ភាគ82
ព្រឹកថ្ងៃថ្មី!
ផាំង!... អាចង្រៃនេះឯងធ្វើការយ៉ាងមេច!? គ្រាន់តែមនុស្សម្នាក់ឯងចាត់កាមិនបាន?» លីឆឹង ស្រែកដាក់កូនចៅភ្លាត់សម្លេង
មិនមែនចឹងទេចាហ្វាយ គឺពួកយើងត្រៀមចាត់ការហើយ ប៉ុន្តែក៏មានមនុស្សឈុតខ្មៅមួយក្រុមចេញមករារាំងមនុស្សរបស់យើងណាចាហ្វាយ! » កូនចៅលីឆឹង ព្យាយាមនិយាយបកស្រាយ
វាមិនមែនជាកូនចៅអាអុីបូ តើវាជាកូនចៅរបស់អ្នកណា!? ត្រឹមមនុស្សប៉ុន្មាននាក់ពួកឯងចាត់កាមិនបាន!?» លីឆឹង
គឺជាមនុស្សរបស់យើង! » សម្លេងធំគ្រលរមានអំណាច បានបន្លឺឡើងមកតាំងពីមាត់ទ្វា
លោកពូ!?....» លីឆឹង ស្រាប់តែភ្ញាក់ផ្អើលក្រោយពេលដែលឃើញលោកពូរបស់គេស្រាប់តែមកនៅទីនទងព្រឹកព្រលឹម
ឯងនៅស្គាល់យើងថាជាពូរបស់ឯងទៀត!? តើប៉ុន្មានថ្ងៃនេះឯងបានធ្វើអ្វីខ្លះមានដឹងខ្លួនទេ!? ផាច់! យើងធ្លាប់ប្រាប់ឯងច្រើនដងហើយថាមិនអោយឯងធ្វើអ្វីផ្ដេសផ្ដាសនៅភូមិគ្រឹះវ៉ាង!!» លីឆុងណាបន្លឺសម្លេងមាំរឹងកំព្រឹសពីមាត់ទ្វា គាត់ដើរចូលមកដល់ខាងក្នុង ទះកំភ្លៀងក្មួយប្រុសមួយដៃយ៉ាងដំណំ ដោយការខឹងសម្បា
លោកពូ!?...» លីឆឹង
ផាច់! ភ្ញាក់ផ្អើលណាស់ហ្ហេស៎!? ឯងនៅស្គាល់យើងជាពូឯងដែរ!? មានដឹងទេថាឯងកំពង់ធ្វើអោយមុខជំនួញត្រកូលលីរបស់យើងត្រូវរលាយហើយ អាក្មួយចោម្សៀត!!» លីឆុងណាន ទះលីឆឹងថែមមួយដៃទៀត ហើយគាត់ក៏បន្តនិយាយខ្លាំងដាក់ក្មួយប្រុសរបស់គាត់ កន្លងមកមិនមែនមិនដឹងថាក្មួយប្រុសម្នាក់កំពង់ធ្វើអ្វីខ្លះនោះទេ គ្រាន់តែគាត់មិនចង់ហាមឃាត់គេដូចកន្លងមក ព្រោះគិតថារឿងដែលក្មួយប្រុសរបស់គាត់ធ្វើ មិនបានប៉ះពាល់ដល់ការកសុីក៏ដូចជាស៊ាវចាន់ ប៉ុន្តែគាត់ធ្វើគរធ្វើថ្លង់នាយកាន់តែបានចិត្តបង្កររឿងអោយទៅជាធំ
ពូ! ហេតុអីក៏ទះកំភ្លៀងខ្ញុំ? តើខ្ញុំបានធ្វើអ្វីខុសទៀតហើយ!? អ៎!.... នេះក៏ព្រោះតែអាក្មេងស៊ាវចាន់នោះមែនទេ? បានជាពូហ៊ានលើកដៃទះកំភ្លៀងខ្ញុំ!!? ប្រាវ!....» លីឆឹងដៃអង្អែលថ្ពាល់ដែលត្រូវលោកពូទះកំភ្លៀង បែរមកនិយាយខ្លាំងៗទាំងកាខឹងសម្បា ហេតុអ្វីគាត់មិននិយាយហេតុផល គ្រាន់តែចូលមកដល់ក៏ទះកំភ្លៀងគេអស់ជាច្រើនដៃបែបនេះ!? នាយទ្រាំមិនបានក៏បោករបស់ដែលមាននៅលើតុនៃបន្ទប់ទទួលភ្ញៀវខ្ទេចអស់គ្មានសល់
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
