💞ភរិយាបណ្ដូលចិត្ត✨(34)

774 43 6
                                        

ភាគ34

ពួកឯងឆាប់លែងយើងទៅ! ចាប់ពួកយើងមកធ្វើអី!?» រិនមីន ស្រែកអោយពួកកូនចៅរបស់នាយហ្វុងដោះលែងខ្លួន

ត្រូវហើយចាហ្វាយពួកឯងជាអ្នកណា!? ហេតុអីក៏ចាប់ពួកយើងមកទីនេះ!? » អ្នកស្រីឡៃឡា ស្រែកសួរមនុស្សឈុតខ្មៅមួយក្រុមនោះបន្ទាប់ពីកូនស្រី ទាំងឆ្ងល់គាត់មិនដែលទៅធ្វើអ្វីប៉ះពាល់អ្នកណាទេ ហេតុអីក៏ចាប់គាត់ព្រមទាំងកូនស្រីមកទីនេះ

ស្ងាត់មាត់ទៅថ្លង់ណាស់វើយ!!» ម្នាក់ជាមេគេ

បើថ្លង់ក៏ឆាប់ដោះលែងយើងទៅ!! ពួកឯងជាអ្នកណាឆាប់យលងមកទីនេះធ្វើអី!?» រិនមីន ស្រែកថាអោយពួកគេវិញផាំងៗ ដៃក៏ព្យាយាមរើចេញពីចំណងដែលបានចងនោះ តែមិនអាចធ្វើអ្វីបានទេ ព្រោះតែវារឹតខ្លាំងពេក

ងាកមកខាងក្រៅឯណេះ មានឡានពណ៌ខ្មៅប៉ុន្មានគ្រឿងបើកចូលមក ដោយមានបុរសវ័យចំណាស់ម្នាក់ចុះមកពីក្នុងឡាន គាត់ចុះមកដល់ខាងមុខ ភូមិគ្រឹះ ដែលជាភូមិគ្រឹះរបស់លីឆឹង ក្មួយរបស់គាត់

មនុស្សនៅឯណា!? ឆាប់នាំយើងទៅ!» លីឆុងណាន គ្រាន់តែចុះពីឡានភ្លាម រហ័សសួរទៅកាន់កូនចៅ 

ពេលនេះគឺនៅក្នុងបន្ទប់ក្រោមដី ក្រោយភូមិគ្រឹះទាន» អាហ្វុង ដែលជាកូនចៅជំនិតរបស់ និយាយហើយក៏នាំផ្លូវលោកម្ចាស់របស់គេចូលទៅបន្ទប់ក្រោមដីដែលបានឃុំពីរនាក់ម្ដាយកូននោះ

ឆាប់ទៅ!» សម្លេងត្រជាក់ស្រេប បន្លឺឡើងបញ្ជាអោយកូនចៅនាំផ្លូវ

អុឹម!.... អុឹម!.... ស្ងាត់បែបនេះគ្រាន់បើបន្តិច» ពីនាក់ម្ដាយកូនត្រូវបាន កូនចៅរបស់អាហ្វិងយកក្រណាត់មកញាត់បំបិតមាត់ ព្រោះតែហឹងត្រចៀកពេក ធ្វើអោយទាំងពីរនាក់ពេលនេះអ្វីក៏មិនអាចនិយាយបាន ចំណែកពួកគេក៏ចេញទៅរងចាំល្បងរបស់ពួកគេនៅខាងក្រៅវិញ

ល្បង! លោកម្ចាស់!» ពួកកូនចៅ គ្រាន់តែចេញមកដល់ខាងក្រៅភ្លាមក៏ឃើញថាល្បងនិងលោកម្ចាស់ពួកគេមកដល់ល្មម

ឆាប់បើកទ្វាទៅ!» សម្លេងរបស់អាហ្វុង បញ្ជាអោយកូនចៅក្រោមបង្គាប់អោយបើកទ្វាបន្ទប់

ភរិយាបណ្ដូលចិត្តWhere stories live. Discover now