ភាគ36
ភូមិគ្រឹះត្រកូលវ៉ាង
ពេលវេលាពិតជាដើរលឿនណាស់ ពេលនេះចាន់ៗបានរសនៅក្នុងភូមិគ្រឹះ ត្រកូលវ៉ាងរយះពេល5ខែហើយ។ ចំណែកផ្ទៃពោះពេលនេះក៏មានអាយុ5ខែចូល6ខែដូចគ្នា តែសួរថាអ្នកម៉ក់ក្មេងខ្ចីឈប់ចាញ់កូនហើយឬនៅ!? ចំលើយគឺនៅ ដូចជាយប់នេះអញ្ចឹង មនុស្សម្នាគេនាំគ្នាគេងលង់លក់ស្ងាត់អស់ទៅហើយ នៅឡើយតែចាន់ៗ មិនព្រមគេងទាល់តែសោះ កាយល្អិតប្រែទៅប្រែមក លួចសម្លឹងខ្នងមាំទាំរបស់រាងក្រាស់ មិនដឹងថាអ្នកម៉ាក់វ័យក្មេងគិតចង់ធ្វើអ្វីនោះទេ ក្រលេកមើលទៅម៉ោងថ្មើនេះក៏ម៉ោង1យប់ទៅហើយ ប៉ុន្តែស៊ាវចាន់នៅបើកភ្នែកក្រឡង់ៗ មិនដឹងថាគេងភ្ញាក់ម្ដងហើយឬក៏មិនទាន់គេងសោះនោះទេ មើលទៅដូចជាពិបាកគេងយ៉ាងមេចក៏មិនដឹង រាងកាយដែលមានសភាពពោះប៉ោងៗកំពង់តែគេងប្រែទៅប្រែមក មិនយូរប៉ុន្មានក៏ក្រោកអង្គុយមើលទៅកាន់ទ្វាបន្ទប់ ហើយក៏ងាកមកមើលផែនខ្នងអ្នកមាននាមជាប្ដីអេតាសុីវិលម្ដងទៀត
ហើ៊យ!...ឃ្លានណាស់ ហេតុអីក៏មកឃ្លានអីទាំងយប់ចឹង!...» ចាន់ទប់ពោះក្រោកចេញពីគ្រែថ្នមៗ រអ៊ូតិចៗម្នាក់ឯង មិនហ៊ានអោយឮសម្លេងខ្លាំងទេ ខ្លាចថាបង្ករជាសម្លេងរំខានដល់រាងក្រាស់ ដែលកំពង់គេងលក់នោះ
ហឹក... ឃ្លានណាស់!... ទ្រាំមិនបានទេ» ស៊ាវចាន់ ក្រោកឈរអស់កំពស់ ដៃម្ខាងទប់ពោះដែលពេលនេះទារកមានអាយុ5ខែ នោះដើរឆ្ពោះទៅបើកទ្វបន្ទប់ថ្នមៗដផម្បីចេញមកខាងក្រៅ
ស៊ាវចាន់ដើរចុះជណ្ដើរតិចៗថ្នមៗ សំដៅមកផ្ទះបានដើម្បីរកមើលរបស់ញុាំ ព្រោះតែមួយរយះនេះគឺខ្លួនតែងតែឃ្លានអាហារពេលយប់ជាញឹកញាប់ បើមិនបានញុាំទេច្បាស់ណាស់ថាគេងមិនលក់ទៀតហើយ ណាមួយក៏មិនចង់រំខានអ្នកដទៃមកពិបាកដោយសារខ្លួន អញ្ចឹងមានតែចុះមកខាងក្រោមរកធ្វើអ្វីញុាំខ្លួនតែប៉ុណ្ណោះ
ហិកៗ.... នៅមានបាយ... ល្អណាស់កំពង់តែឃ្លានបាយឆាផង» ចាន់ទប់ពោះដើរមកដល់ផ្ទះបាយ បើកទូទឹកកករកមើលក្រែងល៎មានសល់របស់ញុាំខ្លះ ប៉ុន្តែអ្វីក៏អត់មានដែរ មានតែពងមាន់ និងបន្លែខ្លះ ស្របពេលនោះរាងតូចក៏ឃើញថាមានសល់បាយខ្លះ ត្រូវម៉ាច់ខ្លួនកំពង់តែឃ្លានបាយឆាផង ក្មេងញញឹមស្រស់
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
