ្រឹះវ៉ាង

ងឺត!.... » សម្លេងឡានជាច្រើនគ្រឿងបើកចូលមកដល់ខាងក្នុង ឈប់ង៉ក់នៅបរិវេណមុខភូមិគ្រឹះដំធំស្គឹមស្គៃមួយនេះ

ក្រាក!... ចាហ្វាយ សូមអញ្ចើញទាន../ លោកស្រីធំសូមអញ្ចើញបាទ..» កូនចៅ ចុះពីលើឡានយ៉ាងលឿនដើម្បីមកបើកទ្វាអោយចាហ្វាយនិងលោកស្រីធំនៃត្រកូលវ៉ាង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now